ជីវិតកម្សាន្ដ
អតីតបវរកញ្ញាអាមេរិក ទទួលមរណភាពក្នុងអាយុ ៩៤ ឆ្នាំ
កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីអតីតបវរកញ្ញាអាមេរិកនាឆ្នាំ ១៩៥២ Jackie Loughery បានទទួលមរណភាព ដោយធ្វើឲ្យអ្នកគាំទ្រសម្រស់មានការសោកស្ដាយជាខ្លាំង ខណៈដែលនាងគឺជារូបតំណាងសម្រស់ក្នុងទសវត្សរ៍ទី ៥០ នៃសតវត្សទីចុងក្រោយផងដែរ។

Jackie Loughery កើតនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៣០ គឺជាតារាសម្តែងជនជាតិអាមេរិក ដែលបានឈ្នះពានរង្វាន់បវរកញ្ញា Miss Rockaway Point ឆ្នាំ ១៩៤៩ ហើយបន្ទាប់មកជាបវរកញ្ញាអាមេរិកដំបូងគេក្នុងឆ្នាំ ១៩៥២។ផ្នែកមួយនៃរង្វាន់ដែលឈ្នះរបស់នាងរួមមានកិច្ចសន្យាជាមួយ Universal Pictures ដែលជាជំហានមួយឈានទៅដល់អាជីពរបស់នាងក្នុងវិស័យភាពយន្ត និងទូរទស្សន៍។ នាងមានកម្ពស់ ១ម៉ែត្រ៦៣ ជាមួយនឹងរូបរាងស្លីម ជាពិសេសទម្រង់មុខដ៏ទាក់ទាញ។ នាងបានចូលរួមក្នុងការប្រលងបវរកញ្ញាចក្រវាលឆ្នាំ ១៩៥២ ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រកំពូលទាំង១០ ។
ក្លាយជាអ្នកជំនាញឈានមុខគេខាងផ្នែកសម្រស់ និងភាពយន្ត គាត់បានចូលរួមចំណែកយ៉ាងច្រើនក្នុងវិស័យកម្សាន្តនៅសហរដ្ឋអាមេរិក ជាមួយនឹងតួនាទីមិនអាចបំភ្លេចបាន។ ពេលនិយាយពីគាត់ ទស្សនិកជននឹកឃើញរូបភាពនារីដ៏ប្រណិតជាមួយពណ៌ថ្នាក់ខ្ពស់។ ទោះបីមានវ័យចាស់ និងសុខភាពខ្សោយក៏ដោយ គាត់តែងតែមានសុទិដ្ឋិនិយម និងលើកទឹកចិត្តកូនៗ និងចៅៗ។ បវរកញ្ញារូបនេះបាននិយាយថា ការក្លាយជាតារាសម្ដែង មិនត្រឹមតែជាការងារ ឬអាជីពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តដែរ។
យ៉ាងណាមិញ នៅពេលឈានដល់វ័យចាស់ជរា អតីតបវរកញ្ញារូបនេះ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅអាយុ ៩៣ ឆ្នាំ។ ទោះបីជាគ្រួសារបានមើលថែ និងព្យាបាលនាងក៏ដោយ ក៏គាត់មិនរួចជីវិតដែរ។ ការបាត់បងរូបគាត់បានធ្វើឲ្យវិស័យរាជិនីសម្រស់ជាច្រើននាក់ មានការសោកស្ដាយនិងចងចាំនូវរូបគាត់ជានិច្ច៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី Net Idol ស្លាប់ក្នុងវ័យ២៨ឆ្នាំ ដោយសារតែសកម្មភាពសាមញ្ញធ្វើរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


