Connect with us

ជីវិតកម្សាន្ដ

ហ្វាហ្វា ឆ្លើយតបក្រោយផ្ទុះការវែកញែកនិងរិះគន់ចង់ឲ្យចូលប្រកួតបវរកញ្ញាជាថ្មី

បានផុស

នៅ

បន្ទាប់ពីមានផេកមួយបានបង្ហោះរូបភាពដោយបង្ហាញបំណងចង់ឲ្យតារាសម្តែងសិចស៊ីកញ្ញា ហ្វាហ្វា ចូលរួមការប្រឡងកម្មវិធីបវរកញ្ញាជាថ្មី ស្រាប់តែភ្លាមៗនោះគេឃើញមានមតិផ្ទុះការញែវែកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅលើទំព័រផេកឈ្មោះ «Universe Pageant» បានបង្ហោះរូបភាពកញ្ញា ហ្វាហ្វា ដោយលើកជាសំនួរថាអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរប្រសិនបើបង Fa Fa ចូលរួមប្រកួត Miss Grand Cambodia Official 2023 … ? ។គួរបញ្ជាក់ផងដែរថា បង FaFa ក៏ជាអតីតបវរកញ្ញាដែលធ្លាប់ចូលរួមប្រកួត Miss Cosmoworld 2018 ហើយទទួលបានTop 8 ដែលរៀបចំឡើងនៅប្រទេសMalaysia ផងដែរ ។

យ៉ាងណាមិញក្រោយមានការលើកឡើងក្នុងន័យស្ទង់មតិខាងលើនេះ ក៏មានការបញ្ចេញមតិផ្សេងៗគ្នាពីអ្នកគាំទ្រដោយខ្លះបង្ហាញការគាំទ្រ និងពេញចិត្តឲ្យកញ្ញា ហ្វាហ្វា ចូលប្រឡងម្តងទៀត។ ដោយឡែកខ្លះទៀតក៏បានធ្វើការរិះគន់តាម​រយ:​ពាក្យសម្តីមិនសមរម្យមួយចំនួនទៅលើរូបនាងផងនោះ។

ជាការឆ្លើយតប តារាស្រីកញ្ញា ហ្វាហ្វា បានចេញមកបញ្ជាក់កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២៣ថា ” កន្លងមកខ្ញុំធ្លាប់ទៅប្រគួតដែរ តែនៅក្នុងកម្មវិធី Miss CosmoWorld បានចូលTop8 តែពេលនឹងវិស័យបរវកញ្ញាមិនទាន់មានអ្នកគាំទ្រដូចពេលនេះ ហើយតែប៉ុណ្ណឹងគឺខ្ញុំមានបទពិសោធន៍ និងបានបំពេញក្តីស្រលាញ់របស់ខ្លួនគ្រប់គ្រាន់ហើយ “។

ស្រីស្អាត ហ្វាហ្វា បានបន្ថែមទៀតថា “អរគុណរាល់ខមមិនទាំងល្អ និងអាក្រក់តែនាងដឹងច្បាស់ថា ខ្លួនឯងបែបណាក្នុងវិស័យសិល្បៈនេះ (ស៊ិចស៊ី) ។ នាងថា ខ្លួនឲ្យតម្លៃមនុស្សណាស់មិនដែលមើលត្រឹមតែការស្លៀកពាក់ទេ ហើយក៏វាយតម្លៃគេនោះនាងអរគុណហើយក៏សុំទោសបើនិយាយទៅខុសឬត្រូវ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម