Connect with us

ជីវិតកម្សាន្ដ

គឹម លីហ្សា អួត​ថា ​អ្នកលក់​អន​ឡាញ​ស្រែក​តែមួយ​ថ្ងៃ​ បាន​លុយ​ច្រើនជាង​អ្នកធ្វើការ​មួយ​ខែ​

បានផុស

នៅ

​អតីត​តារា​សម្តែង​អ្នកនា គឹម លីហ្សា សុខ ៗ​ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន​មាន​ចម្ងល់​គ្រប់គ្នា​ ខណៈ ដែល​តារា​ស្រី​រូប​បាន​ប្រកាស​ដោយ​អំនួត​ខ្លួន​ថា សម្រា​ប់​ការងារ​អ្នក​រកស៊ី​អន​ឡាញ​បើ​ប្រៀប​នឹង​អ្នកធ្វើ​ការងារ​ផ្សេងៗ​គឺ ​អ្នកលក់​អន​ឡាញ​ស្រែក​តែមួយ​ថ្ងៃ​ គឺ​ទទួល​បាន​ប្រាក់កម្រៃ​ច្រើនជាង​អ្នកធ្វើការ​មួយ​ខែ​ឯណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​អ្នកនាង គឹម លីហ្សា នេះ​បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​លើក​ជា​សំនួ​រថា​ អាច​ជា​ចេតនា​របស់​នាង​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ឬ​គ្រាន់​តែ​ជា​គន្លឹះ ​ដើម្បី​បំផុស​គំនិត​សម្រាប់​អ្នក​រកស៊ី​អន​ឡាញ​?​។​ យ៉ាងណាមិញ​ ក៏មា​ន​មតិ​ខ្លះ​គាំទ្រ​និង​ខ្លះ​ទៀត​គិត​ថា លីហ្សា និយាយ​នេះ​ហាក់​បំបាក់​ទឹកចិត្ត​ចំពោះ​អ្នកធ្វើការ​ពេក​ហើយ​។​

​ផ្អែក​តាម​ខ្លឹមសារ​របស់​អ្នកនាង គឹម លីហ្សា ដែល​បាន​ឆ្លើយ​ចំពោះ​ការ​រិះគន់​បង្អាប់​អ្នក​រក​ស៊ី​តាម​អន​ឡាញ​ នាង​បាន​លើក​ឡើង​ថា ​អ្នក​ខ្ល​ញ​មើលងាយ​អ្នកល​ក់​Online​តែ​ប្រាក់ខែ​ខ្លួនឯង​មួយ​១​ខែ​មិន​បាន​ស្មើ​អ្នកលក់​Online​ស្រែក​មួយថ្ងៃ​ផង​។ ​កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ​មិន​អាច​ស្វែង​រក​ការ​សួរ​នាំ​ពី​តារា​ស្រី គឹម លីហ្សា បាន​នៅ​ឡើយ​ទេ​ ជុំវិញ​ការ​លើកឡើង​ខាង​លើ​នេះ​។​

​តារា​ស្រី​អ្នកនាង គឹម លីហ្សា ក្រោយពេល​ជោគជ័យ លើ​អា​ជី​សិល្បៈ​អស់​មួយសន្ទុះ​ធំ​នោះ​គឺ​តារា​ស្រី​រូស​ស្រស់​ម្នាក់​នេះ ​ក៏បាន​សម្រេចចិត្ត​ដឹក​ដៃគូ​ស្នេហ៍​ ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ចូល​រោងការ​តាម​ប្រពៃណី​។​ ខណៈ​ក្រោយ​មក​នាង​ក៏បាន​សម្រេច​ផ្អាក​ពី​អាជីព​សម្តែង​ចេញទៅ​រស់នៅ​សាង​សុភមង្គល​គ្រួសារ​ជាមួយ​ស្វាមី​មួយ​រយៈ​ធំ​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា​

សូមចុចអាន៖ រ៉េត ស៊ូ​ហ្សា​ណា ប្រាប់​អាថ៌កំបាំង​នៅ​ពីក្រោយ​នៃ​ការ​សម្រក​ទម្ងន់ ​និង​ ថែរក្សា​សម្រស់​តាម​វិធីសាស្ត្រ​ធម្ម​ជាតិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២៧ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម