Connect with us

ជីវិតកម្សាន្ដ

ផលិតករ និង តារា​សម្ដែង​ត្អូញត្អែរ​ពី​កូ​វីដ ១៩ មិនទាន់​ស្ងប់ស្ងាត់​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល

បានផុស

នៅ

ក្រោយ​អាក់ខាន​ក្នុង​ការ​ថត​ខ្សែភាពយន្ត អំឡុង​ពេល​កូ​វីដ​១៩ ចូល​មកដល់​បាន​ធ្វើ​ឲ្យ​ប្រធាន​ផលិតកម្ម រតនា​ភាពយន្ត ទាំង​សិល្បករ សិល្បៈ​ការិនី​ត្រូវ​អាក់ខាន​ក្នុង​ការ​ចេញ​ថត​មួយ​រយៈ​មក​ហើយ​។ តែ​បែរជា​ធ្វើ​ឲ្យ​ប្រធាន​ផលិតកម្ម​លោក កែវ រតនា រួម​ទាំង​តារា​សម្ដែង​បាន​ត្អូញត្អែរ​ពី​កូ​វីដ​១៩ បាន​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រាក់ចំណូល ​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញ​រឿង​នេះ ​បាន​ធ្វើ​ឲ្យ​ប្រធាន​ផលិតកម្ម​រតនា​ភាពយន្ត ត្រូវ​បាន​រាំងស្ទះ​មួយ​រយៈ​ធំ ដោយសារ កូ​វីដ​១៩ ដូច្នេះ​លោក​ត្រូវ​ផ្អាក​ការ​ថត​កុន​ដោយ​និយាយ​ថា​ ពួក​យើងខ្ញុំ​ទាំង​តារា​សម្ដែង​បាននាំគ្នា​សម្រាក​យក​កម្លាំង ​ក្នុង​ការផលិត​រឿង​បន្ត​ទៅ​ថ្ងៃមុខ​។​ លោក​បាន​រៀបរាប់​ទៀត​ថា ​ការ​សម្រាក​កូ​វីដ​១៩​មួយ​រយៈ​នេះ ​បែរជា​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​សន្ទុះ​ចិត្ត​ដូច​គេ​ដូច​ឯង​ដែរ ដើម្បី​កុំ​ឲ្យ​គេ​ថា​ មានឈ្មោះ​ជា​ប្រធាន​ផលិតកម្ម៥ឆ្នាំ​មក​ហើយ​ ក្នុង​ការ​ធ្វើ​កុន​ គឺ​ពុំ​បាន​ធ្វើ​អ្វី​សោះ​ ដូច្នេះ​ខ្ញុំ​ត្រូវ​ងាក​មក​ធ្វើ​ឲ្យ​ផលិតកម្ម​របស់ខ្ញុំ​មាន​ចរន្ត​ឡើ​ង​វិញ ​ក្នុង​ការផលិត​ភាពយន្ត​បន្ត​ទៀត​។ លោក​បន្តថា​រឿង​កុន​ដែល​ខ្ញុំ​កំពុង​ថត​មាន​ឈ្មោះថា​(​បំណុល​ឈាម​ឪពុក​)​ហើយ​រឿងភាពយន្ត​នេះ ​ខ្ញុំ​គ្រោង​ ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ថោ​ន​។

ទាក់ទង​និង​តួ​សម្ដែង​វិញ កញ្ញា​ ម៉ិច ម៉ា​រី​កា បាន​ចូល​សិល្បៈ​នៅ​ឆ្នាំ​២០១៣​ ដំបូង​នាង​ប្រលង​កញ្ញាឯក​ប្រ៊ី​ស្តុ​ន ក្រោយមក​ក៏​មាន​ផលិតកម្ម​មួយ​ចំនួន​តែងតែ​ហៅ​ថត​ភាពយន្ត​ជា​បន្តបន្ទាប់​។​ពេលនេះ​ ផលិតកម្ម​រតនា​ភាពយន្ត​ឲ្យ​នាង​ថត​ជា​តួឯក​ក្នុង​រឿង​(​បំណុល​ឈាម​ឪពុក​)​នាង​ត្រូវ​ដើរតួ​កាច ដែល​កន្លងមក​ភាគច្រើន​នាង​ខ្ញុំ ច្រើន​ដើរតួ​ស្លូត​តែប៉ុណ្ណោះ​។ ដូច្នេះ​នាង​ខ្ញុំ​រាង​ពិបាក​បន្តិច​ស្ទើរគាំង​បេះដូង​ម្តងៗ​ទៅ​ហើយ​។

