ស៊ិន ឧ​ត្ត​ម​ផល្លា​ សុំ​ចិត្ត​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​ត្រូវ​ផុស​អ្វីដែល​ផ្តល់​ចំណេះដឹង​និង​ជា​ប្រ យោជន៍​ដល់​សង្គម​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ស៊ិន ឧ​ត្ត​ម​ផល្លា​ សុំ​ចិត្ត​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ​ត្រូវ​ផុស​អ្វីដែល​ផ្តល់​ចំណេះដឹង​និង​ជា​ប្រ យោជន៍​ដល់​សង្គម​

Published

on

ដោយ​សង្កេតឃើញ​អំឡុង​មួយ​រយៈពេល​ចុងក្រោយ​ មាន​យុវវ័យ​និង​បុគ្គល​មួយចំនួន​បាន​ប្រើប្រាស់​បណ្តាញ​ស​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ យក​ធ្វើជា​គោលដៅ​ ឬ​ទីកន្លែង​ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឬ​​​ជេរប្រមាថ​ហែកហួរ​គ្នា​នោះ​ តា​រាច​ម្រៀ​ង​ពីរ​ភាសារ ​ខ្មែរ​-​ចិន ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​ចេញ​មុខ​ស្នើសុំ​ចិត្ត​មហាជន​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​។​

​ជាមួយគ្នា​នៃ​ការទទូច​សុំ​ចិត្ត​មហាជន​នេះដែរ ​តារាចម្រៀង​ជាប់​ងារ​ជា​អ្នក​មេម៉ាយ​ចាយ​សម្រស់ ស៊ិន ឧ​ត្ត​ម​ផល្លា​ ក៏បាន​ព្រមាន​ចំពោះ​មិត្ត​ភក្តិ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា បើ​សិន​ជាមាន​ន​ណា​ម្នាក់​នៅតែ​បន្តសកម្មភាព​ប​ង្ហោះ​រឿងរ៉ាវ​ដែលមាន​ចេតនា ​ឬ​ច​រឹក​មិនល្អ​នោះ ​គឺ​នាង​នឹង​សម្រេច​លុប​(​ប្លុក​)​បុគ្គល​ទាំងនោះ​ចេញតែម្ដង។​

​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​ បាន​និយាយ​ទាំង​ជំនឿ​ចិត្ត​ខ្លួនឯង​បែបនេះ​ថា​ មនុស្ស​យើង​លេង​ហ្វេ​ស​ប៊ុ​ក​គួរ​ផុស​និយាយ​រឿង​ដែលមាន​ប្រយោជន៍ ​ស​ប្បាយៗ ​កាលណា​យើង​រៀបរាប់​ពី​អ្នកនេះ​អ្នកនោះ​ដូច​ជា​របៀប​ស៊ែ​ពាក្យស្លោក​សុភាសិត​ ឬ​ផុស​ដៀមដាម​ឲ្យ​អ្នកដទៃ​មិន​លោះ​ពេលធ្វើ​ឲ្យ​គេ​មើល​មក​អស់​តម្លៃ និង​ក្លាយជា​មនុស្ស​ដែល​មិនចេះ​អស់រឿង ។​

​តារាចម្រៀង​ចាស់​វង្សា​អាច​រក្សាបាន​រូប​សម្ផស្ស​ស្រស់​សោភា​មិន​ចាញ់ក្រមុំ​បើទោះបីជា​មានកូន​រហូត​ដល់​ទៅ​៣​នាក់​ ហើ​យ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​ បាន​និយាយ​បន្ថែមទៀតថា​ ប្រសិនបើ​នៅ​តែ​មាន​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដែលមាន​ច​រិ​ក​បែបនេះ ​គឺ​នាង​នឹង​ប្លុក​ចោល ​ដោយ​គ្មាន​ការ​ស្តាយ​ក្រោយ​ឬ​យោគយល់​នោះឡើយ​។ ​តាមរយៈ​សម្តី​លើកឡើង​របស់​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា​

​នេះ​ គឺមាន​ទស្សនិកជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បានបង្ហាញ​ការគាំទ្រ​ហើយ​យល់​ឃើញ​ដូច​គំណិត​នាង​ផងដែរ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ8 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ9 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ9 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ10 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services