ជីវិតកម្សាន្ដ
តារាថៃ៣រូបនឹងលេចមុខជាមួយ Lisa សម្ដែងក្នុងភាពយន្តហូលីវូដ “The White Lotus” វគ្គ៣
យោងតាមសារព័ត៌មានបទេសបានចុះផ្សាយព្រោងព្រាត នូវការបង្ហាញខ្លួនរបស់សមាជិកក្រុម LACKPINK គឺ Lisa ក្នុងភាពយន្តហូលីវូដក្រោមចំណងជើងថា “The White Lotus” រដូវកាលទី៣ ដែលជាស៊េរីដើមរបស់ HBO ។
ទោះយ៉ាងណាក៏ដោយ នៅមុននេះបន្តិចខាងសារព័ត៌មាននៅឯប្រទេសថៃ ក៏បានចុះផ្សាយយ៉ាងច្បាស់ការថា “The White Lotus” រដូវកាលទី៣ នឹងប្រព្រឹត្តទៅនៅប្រទេសថៃ។ វានឹងចាប់ផ្តើមថតលម្អិតសម្រាប់ឈុតផ្សេងៗនៅលើកោះសាមុយ, ភូកេត និងបាងកកក្នុងខែកុម្ភៈ នេះតែម្ដង។

លើសពីនេះទៀតដែរ មានរបាយការណ៍មួយបានលាតត្រដាងថា ក្នុងនោះក៏មានតារាសម្ដែងថៃជាច្រើនរូបចូលរួមសម្ដែងដូចជា Dom Hetrakul, Patravadi Mejudhon, Methee Tubtimthong ដែលត្រូវបានគេរំពឹងថា នឹងមានវត្តមានក្នុងឆ្នាំ ២០២៥។
បន្ទាប់ពីទស្សនិកជនក្នុងប្រទេសបានដឹងថា តារាថៃ៣រូបនឹងបង្ហាញវត្តមានក្នុងកុនហូលីវូដ មហាជនជាច្រើនហាក់បង្ហាញក្ដីរំភើបក្រៃលែងសឹងមិនជឿថា ពួកគាត់អាចនឹងលេចមុខក្នុងភាពយន្តបរទេសនោះទេ។ ថ្វីបើសារព័ត៌មានចុះផ្សាយព្រោងព្រាយយ៉ាងណាក្ដី ប៉ុន្តែអ្នកគាំទ្រនៅតែរង់ចាំរឿង ‘The White Lotus’ ចេញផ្សាយវគ្គ៣របស់ខ្លួន ជាសាធារណៈផងដែរ។
សូមជម្រាបជូនថា ‘The White Lotus’ មានភាពល្បីល្បាញដោយសារការបង្ហាញដ៏គួរឲ្យទាក់ទាញនៃរឿងរ៉ាវដែលជាប់ទាក់ទងគ្នាដែលបានរៀបចំប្រឆាំងនឹងផ្ទៃខាងក្រោយនៃសណ្ឋាគារ White Lotus Resort ដ៏ប្រណិត។ ខ្សែភាពយន្តនេះទទួលបានការសាទរយ៉ាងទូលំទូលាយ និងទទួលបានពានរង្វាន់ចំនួន ១០ នៅឯពានរង្វាន់ Emmy Awards លើកទី ៧៤ ក្នុងឆ្នាំ ២០២២ផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa នឹងបង្ហាញខ្លួនលើកដំបូងក្នុងកុនហូលីវូដ ‘The White Lotus’ រដូវកាលទី ៣
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


