គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

Published

on

ភ្នំពេញ​ ៖ លោក សិរី វង្ស តារា​សម្តែង​និង​គ្រូ​ក្បាច់​គុណ​ល្បុក្កតោ​ដើម្បី​ជា​ការ​ចូលរួម​ថែរក្សា​និង​លើក​តម្កើន​វិស័យ​ល្ខោនខោល​នោះ ​ពេលនេះ​លោក​បាន​ចេញមុខ​បំផុស​ឲ្យ​មហាជន​និង​យុវជន​ខ្មែរ​បរិច្ចាគ​ថវិកា​ម្នាក់​ត្រឹម​១០០០​រៀល​ដើម្បី​គាំទ្រ​វិស័យ​មួយ​នេះ​។

ចំពោះ​ការ​ចេញមុខ​បំផុស​និង​អំពាវនាវ​ពី​សំណាក់​តារា​សម្តែ​ង​ដែលជា​គូស្នេហ៍​តារា​ស្រី​កញ្ញា ពេជ្រ ចរណៃ​គឺ​លោក សិរី វង្ស នេះ​ខណៈ​ដែល​វិស័យ​ល្ខោនខោល​បច្ចុប្បន្ន​ហាក់​មិនសូវ​មាន​ការ​គាំទ្រ​ច្រើន​ពី​យុវវ័យ​ខ្មែរ​នោះទេ។

ស្ថិត​ក្នុង​ទម្រង់​ល្ខោនខោល​លោក សិរី វង្ស បាន​ថ្លែង​បញ្ជាក់​ថា ​ចូលរួម​ថែរក្សា​គាំទ្រ​និង​ផ្សព្វផ្សាយ​សូម​បន្ត​ចូលរួម​គាំទ្រ​ក្នុង​ឆន្ទ​:​ជា​ខ្មែរ​តែមួយ​ដើម្បី​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​។​ ១០០០​រៀល​ដើម្បី​ល្ខោនខោល​សង្ឃឹមថា​បងប្អូន​នៅតែ​បន្ត​ចូលរួម​ឧបត្ថម្ភ​ជាមួយ​ពួកយើង។

ជាមួយគ្នា​នោះ​លោក សិរី វង្ស ក៏បាន​ធ្វើការ​អំពាវនាវ​ទៀត​ថា ​សូម​បងប្អូន​យុវជន​ខ្មែរ​ចូលរួម​និង​ផ្សព្វផ្សាយ​ទាំងអស់គ្នា​ ដើម្បី​លើកស្ទួយ​ការ​ក្នុង​ការ​ថែរក្សា​ការពារ​និង​លើក​ត​ម្កើ​ន​វិស័យ​ល្ខោនខោល​របស់​ខ្មែរ​ឲ្យ​កាន់តែ​ល្បីល្បាញ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​៕

ដោយ ៖ ចាន់​រ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services