Connect with us

ជីវិតកម្សាន្ដ

សេន រ៉ា​នុត ត្រៀមខ្លួន​វិល​ចូល​ផលិតកម្ម​ថ្មី​ក្រោយ​បាត់​ដំណឹង​ពី​សិល្បៈ​ជិត​១០​ឆ្នាំ

បានផុស

នៅ

ភ្នំពេញ ៖ នេះ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​មហាជន​ និង​ អ្នកគាំទ្រ ​ខណៈ​ដែល​សុខៗ​ស្រាប់តែ​លេចឮ​ដំណឹង​នៃ​ការ​វិល​ចូល​សិល្បៈ​វិញ​ពី​សំណាក់​តារាចម្រៀង​ប្រុស​លោក សេន រ៉ា​នុត ក្រោយ​ពេល​ដែល​តារា​រូប​នេះ​បាន​បាត់​មុខ​ពី​វិស័យ​មួយ​នេះ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្លង​ទៅវិញ​។

ដំណឹង​នៃ​ការ​ត្រៀមខ្លួន​វិល​ចូល​សិល្បៈ​របស់​តារា ចម្រៀង​លោក សេន រ៉ា​នុត ជាថ្មី​នេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​សម្តែង​ការ​គាំទ្រ​និង​បន្ត​លើកទឹកចិត្ត​ដល់​លោក​ ដើម្បី​មានឱកាស​សាង​កេរ្តិ៍ឈ្មោះ​ជាថ្មី​ជាមួយ​ប្រជាប្រិយភាព​លើ​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន​។​ ខណៈ​ដែល​កន្លងមក​លោក​បាន​ឃ្លាតឆ្ងាយ​ពី​វិស័យ​មួយ​នេះ​ជិត​១០​ឆ្នាំ​ទៅហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅលើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ផលិតកម្ម Zone Production​បាន​ធ្វើ​ការ​បង្ហោះ​ភ្ជាប់ នឹង​រូបភាព​លោក សេន រ៉ា​នុត ដោយ​សាធារណៈ ដូច្នេះ​ថា តើ​គាត់​ជា​អាយ​ដល​បងប្អូន​ណាខ្លះ? លោក សេន រ៉ា​នុត គាត់​នឹងមាន​បទ​ស្នាដៃ​និពន្ធ​ថ្មី​ជាច្រើន​សម្រាប់​កំដរ​អារម្មណ៍​បងប្អូន​។​ ជុំវិញ​ដំណឹង​នេះដែរ​កម្ពុ​ជាថ្មី​នៅ​ថ្ងៃទី​៣០ ​ខែធ្នូ​ ឆ្នាំ​២០២០ ​មិនអាច​ស្វែងរក​ការ​សួរនាំ​ពី​តារា​រូបនេះ​បានទេ​។

គិត​រហូត​មក​ទល់​ពេល​នេះ​ គឺ​មាន​រយៈ​ពេល​ជិត​១០ឆ្នាំ​ហើយ​ ដែល​ម្ចាស់​បទ កំផែង លោក សេន រ៉ា​នុត បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ ខណៈ​ដែល​កន្លង​មក​មហាជន​ជាច្រើន​ធ្លាប់មាន​ចម្ងល់​ថា​តើ​បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​លើទឹក​ដី​ប្រទេស​មហាអំណាច​សហរដ្ឋ​ឬ​វិល​ត្រឡប់មក​ប្រទេស​កំណើត​ដើម្បី​ប្រឡូ​ក​សិល្បៈ​វិញ​ហើយ​ ឬ​ យ៉ាងណា​? ប៉ុន្តែ​ចម្លើយ​នេះ​នៅ​មិនទាន់​ត្រូវបាន​ស្រាយ​ចម្ងល់​មហាជន​នៅឡើយ​ទេ​៕
ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម