Connect with us

ជីវិតកម្សាន្ដ

នាយ ក្រឹម បញ្ជាក់​ការពិត​ក្រោយ​មានការ​បង្ហោះ​ថា​ ខ្លួន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដំណាក់កាល​ដំបូង

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​កំប្លែង​ជើងចាស់​លោក អ៊ូ ប៉ុណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម បន្ទាប់ពី​មានការ​បង្ហោះ​ផ្ទុយ​ពី​ការពិត ​ដោយ​បាន​លើកឡើងថា​ នាយ​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដំណាក់កាល​ដំបូង​ដែល​ជា​ជំនួ​យ​របស់​រដ្ឋាភិបាល​ចិន​នោះ ​ភ្លាមៗ​នេះ​បាន​ចេញ​មុខ​បញ្ជាក់​ការពិត​និង​ឆ្លើយ​បដិសេធ​ថា ​ការ​បង្ហោះ​ពុំមែន​ជាការ​ពិត​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារា​កំប្លែង​នាយ​ក្រឹម​ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ក្លែងក្លាយ​ដែល​ត្រូវបាន​ជនអនាមិក​បង្កើត​ឈ្មោះ​ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ​ដូច្នេះ​ថា​ សូម​ជម្រាបជូន ដំណឹង​បងប្អូន​ទាំងអស់គ្នា​។​ ខ្ញុំបាទ​ឈប់​លេង​Account នេះ​ហើ​យ​ ព្រោះ​មាន​គេ​យក​លេង​ដែរ​មិនមែន​ជា​ខ្ញុំ ដូច្នេះ​បើ​មាន​គេ​ឆា​តទៅ​ឬ​បង្ហោះ​អី្វ​ផ្តេសផ្តាស់​តាម​រយៈAccount មួយ​នេះ​ខ្ញុំបាទ​មិន​ទ​ទួល​ដឹងឮ​ទេ សូម​បងប្អូន​ជួយ​បន្ត​ជូន​ជា​ដំណឹង​ផង។

មិន​ខុសគ្នា​ពី​នាយ ក្រឹម នោះ​ទេ​សម្រាប់​តារា​កំប្លែង​ដែល​ជា​ភរិយា​ក្មេង​នាយ ក្រឹម គឺ​ស្រី លាភ ក៏បាន​បញ្ជាក់​ដែរ​ថា ​សូម​ជម្រាប​ជូនដំណឹង​បងប្អូន​ទាំង​អស់​គ្នា​ថា​ Account មួយ​នឹង​បង​ក្រឹម​ឈប់​លេង​យូរ​ហើ។ ​ដូច្នេះ​បើ​មាន​ជន​ណា​ឆា​តទៅ​ ឬក៏​បង្ហោះ​រូបភាព​អ្វី​ផ្សេងៗ​នោះ​គឺ​មិនមែន​ជា នាយ ក្រឹម ពិត​នោះទេ។

សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី​០៨ ខែកុម្ភៈ​ ម្សិលមិញ​នៅ​លើ​គណនី​មួយ​គឺ​បាន​យកឈ្មោះ​និង​រូបភាព​តារា​កំប្លែង​ជើងចាស់ អ៊ូ ប៉ុណ្ណា​រ៉ាត់​ហៅ​នាយ​ក្រឹម បង្ហោះ​នូវ​សារ​ខ្លឹមសារ​ដោយ​ប្រកាស​ដូច្នេះ​ថា​ខ្ញុំ​អ៊ូ ប៉ុណ្ណា​រ៉ាត់​(​ក្រឹម​)​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង Sinoph arm របស់ ចិន សូម​បងប្អូន​ទាំងអស់គ្នា​ចូលរួម​បង្ការ​និង​ការ​ពារ មេរោគ​កូ​វីដ​១៩​នេះ អរគុណ​សន្តិភាព​។ ​ប៉ុន្តែ​ជា​ប្រតិកម្ម​ត្រូវ​បាន​នាយ ក្រឹម ឆ្លើយថា​ពុំ​មែន​ការពិត​ឡើយ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១០ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២៨ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៤២ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៤៥ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម