Connect with us

ជីវិតកម្សាន្ដ

G-Devith ឈឺចិត្ត​ខ្លាំង​ក្រោយ​គេ​រិះគន់​អ្នក​សិល្បៈ​ថា​ ពេល​មាន​អំនួត​អួតអាង​ដល់​ក្រ​ឬ​ធ្លាក់ខ្លួន​ឈឺ​លើកដៃ​សំពះ​សុំ​ជំនួយ​

បានផុស

នៅ

​តារា​ចម្រៀង​រ៉េ​ប​ប្រុស​លោក ងួន ចាន់​ដេវីត ហៅ G-Devith​ បាន​បង្ហាញ​អារម្មណ៍​អន់ចិត្ត​ខ្លាំង​ក្រោយ​ពេល​ឮ​ពាក្យ​រិះគន់​អ្នក​សិល្បៈដដែលៗ​ថា​ ពេល​មាន​អំនួត​អួតអាង​ដល់​ក្រ​ឬ​ធ្លាក់ខ្លួន​ឈឺ​លើកដៃ​សំពះ​សុំ​ជំនួយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក G-Devith បាន​រៀបរាប់​ភ្ជាប់​ជាមួយ​ខ្លឹមសារទាំង​ការឈឺចាប់​ថា ​ពេល​អ្នកមាន អ្នកមាន​មុខមាត់ អ្នកជំនួញ អួត​អាង​ឡូយ​ណាស់ ពេល​អ្នក​សិល្បៈ​អួត​ថា​ តិច​ឈឺ​ប្រកាស​សុំ​ជំនួយ ?​ហើយ​ថី​អ្នកមាន​អត់​ចេះ​ក្រ?​ អ្នក​សិល្បៈ​អត់​ចេះ​មាន​?​។ ហើយ​រស់​រហូត​អត់​ចេះ​ងាប់​មែន?​ស្តាប់​ពាក្យ​ហ្នឹង​នៅតែ​ឈឺចាប់ ខំ​ធ្វើ​ចិត្ត​ដែរ​តែ​ធ្វើ​អត់​បាន​។​

​ការលើកឡើង​របស់​តារា​ចម្រៀង​លោក G-Devith ខាងលើ​នេះ​ដែរ​ គឺ​មាន​មហាជន​ខ្លះ​ក៏​បង្ហាញ​ការ​គាំទ្រ​និង​ខ្លះ​ទៀត​ហាក់​មិន​ពេញចិត្ត​ដោយហេតុថា​ដោយសារតែ​កន្លងមក ​គឺ​មាន​សិល្បៈមួយ​ចំនួន​បាន​ដើរ​តាម​គន្លង​នេះ​រួច​ទៅ​ហើយ​ទើប​លេច​មាន​ពាក្យ​រិះគន់​បែន​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តារា​ដ៏ទៃទៀត ។​

​ដោក​ឡែក​ក៏​មាន​មតិ​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត​ បាន​សម្តែង​ការ​លើទឹក​ចិត្ត​ឲ្យ​អ្នក​សិល្បៈ​ផ្សេងៗ​ទៀត​ត្រូវតែ​ខិតខំ​ ដើម្បី​ជា​គំ​រូប​ល្អ​ សម្រាក់​មហាជនហើយ​បញ្ចៀស​រាល់​ពាក្យ​សម្តី​មើលងាយ​ឬ​រិះគន់​ពី​សំណាក់​មហាជន ​ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សឿ សុធា​រ៉ា ​ត្អូញត្អែរ​ថា​គ្មាន​ស្នេហា​ស្មោះ​និង​ភា​ពកក់ក្តៅ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម