សាយ ត្រៀមខ្លួន​ទទួល​ពានរង្វាន់​វីរ​យុវជន​ឆ្នាំ​ ២០២០​ ពី​សមាគម​អន្តរជាតិ ​IAYSP Cambodia
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

សាយ ត្រៀមខ្លួន​ទទួល​ពានរង្វាន់​វីរ​យុវជន​ឆ្នាំ​ ២០២០​ ពី​សមាគម​អន្តរជាតិ ​IAYSP Cambodia

Published

on

​លោក អ៊ួ​ន បឋម ហៅ សាយ ក្រោយពេល​បញ្ចប់​បេសកកម្ម​រត់​ជុំវិញ​ប្រទេស ​ដោយ​ឆ្លងកាត់​២១ ខេត្ត​-​រាជធានី ​ដើម្បី​រៃ​អង្គាសប្រាក់​និង​បំផុស​សកម្ម​ភាព​មនុស្សធម៌​ដល់​យុវវ័យ​ គឺ​លោក​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន ​និង​មានការ​កោត​សរសើរ​ខ្លាំង​ ចំពោះ​ការ​លះបង់​នេះ​។​

​លោក សាយ គឺជា​កូន​ខ្មែរ​ម្នាក់​ ដែល​បាន​ប្រើ​ពេល​៩៩​ថ្ងៃ​ ដើម្បី​រត់​ជុំវិញ​ប្រទេស​ដោយ​ឆ្លងកាត់​២១​ខេត្ត​-​រាជធានី​ក្នុង​គោលបំណង​រៃអង្គាស​ប្រាក់​និង​បំផុស​សកម្មភាព​មនុស្ស​ធម៌​ដល់​យុវវ័យ​។ “Run With SAI” គឺជា​ឈ្មោះ​បេសកកម្ម​មនុស្សធម៌​ដ៏​កម្រ​មួយ​ដែល​ផ្ដួចផ្ដើមឡើង​ដោយ សាយ​។​

​ទន្ទឹមគ្នា​នេះ​ដែរ​លោក សាយ ក៏​ទទួល​បាន​ដំណឹង ល្អ​ដែល​កំពុង​ត្រៀមខ្លួន​ស្វាគមន៍​ពានរង្វាន់​ដ៏​មានតម្លៃ​និង​ខ្ពង់ខ្ពស់​ពី​សមាគម​អន្តរជាតិ IAYSP Ca mbodia​។ លោក សាយ បាន​ថ្លែង​នូវ​ក្តីរំភើប​ថា អរគុណ​ចំពោះ​ពានរង្វាន់​ដ៏​មានតម្លៃ​ និង​ខ្ពង់ខ្ពស់​មួយ​នេះ​។​ ជា​កិត្តិយស​ខ្ញុំបាទ សាយ ដែល​នឹង​ទ​ទួល​ពានរង្វាន់​វីរ​យុវជន​ឆ្នាំ ២០២០​ពី​សមាគម​អន្តរ​ជា តិ IAYSP Cambodia ។​

​សាយ បាន​អះអាង​ពី​ឆន្ទៈ​ខ្លួន​ទៀតថា ​ខ្ញុំ​នឹង​បន្ត​ចូល​រួម​ការងារ​សង្គម ​ដើម្បី​ឲ្យ​ស័ក្ដិសម​ជា​មួយ​នឹង​កិតនាម​មួយ​នេះ​។ ​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ រត់​ដើម្បី​កុមារ​កម្ពុជា ,RUNWITHSAI , SaiRunCharityKH ,YouthHeroesAward2020​។​ ជាមួយគ្នា​នៃ​ដំណឹង​នេះ ​មហាជន​កាន់​បង្ហាញ​ការ​សាទរ​ចំពោះ សាយ ថែមទៀត​។ លោក អួន បឋម ដែល​បងប្អូន​ស្គាល់​ថា “​សាយ​” ក៏​ជា​តារាចម្រៀង​ដ៏​មានឈ្មោះ​បោះ​សំឡេង​មួយរូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ឆ្លងកាត់​ការ​រត់​ពី​រាជធានី ខេត្ត​ជាច្រើន​។ បុព្វ​ហេតុ​នៃ​ការរត់​នេះ គឺ​ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​អំពី​បេសកកម្ម​របស់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ដែល​ជា​មន្ទីរ​ពេទ្យ​មួយ​ធ្វើការ​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​នាក់​ ផង​ដែរ​។​

​សូម​បញ្ជាក់ថា ​សមាគម​អន្តរជាតិ​យុវជន​និង​សិស្ស​និស្សិត​ ដើម្បី​សន្តិភាព​នឹង​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​វីរ​យុវជន​ឆ្នាំ​២០២០​ជូន​ទៅ​កាន់​លោក សាយ នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២១​ខាងមុខនេះ​៕

អត្ថបទ៖ ចាន់រ៉ា​

សូមចុចអាន៖ រឿង​ធំ​ហើយ ! អ៊ុន សិទ្ធា ត្រូវ​ជន​អនាមិក​បង្កើត Facebook​ ឆាត​បបួល​គេរួមភេទ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services