Connect with us

ជីវិតកម្សាន្ដ

ចូលរួម​អបអរ !​កូនភ្លោះ​ទាំង​៣​លោក ជុំ ស៊ីថា ទ​ទួល​បាន​អំណោយ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន​

បានផុស

នៅ

​ពិតជា​រំភើប​ខ្លាំងណាស់​សម្រាប់​តារា​ស​ម្តែង​ប្រុស​លោក ជុំ ស៊ីថា និង​ភរិយា​ បន្ទាប់ពី​បំណាច់​ឆ្នាំ​ចាស់​២០២០​ គឺ​លោ​កទទួលបាន​ការដូ​ចំណងដៃ​ដ៏​ភ្ញាក់ផ្អើល​នូវ​កូនភ្លោះ​ ចំនួន​៣​នាក់​ បន្ទាប់ពី​ភ​រិយា​ព​ពោះ​អស់​រយៈពេល​ជាច្រើន​ខែ​រួចមក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ​ ត្រូវបាន​មហាជន​ និង​អ្នកគាំទ្រ ​បាន​ចាត់ទុក​ថា​ លោក ជុំ ស៊ីថា គឺជា​តារា​ខ្មែរ​ដំបូង​គេ​ដែល​មាន​សំណាង​ ទ​ទួលបាន​កូនភ្លោះ​ដល់​ទៅ​៣​នាក់​ បន្ទាប់​ពី​លោក​មានកូន​ប្រុស​ម្នាក់​ និង​ស្រី​ម្នាក់​ស្រាប់​ទៅ​ហើយនោះ​។ ​ចំពោះ​កូនភ្លោះ​ទាំងបី​ក្រោយនេះ​គឺ ​កូន​ប្រុស​២​នាក់​និង​ស្រី​ម្នាក់​(​កូន​ទី​២)​។​ទន្ទឹមគ្នា​នៃ​ចំ​ណ​ង​ដៃ​កូនភ្លោះ​ទាំង​៣​នាក់​នោះ​ដែរ ​គឺ​ពេលនេះ ​គ្រួសារ​លោក ជុំ ស៊ីថា កាន់តែ​មាន​សំណាង​ថែមទៀត​ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​អំ​ណោយ​ផងដែរ​។​

អំណោយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​បាន​ប្រគល់ជូន​កូនភ្លោះ​ទាំង​៣​របស់​តារា​សម្តែង​លោក ជុំ ស៊ីថា ​​គឺធ្វើឡើង​តាមរយៈលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេចតេជោ។ ​

សូមជម្រាបថា ​ភរិយា​របស់លោក ជុំ ស៊ីថា បា​នសម្រា​ល​កូនភ្លោះ​ទាំង​៣​ តាមរយៈ​ការ​វះកាត់ ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ នា​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ភរិយា​លោក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​នេះ​អស់​រយៈពេល​២០ថ្ងៃ​។

​ភ្លាមៗ​នេះដែរ​លោក ជុំ ស៊ីថា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ផងអរ​ផង​ស្ទើរ​រក​ពាក្យ​អ្វី​ថ្លែង​ទៅកាន់​មហា​ជន​ពុំបាន​​ឡើយ​ ក្រោយ​ពេលដែល​ខ្លួន​ទទួលបាន​ការដូរ​ចំណងដៃ​ពិសេស​នៃ​អា​ពា​ហ៍​ពិ​ពាហ៍​កូនភ្លោះ​ចំនួន​៣​នាក់​នេះ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៧ នាទី មុន

លោក គួច ខេវិន ៖ ពិធីករ-ពិធីការិនី មានតួនាទីសំខាន់ក្នុងការបង្ហាញអត្តសញ្ញាណថ្លៃថ្នូរ​ជាតិសាសន៍ខ្លួន

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ហាងឆេងតម្លៃប្រេងសាំងពិភពលោក បន្តធ្លាក់ថ្លៃច្រើនគួរសម

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

វៀតណាម ជាប់ចំណាត់ថ្នាក់ទី៦ ជាប្រជាជនមានសុភមង្គលបំផុតនៅ អាស៊ី

សន្តិសុខសង្គម២៩ នាទី មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះណែនាំដល់ម្ចាស់យានដ្ឋានជួសជុល និងកែច្នៃឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣៥ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រាប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

Sokha Hotels

ព័ត៌មានពេញនិយម