Connect with us

ជីវិតកម្សាន្ដ

ខាត់ ស្រីវង ហោះពីអាមេរិកមកចូលរួមបុណ្យ៧ថ្ងៃ ខាត់ ចំរើន

បានផុស

នៅ

អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកាន់តែក្តុកក្តួលរំជួលចិត្តថែមទៀតបន្ទាប់ពីឃើញសាររបស់តារាចម្រៀងអ្នកនាង ខាត់ ស្រីវង ដែលរស់នៅលើកទឹកដីអាមេរិកបានពោលថា ទោះមិនបានជួបមុខចុងក្រោយក៏បានទៅកាន់ឆ្អឹងបងដែរ (ខាត់ ចំរើន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបុណ្យសពរបស់តារាកំប្លែងលោក ខាត់ ចំរើន ដែលត្រូវជាបងប្រុសបង្កើតកាលពីថ្មីៗនេះ គេមិនបានឃើញវត្តមានរបស់អ្នកនាង ខាត់ ស្រីវង ជាប្អូនស្រីចូលរួមនោះទេ ដោយហេតុថាតារាស្រីរូបនេះរស់នៅឆ្ងាយឯនាសមុទ្រពុំអាចធ្វើដំណើរមកទាន់ពេលឡើយ។ ប៉ុន្តែសម្រាប់ពិធីបុណ្យគម្រប់ខួប៧ថ្ងៃប្អូនស្រី ខាត់ ស្រីវង បានឡើងយន្តហោះដើម្បីមកចូលរួមពិធីបុណ្យដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោក ខាត់ ចំរើន ។

ខាត់ ស្រីវង បានបញ្ជាក់ថា ប្អូនទៅហើយបងប្រុសទោះមិនបានជួបមុខចុងក្រោយក៏បានទៅកាន់ឆ្អឹងបងដែរ ប្អូនអាណិត​បងណាស់សង្ខារអើយ នាងខ្ញុំធ្វើដំណើរទៅដល់ប្រទេសកំណើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំណែកអ្នកនាង ខាត់ សុឃីម ដែលជាបងស្រីក៏បានលើកឡើងថា មកហើយលោកអើយ ប្អូនទ្រាំនៅមិនបានត្រូវតែមកបុណ្យ៧ថ្ងៃបងប្រុស (ខាត់ ចំរើន) សូមប្អូនធ្វើដំណើរសុខសប្បាយតាមផ្លូវណា។

សូមរម្លឹកថា តារាកំប្លែង និងចម្រៀងលោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងវ័យ៤០ឆ្នាំ ដោយសារជំងឺក្រិនថ្លើម បេះដូង និងក្រលៀន។ តាមរយ:​ដំណឹងមរណភាពតារាកំប្លែងលោក ខាត់ ចំរើន នេះគេឃើញមានអ្នកគាំទ្រព្រមទាំងសិល្បករ-សិល្បការិនីជាច្រើនបានសម្តែងការសោកស្តាយចំពោះការបាត់បង់ធន់ធានសិល្បករដ៏មានប្រជាប្រិយភាព និងទេពកោសល្យផ្នែកសិល្ប:ស្ទើរគ្រប់ជំនាញ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម