ជីវិតកម្សាន្ដ
ម្ចាស់មកុដ MGI បវរកញ្ញា Isabella Menin ច្រឡំហៅឈាបនដ្ឋានថាជាប្រសាទបុរាណ
នាង Isabella Menin បវរកញ្ញា Miss Grand International 2022 បានបង្ហោះស្ទូរីក្នុង Instagram ដោយនាងថតរូបជាមួយនឹងឈាបនដ្ឋាន (ទីកន្លែងរំលាយសព) តែបែរថាជាហៅកន្លែងនោះថា ប្រសាទបុរាណនៅប្រទេសថៃទៅវិញ។

តាមរយៈទំព័រហ្វេសប៊ុក Miss Station បានបង្ហោះរូបភាពរាជិនីសម្រស់ Isabella Menin មកដល់ប្រទេសថៃ ហើយព្រមទាំងទៅទស្សនាវត្តអរុណ ខណៈម្ចាស់មកុដ MGI រូបនេះនាងបានថត Selfie និង check-in បង្អួតអ្នកគាំទ្ររបស់នាងថែមទៀត។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺនាងថតរូបជាមួយនឹងកន្លែងបូជាសព ដោយនាងបានសរសេរ Caption ថានេះជាប្រាសាទបុរាណរបស់ថៃទៅវិញ។

ក្រោយការបង្ហោះរូបខាងលើនេះត្រូវបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គម អ្នកគាំទ្រជាច្រើនចូលមកបញ្ចេញមតិខុសៗគ្នាថា ផ្ទះបែបថៃស្អាតហើយមានបំពង់ផ្សែងបែបអឺរ៉ុប។ ទីនេះសម្រាប់តែបុគ្គលចូលទៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ។ មិនគួរឲ្យជឿ ជនបរទេសជាច្រើនសរសើរកន្លែងបូជាសពថាស្អាត។

សូមជម្រាបដែរថា Isabella Menin បានស្នងមកុដជំនាន់ថ្មីរបស់ខ្លួន ដែលជា Miss Grand International 2022 តំណាងប្រទេសប្រេស៊ីលនៅក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ កន្លងមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាសម្ដែងថៃ Mak Prin ត្រូវគេប្រើឈ្មោះបន្លំ បោកលុយអ្នកគាំទ្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


