ជីវិតកម្សាន្ដ
តារាសម្ដែង Song Joong-ki កំពុងមានស្នេហាជាមួយស្រ្តីជនជាតិអង់គ្លេសម្នាក់
នៅថ្ងៃទី ២៦ ខែធ្នូ តារាសម្តែង Song JoongKi ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីជនជាតិអង់គ្លេសដែលមិនមែនជាតារាល្បី ហើយនៅព្រឹកនោះភ្នាក់ងាររបស់លោក បានបញ្ជាក់ថាគាត់កំពុងមានទំនាក់ទំនងស្នេហា។

ខាងផលិតកម្ម HighZium Studio បានបញ្ជាក់ហើយថាតារាសម្តែង Song JoongKi បច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយស្រីជនជាតិអង់គ្លេសដែលមិនមែនជាតារា ដោយពួកគេបានជួបគ្នាកាលពីឆ្នាំមុនតាមរយៈការណែនាំមិត្តភ័ក្តិ។

ក្នុងនោះទីភ្នាក់ងារនេះបាននិយាយថា”បច្ចុប្បន្នតារាសម្ដែង Song Joong Ki កំពុងបង្ហាញសញ្ញាវិជ្ជមានលើស្ត្រីម្នាក់។ យើងសង្ឃឹមថា អ្នកនឹងមើលទៅយ៉ាងកក់ក្ដៅចំពោះទំនាក់ទំនងរបស់ពួកគេ”។ បន្ថែមពីលើនេះទីភ្នាក់ងារបានបន្តទៀតថា “យើងសុំការយោគយល់របស់ពីអ្នកគាំទ្រទាក់ទងនឹងការពិតដែលថា យើងមិនអាចបញ្ជាក់ព័ត៌មានណាមួយក្រៅពីការពិតដែលថាពួកគេកំពុងណាត់ជួប”។

គួររំម្លឹកដែលថា កាលពីខែតុលា ឆ្នាំ ២០១៧ តារាសម្តែង Song Joong-ki បានរៀបការជាមួយតារាសម្តែង Song Hye-kyo ដែលលោកមានទំនាក់ទំនងជាមួយគ្នាបន្ទាប់ពីសម្តែងរឿង ‘Descendants of the Sun’ ប៉ុន្តែលោកបានលែងលះគ្នាដោយកិច្ចព្រមព្រៀងនៅខែកក្កដា ឆ្នាំ ២០១៩ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រុម GOT the beat របស់ផលិតកម្ម SM Entertainment នឹងត្រលប់មកវិញនៅខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


