Connect with us

ជីវិតកម្សាន្ដ

គុយ​លី ឈាន​មួយ​កម្រិត​ទៀត រហូតនិពន្ធ​បទ​ឲ្យ​ខេ​ម រាំ​លេង​ក្នុងឱកាសឆ្នាំ​ថ្មីខាងមុខ​

បានផុស

នៅ

​ទោះបីជា​រវល់​លើ​ការងារ​ជាច្រើន​ជំនួស​ដៃជើង អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា​ក្ដី តារា​ចម្រៀង​ពលករ លោក​ គុយ​លី មិន​បោះបង់ចោល​អាជីព​សិល្បៈ​ឡើយ ជារឿយៗ​លោក​តែងតែ​ឆ្លៀត​និពន្ធ​បទ​ចម្រៀង​ច្រៀង​ដោយ​ខ្លួនឯង និពន្ធ​រឿង​អប់រំ​ខ្លី​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាច​ម្រៀង​ ដែល​អ្នកឧកញ៉ា​ឡេង ណា​វ៉ា​ត្រា ស្រលាញ់​ដូចជា​ប្អូន​បង្កើត​រូបនេះ ត្រូវ​បាន​លោក យឹម តា​ស្រង់ ថ្នាក់ដឹកនាំ​ផលិតកម្ម Galaxy Navatra ឲ្យ​បញ្ចេញស្នាដៃ​ថ្មី​និពន្ធ Melody និង​ទំនុកច្រៀង​ឲ្យ​តារា​ចម្រៀង​ច្រៀង​ថែម​ទៀត​ផង​។

​បទ​ដំបូង​ក្នុង​ផលិតកម្ម​ល្បីឈ្មោះ​មួយ​នេះ មាន​ចំណងជើង​ថា​”​ធ្លាប់​បាន​បង​នៅ​?” ច្រៀង​ដោយ​តារាចម្រៀង​ខេ​ម​។ ដែល​ជា​បទ​សម្រាប់​ការ​រាំ​លេង​កម្សាន្ត​នា​រដូវចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ពី​អ្នកនិពន្ធ Melody និង​ទំនុកច្រៀង គុយ​លី ចម្រៀង​ពលករ​។ និពន្ធ​បទ​ភ្លេង ប្រុស ម៉ៅ នឹង​ដឹកនាំ​សម្តែង Jonathan​។ បទ​”​ធ្លាប់បាន​បង​នៅ​?” ត្រូវការ​ផលិតកម្ម Galaxy Navatra​ផុស​លើ​Channel ផ្លូវការ​នៅ​ព្រឹក​នេះ​តែម្ដង ដោយ​ទទួល​បាន​ការគាំទ្រ​ច្រើន​។

​តាម​ការ​បញ្ជាក់​ពី​លោក យឹម តា​ស្រង់ ផលិតកម្ម Galaxy Navatra តែងតែ​ផ្ដល់​ឱកាស​ព្រម​លើកទឹកចិត្ត​ដល់​យុវវ័យ​ ដែល​មាន​ស្នាដៃ​លើ​ការ​តែង​និពន្ធ​ទាំង ​Melody ទំនុកច្រៀង និពន្ធ​បទ​ភ្លេង ក៏ដូចជា​អ្នកដឹកនាំ​សម្ដែង​ថត​កាត់ត​ជាដើម​។ លោក​ថា ប្រសិនបើ​បទ​ទី​១”​ធ្លាប់​បាន​បង​នៅ​?” ទទួល​បាន​ការ​គាំទ្រ​ច្រើន ផលិតកម្ម Galaxy Navatra នឹង​ឲ្យ​លោក គុយលី បញ្ចេញ​នៅ​ស្នាដៃ​ជា​បន្តបន្ទាប់​ទៀត​។ ចង់ដឹង​បទ​”​ធ្លាប់បាន​បង​នៅ​?” ដែលជា​ស្នាដៃ និពន្ធ​Melody និង​ទំនុកច្រៀង ដោយ​លោក គុយ​លី ចម្រៀង​ពលករ ពីរោះ​រណ្ដំ​យ៉ាងណា​នោះ​ស្ដាប់​ទាំង​អស់គ្នា​៖

អត្ថបទ៖ ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម