Connect with us

ជីវិតកម្សាន្ដ

ក្ដៅៗ! លោក ហេង ឡុង ស្នើ​ឲ្យ​មាន​ចំណាត់​ការ​លើ​ក្រុម​អ្នក​លក់ ​online​ ពង្រីក​ដើមទ្រូង​និង​សិចស៊ី​​

បានផុស

នៅ

​ដោយ​មើល​ឃើញ​ពី​ទង្វើ​ដ៏​គឃ្លើន​និង​អសីល​ធម៌​សង្គម​របស់​បុគ្គល​មួយ​ចំនួន​នោះ ​ប្រធាន​សមាគម​មិត្ត​សិល្បៈស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុង បាន​ប្រតិកម្ម​និង​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ ​ត្រូវ​ចាត់វិធានការ​ក្តៅ​ចំពោះ​ក្រុម​នេះ​ ដែល​បង្ក​សកម្ម​ភាព​នាំ​ឲ្យ​ប៉ះពាល់​ទម្លាក់​តម្លៃ​ស្ត្រី​ខ្មែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាស​របស់​លោក ​ហេង ឡុង​ នេះ​ដោ​យ​សង្កេត​ឃើញ​នា​អំឡុង​មួយ​រយៈពេល​ចុង ក្រោយនេះ ​គឺ​មាន​បុគ្គល​មួយ​ចំនួន​ តែង​ជ្រើស​យក​វិស័យ​អន​ឡាញ​ជា​គោលដៅ​សំខាន់​ក្នុង​ការ​ឡាយ​លក់​ផលិតផល​ថែ​រក្សារ​សម្រស់​និង​ផលិតផល​ផ្សេងៗ​ជាដើម​។ ​ជាក់ស្តែង​ គឺ​ការ​ឡាយ​លក់ ​ដែល​មាន​ចរិត​សិចស៊ី​សម្ញែង​គល់ភ្លៅ​និង​សាច់​ដើមទ្រូង ​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​សង្គម​និង​ភាពថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​។ ក្រៅតែពី​ការ​ស្នើ​សុំ​ចំណាត់​ការ​ដល់​ក្រសួង​ពាក់​ព័ន្ធ​នេះដែរ​ លោក ហេង ឡុង ក៏បាន​ប្រកាស​ ដោយ​អះអាង​ជំហរ​ផ្ទាល់ខ្លួន​ថា ​ខ្លួន​មិន​នៅ​ស្ងៀម​ឬ​ឱប​ដៃ​មើល​នោះទេ ​ប្រសិនបើ​គ្មាន​ចំណាត់​ការ​លើ​អ្នក​ឡាយ​លក់​online​បែប​សិច​ស៊ី​និង​អសីលធម៌​ទម្លាក់​តម្លៃ​ស្ត្រី​ខ្មែរ​។​ ពិសេស​សំដៅ​ចំពោះ​បុគ្គល​ ដែល​ឡាយ​លក់​ផលិតផល​ពង្រីក​សុដន់​តាម​អន​ឡាញ​មួយចំនួន​តែ​ម្តង​។​

​ប្រធាន​សមាគម​លោក ហេង ឡុង បាន​បញ្ជាក់​ថា ​ខ្ញុំ​មិន​នៅ​ស្ងៀម​ទេ​ប្រសិនបើ​គ្មាន​ចំណាត់ការ​លើ​អ្នកឡាយ​លក់​online​បែប​សិច​ស៊ី និង​អសីលធម៌​ទម្លាក់​តម្លៃ​ស្ត្រី​ខ្មែរ​។ ​លោ​កថា​ ការ​ឡាយ​លក់​ផលិតផល​ពង្រីក​សុដន់​តាម​អន​ឡាញ​មួយ​ចំនួន ​ធ្វើ​ឲ្យ​ប៉ះពាល់​សីលធម៌​សង្គម​តម្លៃ​ស្ត្រី​ធ្លាក់​ចុះ​ សំណូមពរ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​។​ តាមរយៈ​នេះដែរ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បាន​សម្តែង​ការ​គាំទ្រ​លោក ហេង ឡុង គ្រប់គ្នា​។​

​គួររម្លឹកថា ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ម្តង​រួច​មក​ហើយ​ ទាក់ទង​ទៅ​នឹង​អ្នក​លក់ឡេ​ ដែល​ស្លៀកពាក់​សិច​ស៊ី ដោយ​តម្រូវ​ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ ​ព្រោះ​បាន​ប៉ះពាល់​ដល់​កិត្តិយស​ និង សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ហេង ឡុង ៖ ការ​ស៊ែរ ​ឬ ​យក​វីដេអូ​ដែល​ជាន់ពន្លិច​អរិយធម៌​ខ្មែរ​ផុស​តាម​បណ្ដាញ​សង្គម​គឺជា​ការចូល រួម​គាំទ្រ​អំពើ​ខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម