Connect with us

ជីវិតកម្សាន្ដ

សុខ ស្រី​ម៉ុ​ច ក្រោយ​បរាជ័យ​រឿង​ស្នេហា​ ប្រកាស​ស្រវា​យក​ការងារ​​​សិល្បៈ​ជា​សំខាន់

បានផុស

នៅ

តារា​ស​ម្តែង​ និង​ចម្រៀង​ កញ្ញា សុខ ស្រី​ម៉ុ​ច ថ្លែងប្រាប់​ក្នុងជំនួប​ជាមួយ​សារព័ត៌មាន​កម្ពុជា​ថ្មី​ កាលពី​ពេល​កន្លង​ទៅនេះ​ដោយ​​បាន​អះអាងថា ​ក្រោយពេល​ជួប​បញ្ហា ​នៃ​វិបត្តិ​រឿងរ៉ាវ​ជីវិត​បរាជ័យ​ស្នេហា​រួចមក​ ទើប​ធ្វើ​ឲ្យ​ខ្លួន​ដឹងថា​ ស្នេហា​គឺ​គ្មានអ្វី​សំខាន់​ជាង​ការងារ​ឡើយ​។​

កញ្ញា សុខ ស្រី​ម៉ុ​ច បាន​រៀបរាប់​ឲ្យ​ដឹងថា​ ផ្លូវ​ជីវិត​ដែល​នាង​កំពុង​ជ្រើសរើស​ប្រើ​សព្វថ្ងៃ​ គឺ​គ្មានអ្វី​សំ​ខាន់ជាង​ការងារ​ខំប្រឹង​រកលុយ​ដោយ​ខ្លួនឯង​នោះទេ​។​ ម្យ៉ាងទៀត​ពេលនេះ​ នាង​បាន​សន្យា​ហើយ​តាំង​ចិត្ត​ខ្លួនឯង​ថា​ ត្រូវតែ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​សម្រាប់​ជីវិត​ទាំង​ការងារ​លើ​វិស័យ​សិល្បៈនិង​អាជីព​ផ្ទាល់ខ្លួន​ខាងក្រៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្តែង សុខ ស្រី​ម៉ុ​ច បាន​និយាយទៀតថា ​តែង​តែប្រាប់​ខ្លួនឯង​ថា​ ត្រូវ​រឹងមាំ​ហើយ​មិនត្រូវ​ចុះ​ចាញ់​ ឬ​រាថយ​ពេលដែល​កំពុង​ជួប​ប្រះ​ឧបសគ្គ​នោះទេ​។​ នាង​ថា ​​ឆ្អែត​ហើយ​ចំពោះ​រឿង​ស្នេហា​ ទើប​សន្យា​ថា​ មិន​គិត​ទៀតឡើយ ហើយ​អ្វីដែល​សំខាន់ ​គឺ​ពង្រឹង​សមត្ថភាព​ជាមួយការងារ​នាពេលបច្ចុប្បន្ន​។​

​ទាក់ទង​លើ​អាជីព​សិល្បៈសព្វថ្ងៃ​ ត្រូវបាន​តារា​ស្រី សុខ ស្រី​ម៉ុ​ច បាន​បញ្ជាក់ថា​ ចាប់តាំងពី​កើត​មាន​ជំងឺ​កូ​វីដ​-១៩​សម្រាប់​ការចេញ​សម្តែង​ និង​ច្រៀង​ ហាក់​មាន​ភាព​រយាល​ជាង​មុន​ ខណៈ​​កម្ម​វិធី​មួយ​ចំនួន​ត្រូវបាន​លើក​ពេល​ ឬ​លុប​ចោល​ ដើម្បី​ចូល​រួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល​ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ នៃ​ជំងឺ ​ដ៏​កាយ​សាហាវ​មួយ​នេះ​។​

សុខ ស្រី​ម៉ុ​ច​ បាន​បន្ថែមថា​​ យ៉ាងណាមិញ​អំឡុង​ពេល​នេះដែរ​ ក៏មាន​ម្ចាស់​កម្មវិធី ​និង​អ្នកដឹកនាំ​រឿង​មួយ​ចំនួន​ បាន​ទាក់ទង​ហៅ​ចេញ​ច្រៀង​-​សម្តែង​បណ្តើ​រវិ​ញ​ដែរ៕​

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម