ជីវិតកម្សាន្ដ
កូនខ្មែរតួឯកនៅហូលីវូដ គ្រោងផលិតភាពយន្តវាយប្រហារនៅកម្ពុជា
តួឯកថ្មីក្នុងវិស័យភាពយន្តវាយប្រហារនៅហូលីវូដ ក្នុងភាពយន្តរឿង “អ្នកប្រយុទ្ធហនុមា” ឬ “Hanuman Shadow Master” ដែលធ្លាប់ឱ្យ “កម្ពុជាថ្មី” ថា លោកមានក្ដីស្រមៃចង់ផលិតភាពយន្តនៅកម្ពុជានោះ ពេលនេះលោកបានបង្ហាញពេលវេលានោះហើយ។


លោក សៅ ឌី បានឱ្យ “កម្ពុជាថ្មី” ដឹងថែមទៀតថា នៅចុងឆ្នាំ២០២៣នេះ ប្រហែលខែវិច្ឆិកា ឬខែធ្នូ បើមានថវិកាផលិតភាពយន្តគ្រប់គ្រាន់ លោកនឹងមកផលិតភាពយន្តបែបក្បាច់គុនវាយប្រហារ នៅកម្ពុជា ជាប្រទេសកំណើត តាមក្ដីស្រមៃរបស់ខ្លួន។

លោក សៅ ឌី មានប្រសាសន៍បន្តថា៖ “រឿងហ្នឹង ខ្ញុំចង់យកតួសម្ដែងនៅស្រុកខ្មែរជាច្រើនដើរតួសម្ដែង និងជួយខ្ញុំ ដោយខ្ញុំនឹងនិយាយអង់គ្លេសផង ខ្មែរផង។ ខ្ញុំបានសរសេររឿងហ្នឹងហើយ ប៉ុន្តែមិនទាន់មានលុយគ្រប់ ខ្ញុំកំពុងរកលុយ”។

លោក សៅ ឌី បញ្ជាក់បន្ថែមថា៖ “ការតាក់តែងរឿងមិនស្រួលទេ ត្រូវការលុយច្រើនណាស់ សូម្បីតែរឿងតូចៗ ក៏ទាល់តែមានលុយច្រើនទើបផលិតបាន។ មានលុយតិច យើងទាល់តែថតរឿងឱ្យចប់ត្រឹម ៩ ថ្ងៃ ហើយពេលឈុតវ៉ៃគ្នា ត្រូវការចំណាយពេលច្រើនថត។ ប៉ុន្តែខ្ញុំសង្ឃឹម និងគិតថា ធ្វើបានប៉ុនណា យកប៉ុណ្ណឹង”។

លោក សៅ ឌី សង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជានឹងសប្បាយចិត្ត នៅពេលឃើញមានកូនខ្មែរអាចដើរតួឯកនៅហូលីវូដ។ លោកផ្ដាំផ្ញើថា កូនខ្មែរដែលមានបំណងចង់ចូលហូលីវូដ ត្រូវមានទំនុកចិត្តជំនឿលើខ្លួន ហើយខំហ្វឹកហាត់ការសម្ដែងរបស់ខ្លួន និងហាត់ក្បាច់គុន ដើម្បីអាចតំណាងជាតិលើឆាកអន្តរជាតិ ដើម្បីលើកកិត្តិយសមុខមាត់ខ្មែរឡើងវិញ។

គួរបញ្ជាក់ថា លោក ឌី សៅ មានដើមកំណើតនៅខេត្តបាត់ដំបង កើតក្នុងឆ្នាំ១៩៧៩ ដោយគ្រួសាររបស់លោកបានប្ដូរទៅរស់នៅ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីលោកអាយុ ៣ឆ្នាំ។ លោកបានហាត់ក្បាច់គុនតាំងពីអាយុ ៧ឆ្នាំ ដោយធ្វើត្រាប់តាម លោក ជេត លី និង លោក ជេកគីចាំង។

លោកបានបោះជំហ៊ានចូលហូលីវូដ អស់រយៈពេល ១៥ ឆ្នាំមកហើយ ដោយធ្វើជាតួអង្គជំនួស ជាអ្នករៀបចំឈុតឆាកសម្ដែង និងជាគ្រូបង្រៀនគុនខ្មែរប្រដាល់សេរី និងកុងហ្វូ ដល់តួអង្គសំខាន់ៗ ជាពិសេសតួដែលសម្ដែងក្នុងភាពយន្តបែបវាយប្រហារ និងប្រើក្បាច់គុនជាដើម។ លោកធ្លាប់បានសម្ដែងជាតួឯក្នុងរឿង “Fast Vengeance” កាលពី ៣ឆ្នាំមុន ម្ដងរួចមកហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


