Connect with us

ជីវិតកម្សាន្ដ

មរណភាព​តារា​រ៉េ​ប ណូ​យ៉ា ប៊ីត ធ្វើ​ឲ្យ​ព្រះ​នាង​តូច ជេន​ណា នរោត្តម ក្តុកក្តួល​និង​សោកស្តាយ​ខ្លាំង​

បានផុស

នៅ

​ដំណឹង​ទទួលមរណភាព​របស់​តារា​ចម្រៀង​រ៉េ​ប​ម្ចាស់​បទ “ក្រមុំ​ភ្នំពេញ​” គឺ​លោក ណូ​យ៉ា ប៊ីត មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ព្រមទាំង​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ជាច្រើន ​សម្តែង​ការសោកស្តាយ​ ហើយ​រន្ធត់ចិត្ត​នោះ​ទេ ​គឺ​ភ្លាមៗ​នេះ​ដែរ​ គេ​សង្កេតឃើញ​ព្រះ​នាង​តូច ជេន​ណា នរោត្តម ក៏បាន​បង្ហាញ​ព្រះហឫទ័យ​យ៉ាង​ក្តុកក្តួល​ និង​បង្ហាញ​ការសោកស្តាយ​ខ្លាំង ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ការ​បង្ហោះ​នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ព្រះ​នាង​តូច ជេន​ណា នរោត្តម បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​ ដោយ​ព្រះ​នាង​តូច​ បាន​មាន​រាជបន្ទូល​ថា​ បង​ណូ​យ៉ា ជាទី​ស្រឡាញ់​រាប់អាន​ដ៏​ជ្រាលជ្រៅ​ថ្ងៃនេះ​ បងប្រុស​បាន​ចាកចេញ​ទៅ​ដោយ​គ្មាន​ពាក្យ​ថា​លា​សូម្បី​តែមួយ​ម៉ាត់​។​ ស្តាយ​ណាស់​បង យើង​នៅ​មាន​ការងារ​ជាមួយគ្នា​ជាច្រើន​ទៀត​។ ព្រះ​នាង​តូច ជេន​ណា នរោត្តម រៀប​រាប់ទាំង​ក្តុកក្តួល​ទៀត​ថា ​ខ្ញុំ​សែន​ក្តុកក្តួល​ពន់ពេក​ណាស់​នូវ​ដំណឹង​ដ៏​អកុសល​នៃ​ការ​ទទួល​មរណភាព​របស់បង​ប្រុស​។ ខ្ញុំ​មានតែ​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​បង​ទៅកាន់​ឋានសួគ៌​ទី​សុខសាន្ត ​ជាតិ​ក្រោយ​កុំ​អាយុ​ខ្លី​ដូច​ជាតិ​នេះ​ទៀត​។​ ខ្ញុំ​ក៏​អរគុណ​នូវ​អ្វី​ដែល​បង​បាន​ជួយ​កិច្ចការ​សិល្បៈ​ចម្រៀង ឈ្មោះ​បង​នៅ​តែ​មាន​ជានិច្ច​ក្នុង​បេះដូង​យើង​រាល់គ្នា​។​

​សូមបញ្ជាក់​ថាបើ​ការ​ឲ្យ​ដឹង​ពី​លោក អ៊ឹម ជីវ៉ា គឺ​តារាចម្រៀង​រ៉េ​ប​ម្ចាស់​បទ “ក្រមុំ​ភ្នំពេញ” (Original Song )​លោក ណូ​យ៉ា ប៊ីត បានទទួល​មរណភាព​កាលពី​យប់​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០២០ ដោយគ្រោះថ្នាក់​ចរាចរណ៍។ ​ជាមួយ​ដំណឹង​មរណភាព​របស់​ម្ចាស់ ក្រមុំ​ភ្នំពេញ នេះ​ដែរ​ បាន​ធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​ព្រមទាំង​អ្នក​សិល្បៈ​ជាច្រើន​មានការ​សោកស្ដាយ​ ហើយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ​ជាមួយ​គ្រួសារ​តារា​ចម្រៀង​រូប​នោះ​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ទូច ស្រី​ល័​ក្ខ ក្តៅស្លឹកត្រចៀក​ខណៈ​អតីត​ស្វាមី​ជនជាតិ​បរទេស​ប្តឹង​ទាមទារ​យក​កូន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម