Connect with us

ព័ត៌មានជាតិ

សួនផ្កា​នៅ​ខេត្ត​បាត់ដំបង កំពុង​ទាក់ទាញ​ភ្ញៀវ​ទៅ​ទស្សនា​ មិន​ក្រោម៥០០នាក់ ​ក្នុង​១​ថ្ងៃ

បានផុស

នៅ

តាំង​ពី​ថ្ងៃ​ចាប់​ផ្តើម​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២០ ​ឆ្លង​ចូលឆ្នាំ​២០២១​នេះ​ គេ​សង្កេតឃើញ​សួនច្បារ​១​របស់​ប្រជាកសិករ​ ដែល​បាន​តុបតែង​ដាំ​ឡើង​ត្រឹម​កន្លះ​ហិកតា​ប៉ុណ្ណោះ​ តែ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ សម្រុក​មកលេង​ទស្សនា​កម្សាន្ត​ ដើម្បី​ថតរូប​អនុស្សាវរីយ៍​និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ នៅ​ក្នុង​សួនផ្កា​ដំណក់​ទឹកភ្លៀង​ ដែល​សួនច្បារ​១​នេះ​ ទើបតែ​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ឲ្យ​ចូល​កម្សាន្ត​លេង​ជា​លើកដំបូង​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ម៉េង គឹម​ហ៊ុយ ​មាន​ទីលំនៅ​ក្នុង​ក្រុង​បាត់ដំបង​ និង​ជា​ម្ចាស់​សួន​ផ្កា​ដំណក់​ទឹកភ្លៀង​ឋិត​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២​ សង្កាត់​ចំការ​សំរោង ​ក្រុង​បាត់ដំបង​ បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​មករា​ ឆ្នាំ​២០២១​ថា ចំនួន​ភ្ញៀវ​មកដល់ពេលនេះ​ ក៏​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ផង​ដែរ​ ខុសពី​បំណង​របស់​លោក​ ខ​ណៈ​ដែល​ផ្កា​ប្រភេទ​នេះ​ដំបូង​ឡើយ​ លោក​រៀបចំ​ដាំ​ក្នុង​គោលបំណង​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប៉ុណ្ណោះ​ ដោយ​ពូជ​ផ្កា​នេះ​ ស្រស់​ស្អាត​ប្លែកភ្នែក​ដោយ​នាំ​យក​មកពី​បរទេស​។​ លោ​កបន្ត​ថា ​ក្រោយពី​លោក​បាន​ដាំ​ចេញ​ជា​ផល​ល្អ​ហើយ​ ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ដែល​ពួកគេ​ធ្លាប់​ទៅ​ទស្សនា​ប្រភេទ​ផ្កា​ដូច​គ្នា​នេះ​នៅ​បរទេស​ បែរ​មក​ទស្សនា​កម្សាន្ត​អារម្មណ៍​រហូតដល់​មាន​កំណើន​ភ្ញៀវ​មក​កាន់តែច្រើន​បន្តបន្ទាប់​ ទើប​លោក​សម្រេច​បើក​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ត​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​តែម្តង​ ដើម្បី​រក​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​។

​លោកបាន​បន្តថា​ នៅ​ក្នុង​សួនផ្កា​របស់​លោក​កន្លះ​ហិកតា​នេះ​ មាន​ដាំ​តែ​ប្រភេទ​ផ្កា​ដំណក់​ទឹកភ្លៀង​១​មុខ​ប៉ុណ្ណោះ​ ហើយ​ពេលនេះ​ក្រុម​គ្រួសារ​លោក​កំពុង​ពង្រីក​ផ្ទៃដី​ដាំ​បន្ត​ទៀត​នូវ​ប្រភេទ​ផ្កា​ឈូករ័ត្ន​ពណ៌​លឿង ​ផ្កាឈូករ័ត្ន​ពណ៌​ក្រហម​ និង​ផ្កា​ឈូករ័ត្ន​ពណ៌​ស​ ដែល​ជា​ទូទៅ​ប្រជាជន​ខ្មែរ​យើង​មិនសូវ​ធ្លាប់​បាន​ឃើញ​ហើយ​ពេលនេះ ​លោក​កំពុង​បន្ត​ដាំ​លើ​ផ្ទៃដី​ទំហំ​កន្លះ​ហិកតា​បន្ថែម​លើ​ផ្ទៃដី ​ដែល​បាន​ដាំ​ផ្កា​ដំណក់​ទឹកភ្លៀង​ជា​ដំណាក់កាល​ទី​១​សិន​ នៅ​ជំ​ហ៊ាន​បន្ត​លោក​និង​ពង្រីក​ឲ្យ​បាន​ទំហំ​១​ហិកតា​ នៅ​ចុងខែ​មេសា​ខាងមុខនេះ​។

​ម្ចាស់​សួនផ្កា​ខាងលើ​បានបញ្ជាក់​បន្ថែមថា ក្នុង​រយៈពេល​ដែល​លោក​បាន​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ឲ្យ​ចូល​កម្សាន្ត​ជា​ថ្ងៃ​ដំបូង​រយៈពេល​បី​ថ្ងៃ​ ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​កន្លងទៅនេះ ​ភ្ញៀវ​មក​កម្សាន្ត​មិន​ក្រោម​ពី​៤០០​ទៅ​៥០០​នាក់​ទេ​ក្នុង​១​ថ្ងៃ​។​ ក្រៅពី​ភ្ញៀវ​ក្នុង​ខេត្ត​ ក៏​មាន​ភ្ញៀវ​មកពី​តាម​បណ្តា​ខេត្ត​ដូចជា​ កំពង់សោម ព្រៃវែង សៀមរាប បន្ទាយមានជ័យ​ជាដើម​ ផង​ដែរ ​ហើយ​សម្រាប់​សេវា​ភ្ញៀវ​ដែល​បាន​ចូល​មក​កម្សាន្ត​ទស្សនា​ឬ​ថតរូប​ជា​អនុស្សាវរីយ៍​ក្នុង​ម្នាក់ៗ​តម្លៃ​៦០០០​រៀល​ ដោយឡែក​ក្មេង​ក្រោម​អាយុ​១៤​ឆ្នាំ​ចុះ​លោក​មិន​យក​លុយ​នោះទេ​ ហើយ​លោក​សង្ឃឹមថា ​ថ្ងៃ​ខាងមុខ​សេដ្ឋកិច្ច​គ្រួសារ​លោក​នឹង​បាន​ប្រសើរ​ឡើង​ដោយ​មិន​ចាំបាច់​បណ្តោយ​កូនចៅ​ឲ្យ​ធ្វើ​សំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ ដោយ​ប្រថុយប្រថាន​ឡើយ​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម