Connect with us

ជីវិតកម្សាន្ដ

ប្រហែលពិបាកទប់ទល់ Galaxy Navatra ហើយឆ្នាំនេះ បទផ្ទុះ​ស្ទើរតែទាំងអស់​

បានផុស

នៅ

​ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ផលិតកម្ម Galaxy Navatra ​កំពុងតែសម្រុកផលិតបទចម្រៀង ចូលឆ្នាំជាច្រើន ខណៈដែលផលិតកម្មផ្សេងទៀត ហាក់មិនទាន់បានបញ្ចេញច្រើននៅឡើយ​។

គិតមកដល់ថ្ងៃនេះ មានបទចម្រៀងមិនក្រោមជាង១០​បទឡើយ ដែល​ផលិតករ​ផលិតកម្ម​Galalaxy Navatra​ បានបញ្ចេញ ហើយការបញ្ចេញនោះ គឺធ្វើឡើងជារៀងរាល់ថ្ងៃតែម្ដង​។ ស្ទើរ គ្រប់បទចម្រៀងទាំងអស់ សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ដោយគ្រាន់តែ ចេញភ្លាមមានអ្នក​ views រាប់លានគ្រប់បទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង​កំ​ពូល​តារា​វ័យក្មេង តន់ ចន្ទ​សី​ម៉ា ត្រូវបានគេមើលឃើញថា មានបទចម្រៀងច្រើនជាងគេ ទាំងបទឆ្លើយឆ្លង និង​បទច្រៀងទោលម្នាក់ឯង​។ ចំពោះបទឆ្លើយ ឆ្លងអ្នកទាំងពីរ មានរហូតដល់ទៅ៦​បទមកហើយ ក្នុងនោះដូចជា ទី​១​បទ​”​កាត់​ឆុង​”,​ ទី​២​បទ​” ប្រហុក​”,​ ទី​៣​បទ​”​រកស៊ីជាមួយយក្ស “​, ទី​៤​បទ​” អរគុណ កាមេរ៉ា​”​, ទី​៥បទ​”​មាន់ កម្សត់​” ទី​៦ បទ “​ឡានទំនើប​”​។

​បទចម្រៀងទាំង៦​បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះ ត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួល សម្រាប់បង ប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយគ្រប់បទចម្រៀងនីមួយៗមានអ្នក ​views រាប់លានដង​។ ចំណុចទាំងនេះ បានធ្វើឲ្យមហាជនវាយតម្លៃថា សម្រាប់ឆ្នាំនេះប្រហែលពិបាក ទប់ទល់នឹងផលិតកម្ម Galaxy Navatra ហើយឆ្នាំនេះ ត្បិតអីបទស្ទើរតែទាំងអស់បែបនេះនោះ​។​

​ផ្អែកលើផេ​ក Galaxy Navatra ក៏បាន​បង្ហាញ​ចំនួនពិត​អ្នកចូល views បទចម្រៀងរបស់ខ្លួនផង ដែរ គឺពិតជាមានរាប់លានដងគ្រប់បទច្រៀង ដែលបានចេញក្នុង អាល​ប៊ុ​ម ចូលឆ្នាំនេះ ដែល ចំនួននេះមានការទទួលលើសការរំពឹងទុក​។ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើនអ្នក បានចូល Comment លើ Channel youtube Galaxy Navatra ដោយកោតសរសើរព្រមទាំងបង្ហាញការ ពេញចិត្តជាខ្លាំង​។

​លោក យឹម តា​ស្រង់ ក៏បានសរសើរមិនដាច់ពីមាត់ថា​ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និ ង តន់ ចន្ទ​សី​ម៉ា គឺពិតជាដៃគូស័ក្ដិសមបំផុត សម្រាប់បទចម្រៀងចូលឆ្នាំនេះ ផលិតកម្ម​ Galaxy Navatra នឹងបន្តផលិតបទចម្រៀងឲ្យអ្នកទាំងពីរជាច្រើនបទបន្ថែមទៀត​៕

អត្ថបទ៖ ស៊ុន ហួត​

ទី១/បទ”កាត់ឆុង”

ទី២/បទ “ប្រហុក”

ទី៣/បទ “រកស៊ីជាមួយយក្ស”

ទី៤/បទ “អរគុណកាមេរ៉ា”

ទី៥/បទ “មាន់កម្សត់”

ទី៦/បទ “GANG GANG “

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម