Connect with us

ជីវិតកម្សាន្ដ

​ទោះ​មានឈ្មោះ​ជា​ស្ដ្រី​មេម៉ាយ​ តែ​តារា​ទាំង​៥​ដួង​នេះ លេងខ្លួន​មិន​ចាញ់​ក្រមុំ

បានផុស

នៅ

​ចាប់អារម្មណ៍​ទៅ​មើល​តារា​ស្រី​របស់​ខ្មែរ​ប៉ុន្មា​ន​ដួង​ខាងក្រោម​នេះ ​ថ្វីត្បិតតែ​បច្ចុប្បន្ន​ពួកគាត់​បាន​ជួបប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​បែកបាក់​ស្នេហ៍​ឈឺចាប់​យ៉ាងណាក្តី​ តែ​តារា​ស្រី​ទាំងនោះ​ហាក់​គ្មាន​អ្វី​ខ្វាយខ្វល់​ឬ​បណ្ដែតបណ្ដោយ​ខ្លួន​ឲ្យ​បាក់​ស្រុត​ប្រជា​ប្រិយភាព​និង​ការ​គាំទ្រ​ឡើយ​។​

​ផ្ទុយ​មកវិញ​តារា​ស្រី​ដែល​មាន​ឈ្មោះ​ជា​ស្រី្ត​មេម៉ាយ​ទាំងនេះ​ បែរជា​ប្រែ​ក្លាយ​ខ្លួនជា​អ្នក​ម្តាយ​ឬ​មនុស្ស​ដ៏​រឹងមាំ​បំផុត​។ ​មិនតែប៉ុណ្ណោះ​ អ្វី​ដែល​កាន់តែ​ពិសេស​និង​ចាប់អារម្មណ៍​ខ្លាំង​ទៀត​នោះ ​គឺ​ពួកគាត់​ខំ​ធ្វើខ្លួន​សប្បាយៗ​ជាមួយ​ការ​ថែរក្សា​រូប​សម្ផស្ស​ស្រស់​ស្អាត​ មិន​ចាញ់​ក្រមុំ​ឬ​តារាៗ​ស្រី​ឯទៀត​ឡើយ​។​ ជាក់ស្តែង​មាន​តារា​ស្រី​ប៉ុន្មាន​ដួង​ដូច​ខាង​ក្រោម​នេះ​។​

១.​ អ្នក​មេម៉ាយ​រូប​ស្រស់ សុខ ស្រី​នាង គិត​រហូត​មក​ទល់​ពេលនេះ ​ចំណង​ស្នេហា​រវាង​នាង​និង​អតីត​ស្វាមី​រួម​អាជីព​សិល្បៈ​ដូចគ្នា​ គឺ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ មាន​រយៈពេល​យូរ​ឆ្នាំ​ហើយ ខណៈ​ពេល​នេះ​នាង​នៅ​មិន​ទាន់​មាន​តម្រុយ​ចូល​រោងការ​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ​តារា​ចម្រៀង ទូច ស្រី​ល័​ក្ខ ក្រោយពេល​សាង​សុភ​មង្គល​ស្នេហា​ជាមួយ​អតីត​ស្វាមី​ជនជាតិ​បរទេស ​មាន​រយៈ​ពេល​យូរ​ឆ្នាំ​រហូត​ទទួល​បាន​ចំណងដៃ​កូន ប្រុស​ម្នាក់​យ៉ាង​ស្រស់ស្អាត​នោះ​ ក៏​ស្រាប់តែ​ជីវិត​ស្នេហា​របស់​នាង​នឹង​ស្វាមី​ឈាន​ដល់​ផ្លូវ​បែកបាក់​ក្រោម​ ហេតុផល​មាន​ជន​ទី​៣​ចូល​ជ្រៀតជ្រែក​បំបែកបំបាក់​ស្នេហ៍​។​

៣.​ អ្នកនាង ភិន សុ​ដា​លី​ស គឺ​តារា​ស្រី​រូប​នេះ ​ក៏បាន​ជួបប្រទះ​រឿងរ៉ាវ​អាស្រូវ​បែកបាក់​ស្នេហ៍​ផង​ដែរ ​កាលពី​អំឡុង​ពេក​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ ចំពោះ​ការ​បែកបាក់​នោះ​ ក៏បាន​បន្សល់​ទុក្ខ​នូវ​ចំណងដៃ​កូនស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ជាមួយ​នាង​ ផងដែរ​។​

៤.​ អ្នកនាង ឆៃ លីដា​ឡែ​ន ក៏​ជា​តារា​ស្រី​ខ្មែរ​មួយ​រូប​ ដែល​បាន​ជួប​នូវ​រឿងរ៉ាវ​បែកបាក់​ស្នេហា​ជាមួយ​អ​តីត​ស្វាមី​វ័យ​ប្រហែល​គ្នា​ ផង​ដែរ ​ក្រោយ​រៀប​ការ​ពេញ​ច្បាប់​រហូត​ទទួល​បាន​ចំណងដៃ​កូន​ប្រុសម្នាក់​។​ ប៉ុន្តែ​ដោយ​ការរស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ ទើប​ឈាន​ដល់​ការ​លះលែង​ផ្តាច់​សង្វាក់​ជា​ប្តី​ប្រពន្ធ​។​

៥.​ ណូ​ម័​រ គឺជា​តារា​សម្ដែង​និង​ជា​ពិធី​ការនី​រូប​ស្រស់​ ដែល​មាន​ឈ្មោះ​ពិត​ថា អន រ៉ាស៊ី​សុ​មេត្តា អ្នកនាង​ក្រោយពេល​រៀបការ​បាន​ប្រមាណ​ជា​៥​ខែ​ ក៏បាន​ប្រកាស​ដំណឹង​លែងលះ​ជាមួយ​អតីត​ស្វាមី ​ដែល​ស្ថិត​ក្នុង​ចង្កោម​សិល្បៈដូចគ្នា​។​ ប៉ុន្តែ​ចំណង​អាពាហ៍ពិពាហ៍​របស់​នាង ​ពុំ​មាន​ចំណងដៃ​កូន​បន្សល់​ទុកជា​អនុស្សាវរីយ៍​ឡើយ​។​

​ជា​ការ​ពិត​ណាស់​ សម្រាប់​រឿងរ៉ាវ​ដៃគូ​ជីវិត​ស្នេហា​ កុំថាឡើយ​បុគ្គល​ដែល​ស្ថិត​ក្នុង​រង្វង់​អ្ន​កសិល្បៈឬ​មជ្ឈដ្ឋាន​មហាជន​ខាងក្រៅ​ ពោលគឺ​ឲ្យ​តែ​ការ​រួមរស់​យកគ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​ពុំ​មាន​ការយល់​ចិត្ត​ផ្តល់​សេចក្តី​សុខ​ឬ​សាង​សុភមង្គល​យូរអង្វែង​នោះ​ គឺ​រមែង​នាំមក​នូវ​ការ​ជួប​រឿង​បែកបាក់​គ្នា​៕​

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​នី​រតនា ម្ចាស់​បទ «កូនក្រមុំ​បង​គ្រាន់តែ​ជា​មនុស្ស​ធម្មតា»ចាត់ទុក​ពិធីមង្គលការ​គ្មានអ្វី​អស្ចារ្យ​ទៅវិញ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម