Connect with us

ជីវិតកម្សាន្ដ

ពែក​មីចេញ​មុខ​ប្រតិកម្ម​ជំនួសនា​យ​គ្រឿន ក្រោយ​មា​នជន​អនាមិកបង្កើតផេ​ក​ក្លែងក្លាយ​

បានផុស

នៅ

​តារា​កំប្លែង​នាយ គ្រឿន ថ្មីៗ​នេះ ​ត្រូវបាន​ជន​អនាមិក​ ​លួចឈ្មោះ​និង​រូបថត​ទៅ​បង្កើត​ផេក​ហ្វេ​សប៊ុ​ក​ក្លែងក្លាយ​ ដើម្បី​ទា​ញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​និង​រិះគន់​បុគ្គល​មួយ​ចំនួន​។​

ស្រប​ពេលដែល​រូបភាព​និង​ឈ្មោះ​នាយគ្រឿន ​ត្រូវ​បាន​គេ​យក​ទៅ​បង្កើត​ផេ​ក​ក្លែងបន្លំ​នោះ​ដែរ ​រហូត​មក​ទល់​ពេលនេះ ​នៅ​មិន​ទាន់មាន​ការ​បញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​សាមីខ្លួន​នាយ គ្រឿន នៅឡើយ​ទេ ។​ ខណៈ​នាយ ពែ​កមី ដែល​ជា​បងប្រុស​បង្កើត​បា​នចេញ​មុខការ​ពារ​និង​ប្រតិកម្ម​ជំនួស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តា​មរយៈសកម្មភាព​នោះ​ តារា​កំប្លែង​នាយ​ពែ​ក​មី​ បាន​ប្រតិកម្ម​ថា​ ហេតុ​អ្វីអស់លោក​ដែល​យក​រូប​នាយ គ្រឿន ទៅ​ប​ង្កើត​ផេកដើម្បី​ប្រយោជន៍​ខ្លួនឯង​ អស់លោក​ផុស​បែបនេះ​ធ្វើ​អោយ​បងប្អូន​អ្នករត់​តុ​ក​តុ​ក​​ ជេនាយ​គ្រឿន​ងាប់​ហើ​យ ​(​មិនមែន​ផេ​កនាយ​គ្រឿន​ទេ​បងប្អូន )​។​

ប្រតិកម្ម​របស់​នាយ ពែ​កមី ការពារ​នាយ​គ្រឿន​នេះ​ បាន​ធ្វើឡើង​បន្ទាប់​ឃើញ​មានការ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក មួយ​ដែល​បាន​យក​រូបភាព និងឈ្មោះ​នាយ គ្រឿន ទៅ​ធ្វើ​ការរិះគន់​បងប្អូន​ដែល​ប្រ​កប​មុខរ​បរ​ រត់​កង់​បី​ឥណ្ឌា​នាំ​អោយ​មានការ​ភណ្ឌច្រឡំ​ថា ​ជា​ចេតនា​របស់​នាយ គ្រឿន។​ ផេ​ក​នោះ​បង្ហោះថា បង​តុ​ក​តុ​ក ​រកតែ​ឡាន​ទំនើប​អញ្ចឹង​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម