Connect with us

ជីវិតកម្សាន្ដ

កូនក្រមុំ​វ័យ​ជិត​៥០ឆ្នាំ អតីត​តារា​ចម្រៀង​ ដឹកដៃកូនកំលោះ​វ័យជាង២០ឆ្នាំចូលរោងការ​

បានផុស

នៅ

​ពិធីមង្គលការ​មួយកំពុងធ្វើឲ្យមហាជនមាន​ចាប់អារម្មណ៍​ ព្រោះតែ​កូនកំលោះមានអាយុទើបតែជាង​២០​ឆ្នាំ​ ចំណែក​កូនក្រមុំមាន​អាយុ​រហូតដល់ជិត​៥០​ឆ្នាំ​​ តែអាច​សាងអនុស្សាវរីយ៍ចាប់ដៃគ្នាចូលរោង​ការបាន ដែលប្រភព​បង្ហើប​ថា ​កូនក្រមុំ​រូបនេះ​ជា​អតីត​តារាចម្រៀង​ផងដែរ​។​

មង្គលការ​រវាង​កូន​កំលោះ​វ័យក្មេង​ជាមួយ​កូនក្រមុំ​ដែលមាន​វ័យ​ជិត​ស្មើ​ម្តាយ​ និង​ជា​អតីត​តា​រា​ចម្រៀង​នេះ​ បានរៀបចំ​ឡើង​ដោយមាន​ការចូលរួម​ពី​សំណាក់​មេបា​ចាស់ទុំទាំងសងខាង​ ព្រមទាំង​បងប្អូន​ញាតិមិត្ត​ជាច្រើន​ចូលរួម​អបអរ​ឲ្យ​ពរជ័យ​សិរី​មង្គលដល់​គូស្នេហ៍​អ្នក​ទាំងពីរ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម ជីវ៉ា ដែល​បានចូលរួម​ក្នុង​ពិធីមង្គលការ​នេះ ​បាន​បញ្ជាក់ថា​ ថ្ងៃនេះ​មក​ចូលរួម​ពិធីមង្គល​ការ​អតីត​តារាចម្រៀង​ជើងចាស់​គឺ​អ្នក នាង សាន សុខ​កក្កដា ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក សុត វណ្ណ​ស្មា​វី ។ លោ​កថា ​កូន​កំលោះ​អាយុ​២៣​ឆ្នាំ​ ចំណែក​កូនក្រមុំ​អាយុ​៤៦​ឆ្នាំ​។​

ប្រភព​បាន​បន្តថា ​បើទោះបី​ខាង​ស្រី​មាន​វ័យ​ចំណាស់​ អាយុ​ច្រើនជាង​២០​ឆ្នាំ​មែន​ តែ​ក៏​អាច​ឆក់​យក​បេះដូង​បុរស​ម្នាក់នេះ​ចូល​រោងការ​បានដែរ​។​ ពិធី​មង្គលការ​នេះ​ គឺ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ជិត​២០​តុ ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៨​ ខែកុម្ភៈ ​ឆ្នាំ​២០២១នេះ ​នៅ​បុរី​គ្រិសស្តាល់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

តាមរយៈមង្គលការ​នេះដែរ​ គេ​សង្កេតឃើញ​មានការ​ចូលរួម​អបអរ​យ៉ាងច្រើន​ពី​ភ្ញៀវ​កិត្តិយស​ជិត​ឆ្ងាយ​។​ ខណៈមាន​ទស្សនិកជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​ច្រើន​បាន​ចូលរួម​អបអរ​ហើយ​ជូន​ពរជ័យ​ដល់​គូ​ស្វាមី​ទាំងពីរ​នាក់​នេះ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

បច្ចេកវិទ្យា៣ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា

បច្ចេកវិទ្យា៤ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

Sokha Hotels

ព័ត៌មានពេញនិយម