នាយ ចឺម ជាប់​គាំង​គំរោង​ធំ​សម្រាប់​ខ្លួនឯង​ដោយសារ​កូ​វីដ​-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

នាយ ចឺម ជាប់​គាំង​គំរោង​ធំ​សម្រាប់​ខ្លួនឯង​ដោយសារ​កូ​វីដ​-១៩

Published

on

ភ្នំពេញ ៖ អតីត​តារា​កំប្លែង​និង​ចម្រៀង​វ័យក្មេង​នាយ ចឺម​ត្រូវបាន​គេ​កត់សម្គាល់ថា​ក្រោយ​ពេលដែល​សា ង​ឈ្មោះ​ល្បីល្បាញ​លើ​វិថី​សិល្ប​:​ប៉ុន្មាន​ឆ្នាំ​មកនេះ​ឃើញថា​ ទាំង​ប្រជាប្រិយភាព​និង​ស្ទុះ​គាំទ្រ​កាន់តែ​ហក់​ឡើង​ខ្ពស់​ដែល​អាច​រកបាន​ប្រាក់ចំណូល​ខ្ទង់ ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​។

ចំណូល​រកបាន​មកពី​ការ​ឡើង​ឆាក​ច្រៀង​និង​ស​ម្តែង​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​តារា​មាន​ដើមកំណើត​មកពី​ខេត្តកំពង់ស្ពឺ​នាយ ចឺម អាច​ប្រែក្លាយ​ជីវភាព​ខ្លួន​ឯង​និង​គ្រួសារ​បាន​ធូរធារ​មួយកម្រិត​ថែមទៀត។ ឬ​អាច​និយាយ​បាន​ថា ​ជា​ការ​លើក​កិត្តិយស​គ្រួសារ​ឲ្យ​មានភា​ពរីក​មុខរីក​មាត់​នៅក្នុង​សង្គម​។

ជាក់ស្តែង​កាលពី​អំឡុង​ឆ្នាំ​២០២០​តារាចម្រៀង​នាយ ចឺម បាន​ចំណាយ​លុយ​ច្រើន​រហូត​ខ្ទង់​រាប់​សែន​ដុល្លារ​ដើម្បី​សង់​វីឡា​ខ្ពស់​ស្កឹមស្កៃ​ឲ្យ​អ្នកមាន​គុ ណ​ទាំងពីរ​នា​ទឹកដី​កំណើត​ខេត្តកំពង់ស្ពឺ​ផងដែរ​។​បន្ទាប់ពី​បញ្ចប់​ការសាងសង់​នាយ ចឺម ក៏បាន​រៀប ចំ​ពិធីជប់លៀង​ឡើង​គេហដ្ឋាន​ថ្មី​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផងដែរ​។

​យ៉ាងណា​មិញ​ចូល​ដល់​ដើមឆ្នាំ​២០២១​នេះ​ ក៏​មាន​ការ​បង្ហើប​ព័ត៌មាន​ថា​នាយ ចឺម កំពុង​សោក​ស្តាយ​ក្រោយពេល​ជាប់​គាំង​គម្រោង​ធំ​សម្រាប់​ខ្លួន​ គឺ​បំណង​ប្រាថ្នា​សង់​ភូមិគ្រឹះ​ផ្ទាល់ខ្លួន​។​ ព័ត៌មាន​បាន​លើក​ឡើង​ថា ​ការ​ខកខាន​នេះ ​ក៏​ព្រោះតែ​បញ្ហា​នៃ​ជំងឺ​កូ​វីដ​-១៩​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ចេញ​កើប​លុយ​របស់​លោក​ត្រូវ​បាន​លុបចោល​ ឬ​ ពន្យារ​ពេល​ទាំងអស់​។ ​បញ្ហា​នេះ​មិនមែន​កើតមាន​តែ​នាយ ចឺម ម្នាក់​ទេ​គឺមាន​តារា​ប្រុស​-​ស្រី​ឯទៀត​ក៏​មិន​ខុសគ្នា​នឹង​លោក​ផងដែរ​។

​ទោះបីជា​យ៉ាងណា​សម្រាប់​តារាចម្រៀង​នាយ ចឺម មិន​ទាន់​មាន​ការ​បកស្រាយ​ជាក់លាក់​ណាមួយ​នៅ ឡើយ​ទេ​ខណៈ​ដំណឹង​នេះ​កំពុង​ក្លាយជា​ព័​ត៌មាន​ដ៏​ចាប់ អារម្មណ៍​និង​ចង់​ដឹង​ពី​សំណាក់​មហាជន​ជាច្រើន​ផង​នោះ​។​ កម្ពុជាថ្មី​ព្យាយាម​ភ្ជាប់​ការទាក់ទង​ដើម្បី​ស្វែង រក​ការ​បកស្រាយ​ពី​នាយ ចឺម នៅពេល​ក្រោយ​ឲ្យ​ទស្សនិកជន​បានដឹង​កាន់តែ​ច្បាស់​រឿង​នេះ​៕

ដោយ ៖ ចាន់​រ៉ា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ22 mins ago

រដ្ឋបាលខេត្ត​ព្រះសីហនុ​ ស្នើ​ផ្អាក​សណ្ឋាគារយៀ​កឡាយ (YUELAI HOTEL)​ និង​ដាក់​ជាមណ្ឌល​ចត្តាឡីស័ក​

ព័ត៌មានជាតិ28 mins ago

សហរដ្ឋអាមេរិក​​​ អបអរ​កម្ពុជា​ដែល​ទទួល​បាន​វ៉ាក់សាំង AstraZeneca

ព័ត៌មានជាតិ2 hours ago

ស្ថានទូត​កម្ពុជា ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​វៀតណាម ប្រុងប្រយ័ត្ន​ពី​ខ្យល់ពុល ដែល​គ្រោះថ្នាក់​ដល់​សុខភាព

ព័ត៌មានជាតិ2 hours ago

កម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនជាមួយវត្ថុតាង១៤កញ្ចប់

ព័ត៌មានជាតិ2 hours ago

អភិបាល​រាជធានី​ទទួល​អំណោយ​​សប្បុរសជន​និង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់​អាកុល​និង​បដា​អប់រំ​ជូន​ផ្សា​រទាំង​២៥​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services