គួរ​រំលឹក​ថា​លោក កែវ សុវណ្ណ​ទ្រី​ភព វិញថា ​លោ​ក​ទើបតែ​ចូល​សិល្បៈ​ក្នុងឆ្នាំនេះ គឺ​តាមរយៈ​លោក កែវ រតនា ​ដូចគ្នា​ខ្ញុំ​វិញ​តែង​តែ​មាន​ក្តី​រំភើប​ណាស់​ ពេល​ថត​រឿង​ដំបូង​នេះ​ជា​រឿង​(​បំណុល​ឈាម​ឪពុក​) ​ខ្ញុំ​សែន​សប្បាយ​រីករាយ​ណាស់ ​ព្រោះ​មានការ​ងារ​ធ្វើ​ដែល​ខ្ញុំ​តែងតែ​បំណង​ចង់​ចាប់​យក​វិស័យ​សិល្បៈ​។​ លោក​បញ្ជាក់​ទៀត​ថា ​ខ្ញុំ​បន់ស្រន់​ឲ្យ​តែ​ជំងឺ​កូ​វីដ​១៩​វិនាស​ឆាប់​ទេ​ នឹង​មាន​ការងារ​វិស័យ​សិល្បៈ​ធ្វើច្រើន​ទៅ​ថ្ងៃមុខ​ទៀត​។​

ដោយឡែក លោក សែន សុវណ្ណ​បុរស ដែល​ជា​តួឯក​ប្រុស​ម្នាក់ លោក​និយាយ​ថា ​ខ្ញុំបាទ​ចូល​សិល្បៈ​ គឺ​មាន​បំណង​ជួយ​លើកស្ទួយ​វិស័យ​ភាពយន្ត ខ្ញុំ​ពេញ​ចិត្តនឹង​ការ​សម្តែង​ណាស់ ទោះបី​មួយរយៈ​ដែលមាន​កូ​វីដ​១៩ កំពុង​លុកលុយ​ក្នុង​ប្រទេស​លើ​ពិភពលោក​ក្តី ខ្ញុំ​ជា​អ្នក​សម្ដែង​វិញ ព្រមទាំង​ផលិតករ​កំពុង​បាត់បង់​ប្រាក់ចំណូល​ក្តី​ ខ្ញុំបាទ​មិន​អស់សង្ឃឹម​ឡើយ ខ្ញុំ​ជឿជាក់​ថា​កូ​វីដ​នឹង​ត្រូវ​រលាយ​បាត់​បង់​ឆាប់ៗ​នេះ​ជាមិនខាន ហើយ​អ្នក​សិល្បៈ​យើង​វិញ​នឹង​បន្ត​អាជីព​ឡើងវិញ​ ផង​ដែរ​។​

ជុំវិញ​ក្នុង​ការ​ប្រឡូក​វិស័យ​សិល្បៈ​គួរ​កត់​សម្គាល់ថា​ ទាំង​ផលិត​ក៏​ដូចជា​តួ​សម្ដែង​ទោះបី​តារា​ ដែល​រស់​នៅ​តាម​ជនបទ​ក្តី​តែងតែ​ស្រឡាញ់​វិស័យ​ភាពយន្ត​ជានិច្ច ហើយ​ការដែល​លោក កែវ រតនា​ ជួយ​ជំរុញ​និង​បង្ហាត់បង្រៀន​តួ​សម្ដែ​ង​ទាំងអស់ មិន​ថា​តួ​ប្រភេទ​ណា​ឡើយ​ទើប​តារា​ទាំងអស់​ មាន​កម្លាំងចិត្ត​ស្ម័គ្រចិត្ត​ចូលរួម​សម្ដែង ​ក៏ដូចជា​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​ភាពយន្ត​ឲ្យ​រីកចម្រើន​ ផង​ដែរ៕

អត្ថបទ៖ រុងរឿង

សូមចុចអាន៖ ​សុខ ស្រី​ម៉ុ​ច ក្រោយ​បរាជ័យ​រឿង​ស្នេហា​ ប្រកាស​ស្រវា​យក​ការងារ​​​សិល្បៈ​ជា​សំខាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម