Connect with us

ជីវិតកម្សាន្ដ

ទីបំផុត តម្លៃខ្លួនច្រៀងរបស់​ តន់ ចន្ទ​សី​ម៉ា មាន​ក្រុមហ៊ុន​ធំមួយហ៊ាន​កៅឆាយ​ហើយ​

បានផុស

នៅ

​បើនិយាយអំពី​តម្លៃ​ខ្លួន ក្នុងការច្រៀងប្រិយមិត្តប្រហែលជាបានជ្រាប​ច្បាស់ហើយ តន់ ចន្ទ​សី​ម៉ា ថ្លៃផុតគេ ហើយដោយតម្លៃ ដែលផលិតកម្ម Galaxy Navatra ដាក់មកនេះ ​មានតែក្រុមហ៊ុនធំ ប៉ុណ្ណោះទើបមានលទ្ធភាពហ៊ានជួលនាងទៅច្រៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ទាប់ពីដឹងតម្លៃខ្លួននាងជា​សាធារណៈមក Smart ជាក្រុមហ៊ុនធំទី​១ ដែលហ៊ានជួល​តារាស្រី នេះទៅច្រៀង ប៉ុន្តែបើធៀបនិងតារាបរទេសវិញ Smart ធ្លាប់ជួលរាប់សែនដុល្លារ​ឯណោះ ។

​សម្រាប់ទីផ្សារតារាចម្រៀងក្នុងស្រុក ជាមួយតម្លៃខ្លួនខាងលើនោះ Smart មិនព្រឺរោមនិងតម្លៃទេ សំខាន់ ឈ្មោះ​ល្បីល្បាញនាពេលបច្ចុប្បន្ន គឺស័ក្ដិសមបំផុត ដែលនាងត្រូវទទួលបាន។ តន់ ចន្ទ​សី​ម៉ា ត្រូវបានក្រុមហ៊ុន Smart ជួលច្រៀងនៅយប់ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ជាមួយកម្មវិធីចុងឆ្នាំ ដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្ត សប្បាយៗ ជាមួយសិល្បករជាង២០រូបផ្សេងទៀត។ តន់ ចន្ទ​សី​ម៉ា ត្រូវបានគេដឹងថា​ ទទួល បានក្នុងតម្លៃថ្លៃជាងគេ​។​

​តារាចម្រៀងវ័យក្មេង តន់ ចន្ទ​សី​ម៉ា ដែលជាគ្រាប់ពេជ្រ​របស់​ផលិតកម្ម Galaxy Navatra បាន កំពុងតែឈរនៅលំដាប់​កំពូល ដោយបទ​ចម្រៀង​របស់​នាង​មាន​អ្នកទស្សនា​រហូត ជិត​៥០០ លានដង ដែលចំនួន​នេះមិនទាន់​អាចមាន​តារាចម្រៀង​រូបណា​អាច​យកឈ្នះនាងបាននៅឡើយ ។​ ថ្វីត្បិតតែ​នាង​នៅក្មេងខ្ចី ប៉ុន្តែការ​ច្រៀង​តារាចម្រៀងស្រីល្បីឈ្មោះ​រូប​នេះ ​អាចច្រៀងបាន គ្រប់ ទម្រង់និងច្រើនភាសា មានបទចម្រៀង​ចេញច្រើន ដែលគេ​មិនអាចធ្វើបានដូច​ ហើយល្បីស្ទើរ គ្រប់បទ៕

អត្ថបទពាណិជ្ចកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម