Connect with us

ជីវិតកម្សាន្ដ

បងស្រី Coco Lee ប្រាប់ថ្ងៃធ្វើបុណ្យសពរបស់ប្អូនទៅដល់ហ្វេនៗ

បានផុស

នៅ

បងស្រីបង្កើតតារាចម្រៀង Coco Lee គឺអ្នកនាង Nancy Lee បានប្រកាសថា បុណ្យសពប្អូនស្រីនឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nancy Lee បានបង្ហោះវីដេអូ Coco Lee ជួបជាមួយអ្នកគាំទ្រជុំវិញពិភពលោក ហើយសរសេរជាភាសាចិនកុកងឺ និងអង់គ្លេសថា “សូមបញ្ជាក់ដល់អ្នកដែលមានបំណងចង់ចូលរួមពិធីបុណ្យសពរបស់ Coco ថា ពិធីបុណ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា និងថ្ងៃទី០១ ខែសីហា នៅផ្ទះសពក្នុងទីក្រុងហុងកុង ។ ចំណែកឯពិធីបុណ្យសពសាធារណៈវិញក៏នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ផងដែរ ចន្លោះម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់ ហើយសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក” ។

តារាចម្រៀង Do You Want My Love ខាងលើ បានស្លាប់កាលពីថ្ងៃទី០៥ ខែកក្កដា បន្ទាប់ពីការប៉ុនប៉ងធ្វើអត្តឃាត ។ តាមប្រភពច្បាស់ការបានឲ្យដឹងដែរថា Coco បន្សល់ទុកទ្រព្យសម្បត្តិតម្លៃ ២៨ លានដុល្លារ សម្រាប់ម្តាយអាយុ ៨៦ ឆ្នាំ ព្រោះអ្នកស្រីជាមនុស្សសំខាន់បំផុតក្នុងជីវិតនាង ។

ជាការពិត Coco ​ត្រូវ​​គេ​រាយការណ៍​ថា​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ហើយការស្លាប់របស់នាងធ្វើឲ្យមានការភ្ញាក់ផ្អើលពាសពេញពិភពលោក និងទទួលបានការចូលរួមរំលែកទុក្ខពីតារាល្បីៗជាច្រើនដួងរួមមាន Wang Leehom, Stefanie Sun និង Jam Hsiao ផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ CNA

ចុចអាន៖ បញ្ហា ២ នេះ អាចជាហេតុផលជំរុញឲ្យ Coco Lee ធ្វើអត្តឃាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម