Connect with us

ជីវិតកម្សាន្ដ

ដើមឆ្នាំ២០២១ខេមរៈ សិរីមន្ត ទទួល​បាន​កា​ដូរយ៉ាងគាប់ចិត្តពី​ភរិយា​

បានផុស

នៅ

​តារាចម្រៀង​លំដាប់​ជួរ​មុខ​លោក​ខេមរៈ​សិរីមន្ត​ ថ្វីត្បិតតែ​មួយរយៈ​ចុងក្រោយ​នេះ​ទីផ្សា​សិល្បៈ​ហាក់​មាន​ភាពស្ងប់ស្ងាត់​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ក៏ពិតមែន ​ប៉ុន្តែ​សម្រាប់​សន្ទុះ​នៃ​ការគាំទ្រ​និង​ប្រជាប្រិយ​ភាព​របស់​តារា​ប្រុស​រូប​នេះ​ នៅតែ​រក្សា​បាន​ដូចដើម​។ ​ខណៈ​ដែល​បច្ចុប្បន្ន​លោក​ក៏​កំពុង​មាន​ទីផ្សារ​គាំទ្រ​ហក់​ឡើង​ខ្លាំង​អំឡុង​ចេញ​បទ​ចម្រៀង​មួយ​ចំនួន​នៅ​ទ្រនំ​ថ្មី​ហង្ស​មាស​។​

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ជីវភាព​គ្រួសារ​រស់នៅ​ប្រចាំថ្ងៃ​របស់​កំពូល​តា​រាចម្រៀង​លោក ខេមរៈ​ សិរីមន្ត​ ​ឯណេះ​វិញ​ បើតា​ម​ការក​ត់សម្គាល់​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​ គឺ​លោក​នឹង​ក្រុមគ្រួ​សារ​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ហើយ​ សេចក្តី​សុខ​ខ្លាំង​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​ពី​សំ​ណាក់​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​។ ​ពិសេស​នោះ​ក៏មាន​ការ​លើ​ឡើង​ថា ​លោក​និង​ភរិយា​ពិតជា​តារា​គំរូ​ដល់​អ្នក​សិល្បៈ​ឯទៀត​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត​សម្រាប់​ជីវិត​ស្នេហា​របស់លោក ខេមរៈ សិរីមន្ត​ បច្ចុប្បន្ន​គឺ​កាន់តែ​ទ​ទួលបាន​ការចាប់​អា​រម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​។ ​ជាក់ស្តែង​រឿង​ដែល​ធ្វើ​ឲ្យ​គេ​កាន់តែ​ភ្ញាក់​ផ្អើល​ទៀត​នោះ​ គឺ​ដើម​ឆ្នាំ​២០២០១​នេះ​ភរិយា​របស់លោក ខេមរៈ សិរីមន្ត​បែរជា​ធ្វើ​រឿង​មួយ​ដែល​ស្ទើរ​នឹកស្មាន​មិន​ដល់​សម្រាប់​ស្វាមី​ គឺ​បាន​ការទិញ​កា​ដូរ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Rolls-Royce​ជូន​ដល់​លោក ខេមរៈ សិរីមន្ត ។​

យ៉ាងណាមិញ​ ក្រោយ​ពេល​ដែល​ទទួល​បា​នកា​ដូរ​រថយន្ត​Rolls-Royce​ពី​ភរិយា​សំណព្វចិត្ត​នេះដែរ​ភ្លាមៗ​នោះ​ លោក ​ខេមរៈ សិរីមន្ត​ ហាក់​បង្ហាញ​អារម្មណ៍​ត្រេកអ​រហើយ​ភ្ញាក់ផ្អើល​ស្រឡាំងកាំង​ក្នុង​ចិត្ត​ស្ទើរ​រក​អ្វី​និយាយ​ទៅកាន់​ភរិយា​គ្មាន​។​ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​ពី​ចំណាក់​អារម្មណ៍​រប​ស់លោក ខេមរៈ សិរីមន្ត​ ក្រៅ​តែ​អរគុណ​ចំពោះ​ទឹកចិត្ត​ភរិយា​នោះ​លោក​បាន​និយាយ​ដោយ​ខ្លី​ថា​កន្លងមក​ភរិយា​ធ្លាប់​សួរ​លោក​ថា​ហេតុអ្វី​បាន​លោ​ក​ចូលចិត្ត​ជិះ​តែ​ឡានធំៗ​ខ្ពស់ៗ​អញ្ចឹង​? ​តើ​ចូលចិត្ត​ឡានតូច​អត់​?​។​

លោក ខេមរៈ សិរីមន្ត​ បាន​និយាយ​បន្ថែមទៀត​ថា​ភ្លាមៗ​នៃ​ការសួរនាំ​របស់​ភរិយា​ខាងលើនេះ​​លោក​ក៏បាន​ឆ្លើយ​ខ្លី​ថា ​ខ្លួន​ចូលចិត្ត​ តែ​បន្ទាប់ពី​ឆ្លើយ​រួច​ក៏​ស្រាប់តែ​ឃើញ​រថយន្ត​Rolls-Royce​មកដល់​ពី​ខាង​មុខផ្ទះ​រួចជាស្រេច​។ ​លោ​កថា​អ្វីដែល​ត្រូវ​និយាយ​ទៅកាន់​ភរិយា​នោះ​គឺ​មានតែ​ពាក្យ​អរគុណ​ទឹក​ចិ​ត្ត​ស្រលាញ់​របស់គាត់​ប៉ុណ្ណោះ​៕

អត្ថបទ​ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម