Connect with us

ជីវិតកម្សាន្ដ

ហ្សូ​ណូ ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​ភ្លាម​ កើត​រឿង​មិន​សប្បាយចិត្ត​ បញ្ចេញ​១​ប្រយោគ បន្ធូរ​អារម្មណ៍

បានផុស

នៅ

តារាចម្រៀង​មាន​ទឹកដម​សម្លេង​មនោ​សញ្ចេ​ត​នា​ អង្រួន​បេះដូង​អ្នក​ស្តា​ប់លោក ហ្សូ​ណូ បើតាម​ការ​សង្កេត​ឃើញ​ទើបតែ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​ថ្មី​បាន​មួយថ្ងៃ​ប៉ុណ្ណោះ​ ក៏​ស្រាប់តែ​តារា​ប្រុស​រូបនេះ​កើតមាន​រឿង​មិន​សប្បាយ​ក្នុង​ចិត្ត​ទៅហើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត់សម្គាល់​តារាចម្រៀង​លោក ហ្សូ​ណូ គឺ​ពេលនេះ​ហាក់​មាន​ភាពខុសប្លែក​ពី​តារា​ប្រុស​-​ស្រី​ ​ខ្មែរ​ឯ​ទៀត​ ខណ​:​ដែល​ពួកគេ​បាននាំគ្នា​បញ្ចេញ​នូវ​រូបភាព​សប្បាយៗ​តាមរយៈការជួបជុំ​គ្រួសារ មិត្តភក្តិ​ឬ​ដំណើរ​កម្សាន្ត​តាម​បណ្តា​ខេត្ត​នានា​ ក៏ដូចជា​នៅតាម​រមនីយដ្ឋាន​ជាដើម ​នា​អំឡុងពេល​ស្វាគមន៍​ពិធី​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​២០២១​នេះ​។​

បង្វែរ​មក​ចាប់អារម្មណ៍​តារាចម្រៀង​លោក ហ្សូ​ណូ កាលពី​ថ្ងៃទី​០១​ខែមករា​ម្សិលមិញ ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ ត្រូវបាន​គេ​ប្រទះឃើញ​សារ​ខ្លី​បង្កប់ន័យ​មិន​សប្បាយចិត្ត​ជាមួយ​ការ​បង្ហាញ​នូវ​ទឹកមុខ​បែប​ស្រ​គប់​ស្រ​គន់​ផងដែរ​។ ​ប៉ុន្តែ​យ៉ាង​គេ​មិនទាន់​ដឹង​ទេ​ថា​ តើ​លោក ហ្សូ​ណូ កំពុង​ជួប​វិបត្តិ​អ្វី​ឡើយ​។​

បន្ថែម​ពីលើ​រូបភាព​នេះដែរ​ លោ​ក ហ្សូ​ណូ បាន​រៀបរាប់​សារ​មាន​ចេតនា​ដាស់​តឿ​ង​អារម្មណ៍​ថា​ពេល​ខ្លួនឯង​អត់ គេ​មើល​ងាយ​ក៏​ខឹង​គេ ដល់​តែ​ពេល​ខ្លួន​ឯង​ចាប់​ផ្តើ​ម​មាន​វិញ​បន្តិច​បន្តូច ​ក៏​ដើ​រ​តាម​អំ​ណា ន​អ្នក​មុន​។​ អញ្ចឹង​មានតែ​ភ្លេច​ថា​ខ្លួនឯង​ចេញ​មកពីណា ម្តង​គេ​ម្តង​យើ​ង​ធ្វើល្អ​ដាក់គ្នា​ចេញពី​ចិត្ត​គឺ ជា​សេចក្តី​ស្មោះត្រង់​ ដែល​មិន​សាបសូន្យ​។ ​មិនអាច​សូម​ការបកស្រាយ​ពី​លោក ហ្សូ​ណូ បាន​នៅ​ឡើយ​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ខែធ្នូ ឆ្នាំ​២០២១​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម