មាស សុខ​សោភា អរ​ស្ទើរ​ហោះ​ពេល​ជួប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

មាស សុខ​សោភា អរ​ស្ទើរ​ហោះ​ពេល​ជួប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​

Published

on

តារាចម្រៀង​ស្រី​សំនៀង​ផ្អែម​ពិ​រោះ មាស សុខ​សោភា បានបង្ហាញ​ពី​អារម្មណ៍​រំភើប​ និង​រីករាយ​ខ្លាំង​ក្រោយពេល​នាង​ត្រូវ​បានផ្តល់​ការអនុញ្ញាត​ដ៏​ខ្ពស់​ខ្ពស់​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើម្បី​ចូលជួប​សម្តែង​ការគួរ​សម និង​ថែមទាំង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច​ទៀត ផង​។​

តារា​ស្រី មាស សុខ​សោភា អំឡុងពេល​បាន​ចូលជួប​សម្តែង​ការគួរ​សមនិង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នេះដែរ​បើ​ក្រឡេកមើល​ពី​ទឹកមុខ​ គឺ​នាង​មិន​ត្រឹម​តែ មាន​ស្នា​ម​ញញឹម​ស្រស់ស្រាយ​នោះទេ តែ​ថែមទាំង​បង្ហាញ​ការដឹងគុណ​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​ទៀតផង។ មាស សុខ​សោភា បាន​ប្រាប់​ឲ្យ​ដឹង​ដូច្នេះ​ថា «​ពិតជា​មហា​កិត្តិយស​របស់​នាង​ខ្ញុំ​ដែល​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ម៉ែ​ធំ ​និង​បាន​ថតរូប​អនុស្សាវរីយ៍​ជាមួយ​អ្នក​ម៉ែ​។​ ខ្ញុំ​សូម​អរគុណ​ដល់​ម៉ែ​ធំ​ដែល​យកចិត្តទុកដាក់​ស្រលាញ់​ចំពោះ​កូនៗ​ដែលជា​សិល្បករ​រៀបចំ​គ្រប់សព្វ​បែបយ៉ាង​រួមទាំង​អា​ហារ​ពេល​ល្ងាច​នៅ​ក្នុង​កម្មវិធី​។ ​សូម​គោរព​ជូនពរ​អ្នក​ម៉ែ​ឲ្យ​ទ​ទួលបាន​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ពេលវេលា​។ ដោយ​ក្តី​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​កូន មាស សុខ​សោភា »។​​

តារាចម្រៀង​អ្នកនាង មាស សុខ​សោភា ថ្វីត្បិតតែ​នាង​បានសម្រេច​ចិត្ត​​​​ចេញពី​ទ្រនំ​ផលិត​កម្ម​ថោ​ន​​ក៏​ពិតមែន​ ប៉ុន្តែ​សម្រាប់​ទី​ផ្សា​សិល្បៈ​ ទាំង​ការគាំទ្រ ​និង​ប្រជា​ប្រិយ​ភាព ​គឺ​តារា​ស្រី​រូប​នេះ ​នៅតែ​រក្សា​បាន​សន្ទុះ​ខ្លាំង​មិន​ចាញ់​តារា​រួម​ជំនាន់​ឯទៀត​នោះ​ឡើយ​។​ម្យ៉ាងទៀត មាស សុខ​សោភា កន្លងមក​ក៏​តែង​ទទួលបាន​ការលើកសរសើ​រ​ចំពោះ​ទឹកចិត្ត​សប្បុ​រស​ធម៌​ និង​​រាក់ទាក់​ផង​ដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ47 mins ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ1 hour ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ1 hour ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ3 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ4 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services