Connect with us

ជីវិតកម្សាន្ដ

ដា​ភ្លេង សម្រេច​ចាកចេញ​ពី​ទ្រនំ​ចាស់​ធ្លាប់​សាង​ឈ្មោះ​ជិត​១០​ឆ្នាំ​ដោយសារ​ហេតុផល​មួយ​នេះ​

បានផុស

នៅ

​ភ្នំពេញ ៖ ទីបំផុត​អ្នកនិពន្ធ​បទ​ភ្លេង​ល្បីឈ្មោះ​ប្រចាំ​ផលិ​ត​កម្ម​ថោ​ន​គឺ​លោក ដា​ភ្លេង បាន​ប្រកាស​សម្រេច​ចិត្ត​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​ជា​ផ្លូវការ​បន្ទាប់ពី​សាង​កេរ្តិ៍ឈ្មោះ​មាន​រយៈ​ពេល​ជិត​១០​ឆ្នាំ​កន្លងទៅនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​ចាកចេញ​ពី​ផលិតកម្ម​ចាស់​ថោ​ន​ ពី​សំណាក់​អ្នកនិពន្ធ ដា​ភ្លេង នា​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ ផ្អើល​គ្រប់គ្នា​ចំពោះ​មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បែបនេះ​។​ ប៉ុន្តែ​បើ​តាម​ការ​បង្ហើប​ពី​សាមីខ្លួន​ថា ​ការ​ចាកចេញ​នេះ​គឺ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ​ពោល​គឺ​លោក​គ្រាន់តែ​ចង់​ផ្លាស់ប្តូរ​បទពិសោធន៍​ថ្មីៗ​ប៉ុណ្ណោះ​។

លោក ដា​ភ្លេង បាន​ឲ្យ​ដឹង​ខ្លី​ទៀត​ថា ​សម្រាប់​ពេល វេលា​ដែល​លោក​នឹង​ត្រូវ​ចាកចេញ​ពី​ថោ​ន​គឺ​នៅ​អំឡុង​ថ្ងៃ ទី​៣០ ខែមករា ឆ្នាំ​២០២១​នេះ​។ ​ដោយ​ឡែក​នៅលើ​ហ្វេ​ស​ប៊ុ​ករ​បស់ ដា​ភ្លេង ក៏បាន​រៀបរាប់​ភ្ជាប់​ស្នាដៃ​និពន្ធ​ជាច្រើន​ថា​នេះ​ជា​ស្នាដៃ​ដំបូង​របស់​ខ្ញុំបាទ ដា​ភ្លេង ដែល​មានឱកាស​ក្លាយជា Composer (​អ្នកនិពន្ធ​បទ​ភ្លេង​)​នៅក្នុង​ផលិតកម្ម​ថោ​ន ក្រោម​ការ​មេ​ត្ត​ករុណា ការ​ផ្តល់ឱកាស នឹង​ការផ្តល់​កម្លាំងចិត្ត​រប​ស់ លោកនាយក នឹង​នាយិកា​Town Production Town Group Co., Ltdo., Ltd ឲ្យ​ខ្ញុំ​ខំប្រឹង តស៊ូ​បង្កើត​ស្នាដៃ​ជាច្រើន​រាប់​មិន អស់ ហើយ​មានការ​គាំទ្រ យ៉ាងច្រើន​ពី​សំណាក់ បងប្អូន​ខ្មែរ​យើង​ទូទាំងប្រទេស។

រហូតដល់​ថ្ងៃមួយ​ក៏បាន​គុណ​លោកនាយក​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​បញ្ចេញ​សមត្ថភាព​ពី​កំណើត​នឹង​ជា​ចំណង់​ចំណូលចិត្ត​តាំងពី​ក្មេង ​គឺ​ចេញ​បទ​ចម្រៀ​ង​ក្នុង​ផលិតកម្ម​ថោ​ន​ដំបូង​គេ​គឺ​បទ មិន​យល់ (​ហេតុអ្វី​ធ្វើ​ដូច​ស្រលាញ់​ខ្ញុំ​ម្ល៉េះ​?) ,​នឹកនា , អារាម្មណ៍​សល់ ខណៈ​បទ​ទាំងនេះ​គឺ​មាន​ការ​គាំទ្រ​យ៉ាង ច្រើន​ពី​សំណាក់​បងប្អូន​យុវវ័យ អ៊ុ​ពូ​មីង​រហូតដល់ រាប់​លាន ការ​ចូល​មើល។ នេះ​ជាស​ម្តី ដា​ភ្លេង បន្ត។

លោក​បញ្ជាក់ទៀត​ថា ​នៅ​ថ្ងៃទី​៣០​ខែមករា​នេះ ក៏​ជា​ថ្ងៃ​ចុងក្រោយ​ដែល​ខ្ញុំបម្រើ​ការងារ​ជូន​ផលិតកម្ម​ថោ​ន ខ្ញុំបាទ​ពិតជា​ស្រលាញ់​ទ្រនំ​មួយ​នេះ​ណាស់ ពិតជា​ជា​កន្លែង​ដែល​ត្រជាក់​ជុំ​ប្រកបដោយ​សេចក្តី​មេត្តា ករុណា​។ អស់​រយៈពេល​ក្បែរ​១០​ឆ្នាំ​ខ្ញុំ​ពិតជា​សប្បាយចិត្ត ដែល​មាន​មេ​ល្អ ក្រុមការងារ​ល្អ ដែល​តែងតែ​សហការ​ណ៍ បាន​យ៉ាង​ល្អ កន្លងមក​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម