Connect with us

ជីវិតកម្សាន្ដ

៤ យ៉ាង​គួរ​ដឹង​សម្រាប់​អ្នក​​ចង់​ទៅលេងកំពត​​លើក​ដំបូង

បានផុស

នៅ

គម្រោង​ដំណើរកម្សាន្ត​ក្នុង​ពេល​ឈប់​សម្រាក​ឬ​ថ្ងៃបុណ្យ តើ​អ្នក​ចង់​ទៅ​ណា​ទេ? ចង់​ទៅ​កំពត​លេង ប៉ុន្តែ​មិន​ដឹង​ទៅ​ស្នាក់​នៅ​ឯ​ណា? ​ធ្វើ​ដំណើរ​យ៉ាង​ម៉េច​? ទៅ​ទី​ណា​ខ្លះ? ​និងញ៉ាំអ្វីខ្លះ? អត្ថបទនេះនឹង​បង្ហាញ​គន្លឹះខ្លីៗមួយចំនួន សម្រាប់គ្រប់​គ្នា​គួរ​ដឹង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កំពតលើកទីមួយ!

១. មធ្យោបាយ​ធ្វើ​ដំណើរ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិន​បើ​មាន​ពេល​វេលា​គ្រប់​គ្រាន់ ការ​ធ្វើ​ដំណើរ​តាម​​រថភ្លើង​ដើម្បី​ទៅ​ខេត្ត​សមុទ្រមួយនេះ ជាជម្រើសល្អមួយ។ ការ​ធ្វើ​ដំណើរ​តាម​​រថភ្លើង នឹងធ្វើឲ្យអ្នកបានភ្លក់រសជាតិថ្មី ក៏ដូចជាទទួល​បាន​អារម្មណ៍​ប្លែកជា​មួយ​នឹង​ទេសភាព​ដែល​អម​តាម​ដង​ផ្លូវ​ទម្រាំទៅដល់ខេត្ត។ សម្រាប់​តម្លៃ​រថភ្លើង​ក្នុង​ម្នាក់​ត្រឹម​តែ ២៨០០០​ រៀលប៉ុណ្ណោះ។ ប្រសិនមិនចង់ចំណាយពេលយូរតាមផ្លូវដែក អ្នក​ក៏​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ឬ​ម៉ូតូខ្លួនឯង​។

២. កន្លែង​ស្នាក់​នៅ

ទៅ​ដល់​កំពត អ្នក​អាច​ជ្រើស​រើស​ក្នុង​ការ​ស្នាក់​នៅ​តាម​ចំណូល​ចិត្ត​ ដោយមាន​ជម្រើស​ជា​ច្រើន​ក្នុង​ក្នុងខេត្តនេះ។ ​អ្នក​អាចផ្លាស់​ប្ដូរ​ការ​ស្នាក់​នៅ​ពី​ការ​គេង​បែប​សុខ​ស្រួល មក​គេង​បែប​ធម្មជាតិ (តង់) ឬ​គេង​ក្នុងផ្ទះ​ស្នាក់​នៅ​តាម​មាត់​ព្រែក​ បឹងកាឡូ រីសតតូចធំ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ និងស្រស់ស្រាយបែបស្ងប់ស្ងាត់។ ដើម្បី​ប្រាកដ​ថា​នឹង​មាន​បន្ទប់​តាម​ដែល​ចង់បាន អ្នក​គួរ​កក់​មុន​តាម​រយៈ​លេខ​ទូរសព្ទ ឬ​ booking.com យ៉ាងហោច​មួយ​ទៅ​ពីរ​ថ្ងៃមុន។

៣. ការ​ទទួលទាន

ត្បិតតែកំពតជាខេត្តសមុទ្រ តែអ្នក​​ក៏​អាច​ញ៉ាំ​អាហារផ្សេងក្រៅពីគ្រឿង​សមុទ្រ​បាន​ ប្រសិនមិនចំណូលសាច់ទឹកប្រៃ។ រីឯអាហារតាម​ដង​ផ្លូវ​ពិតជាសំបូរ ទោះ​វា​មិន​សូវ​ថ្លៃ ​តែ​​​មាន​រសជាតិ​មិន​ចាញ់​ហាង​ធំៗ​ប៉ុន្មាន​ទេ។ ​ទី​រួម​ខេត្ត​កំពត​ពិត​ជា​ទីក្រុង​ដ៏ស្រស់​ស្អាត​មួយរបស់កម្ពុជា ចំណែកក្នុង​ពេល​រាត្រីក៏សែនមនោរម្យ ​អ្នក​​អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​លើ​ទូក​អម​ជា​មួយ​នឹង​បទ​ភ្លេង​ពិរោះៗ​នៅ​លើ​ដៃ​សមុទ្រ​ខេត្ត​ផង​ដែរ។

៤. ទី​កន្លែង​កម្សាន្ត​ក្នុង​ខេត្ត​កំពត

បើ​និយាយ​ពី​កន្លែង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​កំពត​វិញ មិន​ខ្វះ​ទេ ​សំខាន់​ឱ្យ​តែ​លោក​អ្នក​មាន​ពេល​វេលា​ក្នុង​ការ​ធ្វើ​ដំណើរ​នឹង​កម្លាំង។ Kpt plus សូម​ប្រាប់​ទី​កន្លែង​មួយ​ចំនួន​ដើម្បី​ជា​ភាព​ងាយ​ស្រួល​ដល់​លោក​អ្នក​មាន​ដូច​ជា ភ្នំ​បូកគោ ត្រពាំង​សង្កែ ទំនប់​ម្លេច កោះ​សេះ ភូមិ​ក្ដាត ទឹក​ធ្លាក់​វាល​ពួច ទឹក​ធ្លាក់​តា​ដា។ល៕

អត្ថបទ​៖ សន ផានិត

ចុចអាន៖ ចំណាយ​តិច​តែ​សប្បាយ​អស់ដៃ​ សម្រាប់​អ្នក​គ្រោង​ទៅ​​មណ្ឌល​គិរី​បែបផ្សងព្រេង

ចុចអាន៖ ចង់ដើរលេងឆ្លងឆ្នាំ តែកាបូបគ្មានលុយ គួរធ្វើយ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម