Connect with us

ជីវិតកម្សាន្ដ

មាស សុខ​សោភា កំពុង​ត្រៀម​ខ្លួន​ចូលផលិតកម្មថ្មីយ៉ាងមានទំនុកចិត្ត​

បានផុស

នៅ

ទីបំផុត​តារាចម្រៀង​ស្រី​សំនៀង​ផ្អែម ​មាស សុខសោភា បានបញ្ជាក់​ច្បាស់​ពី​ទ្រនំ​ថ្មី​ដែល​នាងត្រៀម​ផ្ញើ​វាសនា​លើ​ថ្នាល​នៃ​វិស័យ​សិល្បៈបន្ទាប់ពី​សម្រេចចិត្ត​ចាក​ចេញពី​ផលិតកម្ម​ថោ​ន​អស់​មួយរយៈ​កន្លង​ទៅនោះ​។​

ផលិតកម្ម​ថ្មី​ដែល​ត្រូវបាន​តារាចម្រៀង មាស សុខ​សោភា ត្រៀមខ្លួន​ចូល​បំបែក​ទីផ្សារ​ចម្រៀង​នោះ​គឺមាន​ឈ្មោះថា រាម ។​ ទន្ទឹមគ្នា​ដែល​បញ្ជាក់​ច្បាស់ៗ​ពី​ទ្រនំ​ថ្មី​នេះដែរ មាស សុខ​សោភា ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ហើយ​ស្នើ​ឲ្យ​ទស្សនិកជន​បន្ត​ការគាំទ្រ​នាង​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាស សុខ​សោភា បាន​ថ្លែងប្រាប់​ពី​ការរំ​ពឹងនៅក្នុង​ផលិត​កម្ម​ថ្មី​ថា​ នាង​ខ្ញុំ​សង្ឃឹម និងសូម​បកស្រាយ​នូវ​ចម្ងល់​របស់​អ្នកគាំទ្រ​ជាថ្មី​ម្តង​ទៀតថា​ ពេលនេះ​នាង​ខ្ញុំ​បានសម្រេច​ចូល​ផលិត​កម្ម រាម​ ជា​ផ្លូវការ​ហើយ ខណៈព្រឹត្តិការណ៍​ស្វាគមន៍​វត្តមាន​របស់​នាង​ខ្ញុំ​នឹងធ្វើឡើង​នៅ​ថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ​ជាមួយនឹងការបង្ហាញ​បទ​ចម្រៀង​ថ្មី​របស់​នាង​ខ្ញុំ​ដូចគ្នា​។​

ខ្ញុំ​សង្ឃឹមថា ​បងប្អូន​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​ទាំងអស់​គ្នា​ជឿជាក់​គោរព​ស្រលាញ់​និង​គាំទ្រ​នូវ​ការ​សម្រេច​ចិត្ត​របស់​នា​ង​ខ្ញុំ​ចូលក្នុ​ងផលិត​កម្ម រាម​។​ សូម​បងប្អូន​បន្ត​ការគាំទ្រ​នាង​ខ្ញុំ​និង​ផលិត​កម្មរាម​នេះ​បន្តទៀត​ផង​ចា៎​ ។​

តាមរយៈការប្រកាស​របស់​មាស សុខ​សោភា ខាងលើនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​កំពុង​ទន្ទឹងរង់ចាំ​មើលថា​តើ​វត្តមាន​នៅក្នុង​ផលិតកម្ម​ថ្មី​នេះ មាស សុខ​សោភា អាច​បំបែក​បាន​ទីផ្សារ​គាំទ្រ​និង​ប្រជា​ប្រិយភាព​ខ្លាំង​ដូច​គ្រា​នៅ​ផលិតកម្ម​ចាស់​ឬ​យ៉ាង​ណា​?៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម