ជីវិតកម្សាន្ដ
៩ឆ្នាំទៀត Chompoo ទំនងសម្រាកពីសិល្បៈ
ក្រោយវិលត្រឡប់ពីវិស្សមកាលនៅអង់គ្លេសជាមួយស្វាមី តារាសម្ដែង និងបង្ហាញម៉ូដ Chompoo Araya ទម្លាយថា ខ្លួនទំនងផ្អាកអាជីពសិល្បៈច្រើនឆ្នាំ ព្រោះត្រូវថែទាំកូនៗ ពេលបញ្ជូនពួកគេទៅរៀននៅបរទេស។

បន្ទាប់ពីនាំកូនប្រុសភ្លោះ Thunder-Pai ទៅលេងសាលានៅប្រទេសអង់គ្លេស អ្នកម៉ាក់ហាយសូរ Chompoo Araya បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ក្រោយកូនៗចប់មធ្យមសិក្សានៅប្រទេសថៃ នាងនឹងបញ្ជូនពួកគេទៅរៀននៅទីក្រុងឡុងដ៏ ហើយនាងនឹងផ្អាកការងារសិល្បៈមួយអន្លើ ដើម្បីតាមមើលថែកូនៗទាំងពីរ។

តារាស្រីរៀមច្បងរូបនេះបញ្ជាក់ថា “ទៅមើលសាលារួចហើយ កូនៗចូលចិត្តទីនោះ។ ប៉ុន្តែក្នុងនាមជាម្តាយ ខ្ញុំមានអារម្មណ៍ថា ៨-៩ឆ្នាំទៀត ដូចជាលឿនណាស់ ខ្ញុំមិនទាន់អាចទទួលយកបានទេ” ។
យ៉ាងណាមិញ ពេលវេលានោះនៅយូរគួរសមទៀតដែរ នាងមិនទាន់ប្រាកដមួយរយភាគរយឡើយថា កូនៗទាំងពីរអាចប្រឡងជាប់ទៅសិក្សានៅទីក្រុងឡុងដ៏ដូចការគ្រោងទុកនោះទេ ប៉ុន្តែចំពោះនាងនិងស្វាមីបានត្រៀមខ្លួនបញ្ជូនពួកគេរួចហើយ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ
ចុចអាន៖ Kimberly លើកកន្លែងរៀបការ មិនមែននៅអាល្លឺម៉ង់ដូចគ្រោងទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


