Connect with us

ជីវិតកម្សាន្ដ

មក​ស្គាល់​ម្ចាស់បណ្តឹងដែលហ៊ានប្តឹងឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួន

បានផុស

នៅ

ឧកញ៉ា អ៊ាន សៀវមុី បាន​បង្ហាញ​ខ្លួន​​នៅ​តុលា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញកាល​ពីថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១​ ម្សិល​នេះ និង​បាន​អនុញ្ញាតឱ្យ​វិល​ទៅកាន់លំនៅឋាន​​វិញ​ក្រោយ​ចប់​ការ​សា​ក​សួរ​។ មហាជន​ជា​ច្រើ​ន​មិន​បាន​ស្គាល់​ថា ម្ចាស់​បណ្តឹង​ ដែល​ហ៊ាន​​ប្តឹងឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះ​ជា​នរណា​ទេ។ ​ការពិត​ម្ចាស់​បណ្តឹង​គឺ​លោក​ស្រី​ ទ្រី ដាណា​ ដែល​ជា​អ្នក​លក់ផលិត​ផល​អនឡាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី ទ្រី ដាណា តាមរយៈបណ្តាញសង្គម​ហ្វេសបុក​​បាន​សរសេរ​ថា “ខ្ញុំសង្ឃឹមលើតុលាការ រកយុត្តិធម៌អោយខ្ញុំ🙏 ព្រោះខ្ញុំមិនចេះជេ តវិញទេខ្ញុំចេះតែរកច្បាប់មកដោះស្រាយ”។

លោកស្រី ចៅក្រម ស៊ លី​ណា បាន​ធ្វើការ​សាកសួរ​លោកស្រី​ឧកញ៉ា អ៊ា​ន សៀវ​​ម៉ី តាម​ដីកា​សន្និដ្ឋាន​ចោទប្រកាន់​របស់​តំណាង​អយ្យការ។

កាលពី​រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។

ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម