ជីវិតកម្សាន្ដ
ផលិតករខ្មែរសម្តែងក្តីព្រួយបារម្ភវិស័យភាពយន្តជាតិអាចដួលជាថ្មី ខណៈភាពយន្តបរទេសសម្រុកហូរចូល
លោក លៀក លីដា ដែលគេស្គាល់ថាជាផលិតករភាពយន្ត និងម្ចាស់ផលិតកម្ម LD បានបង្ហាញក្តីព្រួយបារម្ភលើវិស័យភាពយន្តជាតិអាចនឹងដួលសាជាថ្មីបើសិនជាក្រសួង ឬស្ថាប័នពាក់ព័ន្ធមិនចេញវិធានការទប់ស្កាត់ឬកាត់បន្ថយចំនួនភាពយន្តបរទេសទេ។
ការលើកឡើងរបស់លោក ហៀក លីដា បន្ទាប់ពីសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះវិស័យភាពយន្តរបស់ខ្មែរហាក់មានការធ្លាក់ចុះចំនួនអ្នកគាំទ្រ ខណៈដែលភាពយន្តបរទេស គឺបាននាំចូលច្រើនសម្រាប់ចាក់ផ្សាយតាមរោងកុននានានៅក្នុងប្រទេស។

ជុំវិញក្តីព្រួយបារម្ភនេះលោក លៀក លីដា ក៏បានស្នើរដល់ក្រសួងគួរពិចារណាកាត់បន្ថយការនាំចូលយភាពយន្តបរទេសដើម្បី សង្គ្រោះ ភាពយន្តក្នុងស្រុក។
ក្នុងនោះផលិតករលោក លៀក លីដាក៏បានព្រមានពីធ្លាក់ចុះវិស័យភាពយន្តជាតិដូច្នេះថា «មួយខែយ៉ាងតិច ២៤រឿងដែលនឹងត្រូវចាក់បញ្ចាំង ហើយមានរឿងខ្មែរតែ២ រឿងទេគិតម៉េចឡូវ តើវិស័យភាពយន្តជាតិរីកចំ រើនទៅបានយ៉ាងម៉េចបងប្អូន?។ តួសម្តែងអ្នកផលិត មន្រ្តីពាក់ព័ន្ធ គួរជួយស្រែកនឹងរកវិធីទប់ស្កាត់ប្រយ័ត្នវិស័យមួយនេះងាប់សារជាថ្មីហើយរឿងអីរឿងយ៉ាង នេះដាក់ៗមិនអាសូវិស័យភាពយន្តជាតិអី្វបន្តិចសោះ»។
លោក លៀក លីដា បញ្ជាក់ថា «ឱ្យខ្ញុំផលិតរឿងផ្គត់ផ្គង់អីទៀតបើច្រើនម្លឹងៗក្នុងនាមខ្ញុំជាប្រធានសមាគមន៍ ផលិតករភាពយន្តកម្ពុជាសូមបង្ហាញនៅក្តីបារ ម្ភពីសុខភាពរបស់វិស័យមួយនេះដែលកំពុងធ្លាក់ចុះទៅវិញបន្តិចម្តងៗដោយមិនដឹងខ្លួន»។

លោកថា ជាង ១០ឆ្នាំដែលមាត់បងៗនិយាយថាជួយនិងគាំទ្រវិស័យភាពយន្តខ្មែរ មើលទៅមើលខ្លួនឯងទៅ២៤រឿងក្នុង មួយខែ រឿងខ្មែរ២រឿងបើរឿងខ្មែរមិនលើកថ្ងៃបញ្ខាំងខ្លួនឯងទេងាប់់។
ជាការកត់សម្គាល់សម្រាប់ក្តីព្រួយបារម្ភនេះមិនមែនទើបតែលើកទី១នោះទេគឺកន្លងមកលោក លៀក លី ដា តែងតែចេញមកបង្ហាញពីបញ្ហានេះក៏ដូចជាស្នើរដ ល់ក្រសួងដែលពាក់ព័ន្ធគួរពិនិត្យនិងគិតគូរអំពីបញ្ហាខាងលើនេះដើម្បីលើកស្ទួយនិងសង្គ្រោះដល់វិស័យភាពយន្តក្នុងស្រុកឲ្យកាន់តែមានការរីកចម្រើននឹងទ ទួលបានការគាំទ្រខ្លាំងថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Pinky ក្លាយជាអ្នកលក់មាន់បំពងយ៉ាងជំនាញ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
អ្នកជំនាញ ៖ បើសិនមានលទ្ធភាព ពេលនេះជាឱកាសវិនិយោគចំណេញលើវិស័យអចលនទ្រព្យ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Selena Gomez ឈ្លោះប្រកែកជាមួយសន្តិសុខម្នាក់ នៅក្នុងការប្រគំតន្ត្រីរបស់ Beyoncé
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ភស្តុតាងថ្មីបង្ហាញថា Rosé ពិតជាមានទំនាក់ទំនងស្នេហាជាមួយ Kang Dong Won
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
បុគ្គលល្បីលើលោកទាំង ៧ នេះ ញៀនល្បែងងើបមិនរួច
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកគាំទ្រជុំវិញពិភពលោកចូលរួមរំលែកទុក្ខ Jennie ក្រោយនាងជួបរឿងសោកសៅមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្រទះឃើញត្រីបាឡែនចារកម្មរបស់ រុស្ស៊ី នៅឆ្នេរសមុទ្រ ស៊ុយអែត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃើញ Matt បង្ហោះរូបដើរលេងនៅជប៉ុន ហ្វេននាំគ្នាចាប់អារម្មណ៍នឹងបុរសម្នាក់