Connect with us

ជីវិតកម្សាន្ដ

អបអរសាទរ ! ព្រះ​នាង​តូច ជេន​ណា នរោត្តម ក្លាយ​ជា​ឯកអគ្គរាជទូត​សុឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​

បានផុស

នៅ

​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​ការចូលរួម​អប​សាទរ​ក្រោយ ពេល​ដែល​ព្រះ​នាង​តូច ជេន​ណា នរោត្តម ត្រូវ​បាន​ជ្រើសរើស​តែងតាំង​ធ្វើជា​ក្លាយ​ឯកអគ្គរាជទូត​សុ​ឆន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​យោង​តាម​ព្រះរាជបន្ទូល​របស់​ព្រះ​នាង​តូច ជេន​ណា នរោត្តម ទ្រង់​បាន​រៀបរាប់​ដូច្នេះ​ថា ​ខ្ញុំ​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ ញ៉ែម មរកត ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បានផ្តល់​កិត្តិយស​យ៉ាង​ធំធេង​មួយ​ដល់​រូបខ្ញុំ​ដោយ​លោក​ជំទាវ​ បាន​ដាក់​សំណើ​សុំ​មួយ​ស្នើ​ទៅ​សម្តេច​ព្រះ​មហិ​ស្សរា នរោត្តម ចក្រពង្ស ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង ជា​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រមទាំង​ជា​ព្រះ​ស្ថាបនិក​ក្រុមហ៊ុន NCJ E mpire Studio សម្តេច​តា​នៃ​ខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​ក្លាយ​ជាឯកអគ្គរាជទូត​សុ​ឆ​ន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​។

​ព្រះ​នាង​តូច​មាន​ព្រះ​រាជបន្ទូល​ទៀត​ថា ​ដោយមាន​ការសម្រេច​ព្រះទ័យ​ព្រះ​អនុញ្ញាត​ព្រះរាជទាន​ពីសម្តេច​តា​ព្រះ​មហិស្សរា​នៃ​ខ្ញុំ ព្រមទាំង​ការ​ស្រឡាញ់​របស់ខ្ញុំ​ផង ខ្ញុំ​ក្លាយ​ជា ” ឯកអគ្គរាជទូត​សុ​ឆ​ន្ទៈ​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​”​ពី​ពេលនេះ​តទៅ​។ ​ជា​មួយ​គ្នា​នេះ​ដែរ​ កាលពី​ថ្ងៃទី​១១​ ខែមករា​ឆ្នាំ​២០២១​ម្សិល​មិញ​នេះ ​ខ្ញុំ​មានបាន​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​ប្រកាស​ជយលាភី​នៃ​ការប្រកួត​កីឡា​រាំ​ ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ ​ជាមួយ​លោកជំទាវ តាន់ គីម​ហួយ កែ គីម​សែ តំណាង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សម្តេច​យាយ​ទួត និង លោកជំទាវ ឆៃ ច័ន្ទ​រិទ្ធី​សូលី​ដា រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​កិត្តិ​យស​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧ​ត្ត​ម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជា​គណៈអធិបតី​នៃ​កម្មវិធី​នេះ​។

​បន្ថែម​ពីនេះ​ ព្រះ​នាង​តូច ជេន​ណា នរោត្តម បាន​មាន​ព្រះរាជបន្ទូល​ដោយ​សង្កត់ធ្ងន់​ដែរ​ថា ​កីឡា​រាំជា​កីឡា​មួយ​ប្រភេទ​ ដែល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់ ដែល​អាច​កម្សាន្ត​លំហែ​ផង និង​ហាត់ប្រាណ​ ដើម្បី​សុខភាព​ផង​។ ​ខ្ញុំ​និង​ចូលរួម​ជួយ​រាល់​សកម្មភាព​ទាំងឡាយ​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ​ មាន​នាម​ល្បីល្បាញ​ជា​បន្ត​ទៀត​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​អ៉ីវ៉ា ស្តាយ​គំនិត​ដែល​រាប់អាន​និង​ទុកចិត្ត​មនុស្ស​ខុស​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២៦ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៣១ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង៣៥ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម