Connect with us

ជីវិតកម្សាន្ដ

ផ្ទុះ​ទៀតហើយ ! Tho Meet ចេញ​បទ​ថ្មី​និយាយ​ពីមុខ​ម្ហូប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​គ្រប់គ្នា​

បានផុស

នៅ

អ្នកគាំទ្រ​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​ថែម​ទៀត​ ក្រោយពេល​អ្នកនិពន្ធ​ល្បីឈ្មោះ​របស់​ផលិតកម្ម​ហង្ស​មាស​លោក Tho Meetបាន​បញ្ចេញ​សា្ន​ដៃ​បទ​ថ្មី​របស់ខ្លួន​ដែល​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​មុខម្ហូប​ដ៏​សាមញ្ញ​បំផុត​។​ បទ​នេះ​មាន​ចំណង​​ជើង​ថា ថ្ងៃ​ណា​ក៏​ឆា​តាសក់ ថ្ងៃ​ណា​ក៏​ឆា​ត្រឡាច​​។​​បទ​ចម្រៀង​ថ្មី​ដែលជា​ស្នាដៃ​និពន្ធ​របស់ Tho Meet​នេះ ​គឺ​ច្រៀង​ដោយ​តារាចម្រៀង​តូច ចាន់ សុ​បញ្ញា និង សុខ​ សុជាតា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការ​កត់សម្គាល់​បទ​នេះ​ទើបតែ​បញ្ចេញ​ផ្សព្វ​ផ្សាយបាន​ត្រឹម​រយៈពេល​២៤​ម៉ោង​ប៉ុណ្ណោះ​ គឺមាន​ចំ​នួន​អ្នក​ចូល​ទស្សនា​និង​ស្ដាប់​កើន​ជា​លំដាប់​ ពោលគឺ​កើតឡើង​រហូត​១​លាន​ដង​រួចទៅហើយ​ត្រឹម​រយៈ​ពេលតែមួយ​ថ្ងៃនេះ​។​ ទន្ទឹមគ្នា​នៃ​សន្ទុះ​នៃ​ការគាំទ្រ​នេះដែរ ​សម្រាប់​អ្នកនិពន្ធ​វ័យក្មេង​លោក​ThoMeet ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ដោយ​បង្ហាញ​អារម្មណ៍​រំភើប​ថា​ ចំពោះ​ខ្ញុំ​ផ្ទាល់​ គឺ​បាន​មើលឃើញ​ពី​ភាពខ្លាំង​នៃ​បទ​នេះ​ តាំងតែ​ពី​ពេល​ដាក់ជូន​ទស្សនិកជន​ទស្សនា​នៅ​នាទី​ដំបូង​មក​ម្លេះ​។​ លោក​បន្ត​ថា​ ភ្លាមៗ​នៃ​ការបញ្ចេញ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​នេះ ​តាម​ការសង្កេត​ គឺ​ទទួលបាន​កំណើន​អ្នក​ចុច​ទស្សនា​និង​ស្ដាប់​កើនឡើង​ដូច​ទឹកបាក់​ទំនប់​ ហើយ​ទីបំផុត​ត្រឹម​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ​ទាញ​ការ​ចាប់​អារម្មណ៍​ចំនួន​អ្នកទស្សនា​កើត​ទៅដល់​ទៅ​១​លាន​ដង​។​

​ជុំវិញ​នៃ​ការដាក់​ចំណងជើង​បទ​ចម្រៀង​ដ៏​ប្លែក​អារម្មណ៍​នេះ​ ត្រូវបាន​លោក Tho Meetបើក​កកាយ​ថា​ តាមពិត​Concept របស់​បទ​នេះ​ គឺ​កើតចេញ​ក្នុងសង្គម​គ្រួសារ​លោក​តែម្ដង​ហើយ​នេះ​គឺជាសាច់​រឿង​ពិត​ប្អូនថ្លៃ​របស់លោក​ដែល​អ្នកផ្ទះ​តែងតែ​ធ្វើ​មុខម្ហូប​ពីរ​មុខ​នេះ​ស្ទើរ​រាល់ថ្ងៃ ហើយ​ប្អូន​របស់​លោក​តែងតែ​រអ៊ូរទាំ​ពី​បញ្ហា​នេះ​រឿយៗ​ដែរ​។​ ឃើញ​ដូច្នេះ​លោក​ក៏​សាក​យកមក​រំលេច​ក្នុង​ស្នាដៃ​និ​ពន្ធ​របស់លោក​សាកល្បង​តែម្ដងទៅ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម