តារា​ស្រី អឿន ម៉ូ​លីកា អះអាង​ថា ​ថ្វី​ត្បិត​ជួប​បញ្ហា​វិប​ត្តិ​កូ​វីដ​-១៩​ តែ​អាជីវកម្ម​អន​ឡាញ​បាន​ដំណើរការ​ដោយ​រលូន
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

តារា​ស្រី អឿន ម៉ូ​លីកា អះអាង​ថា ​ថ្វី​ត្បិត​ជួប​បញ្ហា​វិប​ត្តិ​កូ​វីដ​-១៩​ តែ​អាជីវកម្ម​អន​ឡាញ​បាន​ដំណើរការ​ដោយ​រលូន

Published

on

ភ្នំពេញ ៖ ជា​ការ​កត់សម្គាល់​អំឡុង​ពេលដែល​កើត មាន​បញ្ហា​នៃ​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩​គេ​សង្កេត ឃើញ​តារា​សម្តែង​-​ចម្រៀង​ប្រុស​ស្រី​មួយចំនួន​ហាក់​ស្ងប់ស្ងាត់​ស្បើយ​ពី​ការងារ​សិល្បៈ​ស្ទើរ​ទាំង​ស្រុង​តែម្តង ​ខណៈ​ក្នុងចំណោម​នោះ​ដែរ ​ក៏​មាន​អ្នក​សិល្បៈ​ខ្លះ​ទៀត​បាន​ងាកខ្លួន​មក​ចាប់​អាជីព​លក់​ផ​លិត​ផល​តាម​អន​ឡាញ​យ៉ាង​ផុសផុល​ផងដែរ។

ការ​ងាកខ្លួន​មក​ចាប់​អាជីព​លក់​ផលិតផល​អន​ឡាញ​នា​អំឡុង​ពេល​សម័យកាល​ជំងឺ​កូ​វីដ​១៩-​ពី​សំ​ណា ក់​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​នេះ​ដោយសារតែ​យល់​ឃើញថា​ មានតែ​វិស័យ​នេះ​ទេ​ដែល​អាច​ជួយ​ផ្តល់​ប្រាក់ចំណូល​ដល់​ពួកគេ​អំឡុង​ពេល​ការងារ​សិល្បៈ ត្រូវបាន​ផ្អាក​មួយ​រយៈ​ពេល​កន្លងមក​នោះ​។

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​លើ​អាជីព​លក់​អន​ឡាញ​ពី​សំណាក់​អតីត​តារាចម្រៀង​Rock អ្នក នាង អឿន ម៉ូ​លីកា បាន​អះអាង​ប្រាប់​ឲ្យ​ដឹង​ថាបើ ទោះជា​ស្ថានភាព​កូ​វីដ​១៩​នៅ​មិនទាន់​ស្ងាត់​មែន​តែ​ការ​លក់​របស់​នាង​នៅតែ​ដំណើរការ​យ៉ាង​រលូន​ជា​មួយ​ការ​គាំទ្រ​ពី​អតិថិជន​ជាច្រើន​។

ជា​ការ​ពិត​បើ​តាម​ការសង្កេត​ឃើញ​អតីត​តា​រា​ចម្រៀង​Rock​អ្នកនាង ម៉ូ​លីកា បច្ចុប្បន្ន​គឺ​នាង​មិនបាន​បន្ធូរ​ដៃ​ឡើយ​ ក្នុង​ការ​ធ្វើ​មុខ​ជំនួញ​ពោល​ផ្ទុយទៅវិញ​នាង​កាន់តែ​សម្រុក​បុក​រហូត​ផ្អើល​កក្រើក​ដល់ទី​ផ្សា រ​នៅ​ខេត្តសៀមរាប ,​ប៉ោយប៉ែត និង​ថៃ ទៀតផង​តា មរយៈ​ការបញ្ចេញ​ផលិតផល​ថ្មី​ទើប​ដែល​ផ្ដល់ជូន​នូវ​ស្បែក​ពី​ខ្មៅ​ទៅ​ស​។

​អ្នកនាង ម៉ូ​លីកា បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ផលិតផល​ប្រភេទ​ថ្មី​ដែល​នាង​ទើប​នាំ​ចូលមក​ថ្មីៗ​នេះ​គឺ​គ្រាន់តែ​ដាក់​លក់​ទៅលើ​អតិថិជន​៣​នាក់​ដំបូង​នៅ​ទីតាំង​ផ្សេងគ្នា​នោះ​ នាង​ត្រូវបាន​គេ​កុម្ម៉ង់​ទិញ​ច្រើន​ស្ទើរ​នឹកស្មាន​មិន​ដល់​។​ នាង​ថា​ពេលនេះ​ មាន​អតិថិជន​និង​អាជីករ​មួយ​ចំនួនទៀត​កំពុង​បញ្ជា​កុម្ម៉ង់​ទិញ​ជា​បន្ដ​ទៀត​ ដែល​ភាគច្រើន​គឺ​ពួកគេ​ទិញ​ចាប់ ពី​ម៉ឺន​កំប៉ុង​តែម្ដង ​ដើម្បី​យក​ទៅ​ចែកចាយ​និង​លក់​បន្ដ។

តារា​ស្រី​ចិត្តធម៌​អ្នកនាង អឿន ម៉ូ​លីកា​និយាយ​បន្ថែម​ថា ​នេះ​គឺជា​អ្វីដែល​រូបនាង​សប្បាយចិត្ត​ព្រោះ​អតិថិ​ជន​មាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​របស់​នាង ​ដែល​ទើប​នាំចូល​នេះ ​ហេតុ​នេះ​ហើយ​បានជា​ធ្វើ​ឲ្យ​មុខ​ជំនួញ​លើ​វិស័យ​Online​របស់​នាង​កាន់តែ​ឈាន ទៅ​មុខ​ទៀត​បើ​ទោះ​ជា​ពេលនេះ​ជំងឺ​កូ​វីដ​-១៩​នៅ តែ​មិនទាន់​ស្ងប់ស្ងាត់​ទាំងស្រុង​ក្ដី​។

សូប​បញ្ជាក់​ដែរ​ថា ​អ្នកនាង ម៉ូ​លីកា បាន​ផ្អាក​ការ​ចេញ​ច្រៀង​និង​សម្ដែង​តាម​ឆាក​តន្ដ្រី​ទាំងឡាយ​ដោយ​ងាក​មក​រក​ស៊ី​Online​រយៈពេល​ជាង​២​ឆ្នាំនេះ​ គឺ​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុងចំណោម​អ្នកលក់​ល្បីៗ​លើ​វិ​ស័​យ​មួយ​នេះ​ នឹង​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង​នូវ​ជីវភាព​ធ្លាប់តែ​លំបាក​មក​ជា​ធូរធារ​ខ្លាំង ​ព្រោះ​ផលិតផល​របស់​នាង​មាន​អតិថិជន​គាំទ្រ​ជា​បន្ដបន្ទាប់​៕

ដោយ ៖ ចាន់​រ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services