Connect with us

ជីវិតកម្សាន្ដ

កំពូល​តារាចម្រៀង​៣​រូប​ធ្វើ​ឲ្យ​កក្រើក​ថ្ងៃ​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា

បានផុស

នៅ

​ពិតជា​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ខ្លាំង​នៅ ក្នុង​ថ្ងៃ​ពិសេស​នៃ​ពិធីមង្គលការ​ប្អូនស្រី​របស់​អ្នក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​ ខណៈដែល​ពិធី​នេះ​បានរៀបចំ​ធ្វើឡើង​យ៉ាង​ពិសេស​ទាំង​ការ​តុ​ប​តែង​លម្អ​រចនា​រោងការ​ និង​មាន​ការដាក់​តាំងនូវរ​ថ​យន្ត​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង​អប​នៅខាងមុខ​រោងការ​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​ពិត​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​ ខែ​មករា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ​អ្នកជំនួញ​វ័យក្មេង ​ដែល​បច្ចុប្បន្ន​កំពុង​ក្តោប​ក្តាប់​មុខ​ជំ​នួញ​និង​លុយ​វាល់​លាន​ពេញដៃ​ គឺ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ភរិយា​បាន​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​ប្អូនស្រី​(​ប្អូនថ្លៃ​)​យ៉ាង​គគ្រឹកគគ្រេង​អប​ ដោយ​ភាព​សប្បាយ​រីករាយ​ខ្លាំង​។​ មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​ខាង​ស្រី​ភូមិ​ចោមចៅ ​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​តាម​ការ​កត់សម្គាល់​នៅ​ក្នុង​ពិធី​មង្គលការ​ប្អូនស្រី​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នោះ​ដែរ ​គឺ​គេ​ឃើញ​មាន​ការបង្ហាញ​វត្ត​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំ​ណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកជំនួញ​ល្បីៗ​ព្រមទាំង​តារា​សម្តែង​និង​ចម្រៀង​កំពូលៗ​របស់​របស់​ប្រទេស​កម្ពុជា ​ផង​ដែរ​។​

​រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​និង​ភ្ញៀវ​ ដែល​បាន​ចូលរួម​មង្គល​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ​ នៅ​ក្នុង​ពិធីមង្គលការ​នោះ​មិន​ត្រឹម​តែ​មាន​វត្តមាន​របស់​តា​រាចម្រៀ​ង​-​ប្រុស​ស្រី​ល្បីៗ​ចូលរួម​ច្រើន​នោះទេ​ពោល ​គឺ​មាន​កំពូល​តារា​ចម្រុង​៣​រូបលោក ព្រាប សុវត្ថិ ,​លោក ខេ​មរ​: សិរីមន្ត និង​លោក ខេ​ម បាន​ធ្វើ​ឲ្យ​កក្រើក​ពេញ​រោងការ​តែ​ម្តង​ តាមរយៈការ​ច្រៀង​និង​ដឹក​ដៃ​ភរិយា​ឡើង​រាំ​បទ​ស្លូរ​យ៉ា​ង​ស្រស់ស្រាយ​ទៀត​ផង​។ ​មហាជន​យល់ថា​ ការ​ចាប់​ដៃ​រាំ​ស្លូ​រ​រប​ស់លោក ព្រាប សុវត្ថិ ជាមួយ​ភរិយា,​ លោក ខេ​មរៈ សិរីមន្ត ជាមួយ​ភរិយា ,​លោក ខេ​ម ជាមួយ​នារី​គូស្នេហ៍​នេះ ​ពិតជា​រឿង​ដ៏​កម្រ​បាន​ឃើញ​បំផុត​។​

​ជាមួយគ្នា​នៃ​រឿង​ដ៏​កម្រ​នេះដែរ ​សម្រាប់​ថ្ងៃ​មង្គលការ​ខាងលើនេះ ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​ធ្វើការ​ពញ្ញាក់​អារម្មណ៍​ចំពោះ​លោក ព្រាប សុ​វត្ថិ , លោក ខេមរៈ សិរីមន្ត , លោក ខេ​ម និង​កញ្ញា តន់ ច័ន្ទ​សី​ម៉ា ដោយ​បាន​ផ្តល់ជូន​នូវ​ការ​ដូរ​ពិសេស​ទឹក ប្រាក់​ម្នាក់​ចំនួន​៥​ពាន់​ដុល្លារ​ផង​ដែរ ខណៈ​ក្រុម​ភេ្ល​ង​ក៏​ទទួល​បាន​កាដូរ​ពី​អ្នកឧកញ៉ា​ផង​នោះ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​សោភាទេពី សុខចិត្តលះបង់សាច់ខ្ចីដើម្បីសម្រេចបំណងមួយនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម