Connect with us

ជីវិតកម្សាន្ដ

តារាកូរ៉េខាងត្បូង ៥ រូប ធ្លាប់តស៊ូជាមួយជំងឺមហារីក រហូតជាសះស្បើយ

បានផុស

នៅ

មហារីកគឺជាជំងឺដែលជះឥទ្ធិពលជាខ្លាំងដល់អាយុជីវិតរបស់អ្នក ហើយមានការឆ្លងកាត់ការព្យាបាលជាមួយសារធាតុគីមីដែលប៉ះពាល់ដល់សុខាភាព។ នៅក្នុងនោះក៏មានតារាកូរ៉េដែលធ្លាប់ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកហើយបានរួចជីវិត។

ខាងក្រោមនេះគឺជាតារាកូរ៉េទាំង ៥ ធ្លាប់កើតមានជំងឺមហារីកហើយបានរួចជីវិត៖

១. តារាសម្តែង Park So-dam

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្តែង Park So-dam បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលដោយការប្រកាសពីរោគវិនិច្ឆ័យជំងឺមហារីកភ្លាមៗក្នុងខែធ្នូ ឆ្នាំ២០២១។ Park So-dam ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញទីរ៉ូអ៊ីតអំឡុងពេលពិនិត្យសុខភាពជាទៀងទាត់ និងទទួលការវះកាត់សង្គ្រោះបន្ទាន់ ។ បន្ទាប់ពីការវះកាត់រួច នាងបានទទួលសុខភាពប្រក្រតីឡើងវិញតាមរយៈការគ្រប់គ្រងសុខភាពយ៉ាងម៉ត់ចត់ដូចជា ការធ្វើ Pilatesពី ៥ ទៅ ៦ ដងក្នុងមួយសប្តាហ៍។

២. តារាសម្តែង Kim Woo-bin

តារាសម្តែង Kim Woo-bin បានធ្វើឱ្យឧស្សាហកម្មកម្សាន្តមានការភ្ញាក់ផ្អើលដោយប្រកាសថាលោកឈប់សម្រាកនៅឆ្នាំ ២០១៧ ដោយសារតែការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកច្រមុះនិង មហារីកបំពង់អាហារ។ បន្ទាប់ពីឆ្លងកាត់ការព្យាបាលដោយប្រើគីមីចំនួនបីជុំ និង ៣៥ វគ្គនៃការព្យាបាលដោយវិទ្យុសកម្ម លោកបានត្រលប់ចូលវិស័យសិល្បៈក្នុងឆ្នាំ ២០១៩ បានប្រើរយៈព្យាបាលប្រហែល ២ ឆ្នាំ ។

៣. តារាចម្រៀងនិងជាតារាសម្តែង Uhm Jung-hwa

តារាចម្រៀង និងជាតារាសម្តែង Uhm Jung-hwa បានប្រកាសថានាងមានរោគមហារីកក្រពេញទីរ៉ូអ៊ីតក្នុងឆ្នាំ ២០១០។ បន្ទាប់ពីការវះកាត់ នាងបានចំណាយពេលយ៉ាងលំបាកអស់រយៈពេល ៨ ខែដើម្បីព្យាបាលជំងឺមហារីក ។

៤. តារាចម្រៀងJeong Mi-ae

តារាចម្រៀង Jeong Mi-ae បានបញ្ឈប់សកម្មភាពរបស់នាងនៅឆ្នាំ ២០២១ ដោយសារជំងឺមហារីកក្រពះ នាងបានបង្ហាញពីស្ថានភាពរបស់នាងដែលកំពុងប្រយុទ្ធនឹងជំងឺមហារីកក្រពះដំណាក់កាលទី ៣ បន្ទាប់ពីទទួលបានការវះកាត់រួច នៅក្នុងកុម្ភៈ នាងបានត្រលប់មកវិញក្នុងវិស័យតន្ត្រីដោយការ ចេញបទចម្រៀងថ្មីផងដែរ ។

៥. អតីតតារាបង្ហាញម៉ូត Hong Jin-kyung

អតីតតារាបង្ហាញម៉ូដ Hong Jin-kyung និងជាបុគ្គលិកទូរទស្សន៍បានប្រយុទ្ធនឹងជំងឺមហារីកអូវែក្នុង ឆ្នាំ ២០១៤ ហើយបានឆ្លងកាត់រយៈពេលនៃការព្យាបាល។ ​ថ្វីត្បិតតែមានការតក់ស្លុតនៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីកក្នុងពេលចិញ្ចឹមកូនស្រីតូចរបស់នាងនៅពេលនោះក៏ដោយ នាងបានទទួលការព្យាបាលប្រឆាំងនឹងជំងឺមហារីក និងបន្តសកម្មភាពផ្សាយរបស់នាង។ នៅឆ្នាំ ២០១៦ បន្ទាប់ពីរយៈ ពេល ២ ឆ្នាំនាងបានប្រកាសពីការជាសះស្បើយរបស់នាង ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖YG នឹងបង្ហាញក្រុម BABYMONSTER ជាមួយសមាជិក ៧ នាក់នៅខែកញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម