ជីវិតកម្សាន្ដ
តារាចម្រៀង សំ សុវណ្ណារ៉ាក់ ត្រូវឪពុកប្រកាសកាត់កាលចោល
អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានព័ត៌មានថាឪពុកតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានប្រកាសកាត់កាលកូនប្រុសរូបនេះចោលដោយសារភាពអកតញ្ញូ។ លោក សំ សុវណ្ណារ៉ាក ត្រូវបានទស្សនិកជនស្គាល់ថា ជាតារាចម្រៀងល្បីឈ្មោះច្រើនគួរសមនៅក្នុងវិស័យសិល្ប:នាពេលបច្ចុប្បន្ន។

នៅលើទំព័រហ្វេសប៊ុកឈ្មោះ Sam Samol ដែលគេស្គាល់ថាជាឪពុកលោក សំ សុវណ្ណារ៉ាក់ បានប្រកាសខ្លឹមសារភ្ជាប់រូបភាពតារាប្រុសរូបនេះថា “ខ្ញុំបាន សំ សំអុល សូមប្រកាសកាត់កាលជាសាធារណ:ថាកូនម្នាក់នេះចោលចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូនផងដោយសារកូននេះមិនស្តាប់បង្គាប់ម៉ែឪជេប្រមាថម៉ែឪ”។

លោកបានបន្តទៀតថា បើថ្ងៃក្រោយកូននេះមានរឿងអ្វីប្រព្រឹទ្ធខុសច្បាប់ខ្ញុំជាអាណាព្យាបានមិនទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ជាមួយគ្នានេះលោក សំ សំអុល ក៏បានបង្ហោះបន្ថែមថា បទសម្ភាសន៍របស់គាត់និយាយថា កាលនៅតូចរស់នៅជាមួយយាយតាឪពុកយកទៅផ្ញើយាយ ដោយមិនបានចិញ្ចឹម គ្មានគុណចំពោះគាត់ ពេលធំឡើងកាលណាគាត់នឹងតបស្នងបែបនេះ។ យ៉ាងណាមិញក្រោយការបង្ហោះនេះមិនបានប៉ុន្មានម៉ោងទេលោកក៏បានលុបចោលវិញ។

ជុំវិញព័ត៌មានដ៏រសើប និងភ្ញាក់ផ្អើលខាងលើនេះ រហូលមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣មិនទាន់មានប្រតិកម្មបកស្រាយពីតារាប្រុសសង្ហាលោក សំ សុវណ្ណារ៉ាក់ នៅឡើយទេ។ ចំណែកកម្ពុជាថ្មីក៏នៅមិនទាន់អាចស្វែងរកការសួរនាំបន្ថែមពីសំណាក់លោក សំ សុវណ្ណារ៉ាក់ ក៏ដូចលោក សំ សំអុល បានដែរ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