Connect with us

ជីវិតកម្សាន្ដ

រាម និង មាស សុខ​សោភា ប្រកាស​ឆន្ទៈ​រួមគ្នា

បានផុស

នៅ

ភ្នំពេញ ៖ ដូច​មហាជន​បានដឹង​ស្រាប់​ហើយ​នៅ​ទី​បំផុត​តារាចម្រៀង​សំនៀង​ផ្អែម​មាន​ប្រជាប្រិយភាព មាស សុខ​សោភា ដូចដែល​ការ​ត្រៀម​ទុក​គឺ​នាង​បាន​សម្រេចចិត្ត​យ៉ាង​ច្បាស់​បង្ហាញ​វត្តមាន​ផ្លូវការ​នៅ​ផលិតកម្ម​ថ្មី រាម ដោយ​ក្នុង​នោះ​កុងត្រា​រយៈ​ពេល១​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ស្វាគមន៍ មាស សុខ​សោភា​ និង​ សម្ពោធ​ផលិតកម្ម រាម នេះ​បាន​ប្រព្រឹត្តទៅ​យ៉ាង​មាន​ភាព​អូ​អរ​បំ​ផុត​ដោយមាន​វត្តមាន​សិល្បករ​-​ការិនី​ល្បី​ល្បីៗ​ព្រម ទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀង​បាន​ចូលរួម​អបអរ។ ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ដឺ​ព្រេ​មៀ សែន​សុខ ​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិល​មិញ​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​តារាចម្រៀង​ មាស ​សុខ​សោភា បាន​ថ្លែង​បញ្ជាក់​អំពី​គោលជំហរ​និង​ស្រាយ​នូវ​មន្ទិល​របស់​មហាជន​ចំពោះ​ការសម្រេចចិត្ត​ហក់​ចូល​មក​រួមរស់​ជាមួយ​គ្រួសារ​ផលិតកម្ម​រាម​ថា ការសម្រេចចិត្ត​ចូល​ផលិតកម្ម រាម នេះ​គឺជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​មួយ​របស់​នាង​ដោយ​យល់ឃើញថា មហាជន​និង​មិត្តៗ​យុវវ័យ​នៅតែ​បន្ត​ការគាំទ្រ​ហើយ​ស្រលាញ់​នាង​ដូចដើម​។

តារា​ស្រី មាស សុខ​សោភា បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ដោយ​ភាព​ជឿជាក់ថា ​ការសម្រេចចិត្ត​ចូល​ផលិត​កម្មរាម​ រហូត​ឈានដល់​ធ្វើការ​ចុះកិច្ចសន្យា​រយៈ១​ឆ្នាំនេះ​ គឺ​កើតចេញពី​បេះដូង​និង​ក្តី​ស្រលាញ់​រវាង​នាង​និង​ថៅកែ​ផលិត​កម្ម​នេះ​តែម្តង​។ នាង​ថា​ក្តី​ស្រលាញ់​ដែល​កើត​ចេញ​ពី​បេះដូង​នេះ​ទើប​ធ្វើ​ឲ្យ​នាង សម្រេចចិត្ត​ចូល​ផលិតកម្ម​មួយ​នេះ​។​ មិន​ប្រាកដ​ទេ​ថា ​កុងត្រា​១​ឆ្នាំនេះ​ក៏​អាច​ឈានដល់​មួយជីវិត​ផងដែរ​។​ សម្តី​បញ្ជាក់​របស់ មាស សុខ​សោភា​។

មាស សុខ​សោភា ក៏បាន​បង្ហាញ​មាន​ជំនឿ​ចិត្ត​ខ្លួន ឯង​ថា ​រឿង​ចូល​ផលិតកម្ម​មានការ​គាំទ្រ​ឬ​អត់​គឺ​អាស្រ័យ​ទៅលើ​ការគ្រប់គ្រង​ផលិត​និង​ការ​ច្រៀង​ជា​ពិសេស​ គឺ​ស្ថិត​នៅលើ​អ្នកគាំទ្រ​ថា​តើ​ការ​គាំទ្រ​បាន​កម្រិ​ត​ណា​?​ អ្វី​ដែល​សំខាន់​នោះ​នាង​ជឿជាក់ថា ​ហ្វេ​ន ហ្វេ​ន​របស់​នាង​នៅតែ​គាំទ្រ​និង​ស្រលាញ់​ផងដែរ ។

ដោយឡែក ​សម្រាប់​អគ្គ​នាយ​ការ​ក៏ដូចជា​អគ្គ​នាយក​ផលិតកម្ម រាម ក៏បាន​អះអាង​ឆន្ទៈ​រួមគ្នា​ជាមួយ​តារាចម្រៀង មាស សុខ​សោភាថា ​សម្រាប់​ការ​បើ​ទំព័រ​ដំបូង​ក៏ដូចជា​ទៅ​ថ្ងៃ​អ​នា​គត់​ខាងមុខ​សម្រាប់​ផលិ​ត​កម្ម ​គឺ​មាន​ទស្សនៈ​វែងឆ្ងាយ​និង​គោលដៅ​ចំ​បងធំៗ​មួយ​ចំនួន​ទៀត​ក្នុង​ការ​លើក​ស្ទួយ​នូវ​វិស័យ​សិល្បៈ​ខ្មែរ​ឲ្យ​កាន់​តែមាន​ភាព​លេច​ធ្លោ​និង​រីកចម្រើន​ប្លែក​ជាង​មុន​។

​លោកស្រី​អគ្គ​នាយ​ការ​បាន​លើក​ឡើង​ថា ​កា​រស​ម្រេច​បើក​ផលិតកម្ម​រាម​ដោយ​ចំណាយ​ដើម​ទុក​អស់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ​ ក៏​ព្រោះតែ​លោកស្រី​ស្រលាញ់​វិស័យ​សិល្បៈ​តាំងពី​ដំបូង​តែ​លោកស្រី​ពុំ​មាន​ឱកាស​រំលេច​វត្តមាន​លើ​វិស័យ​នេះ​ ទើប​សម្រេច​បោះទុន​បើក​ផលិតកម្ម​ដោយ​ខ្លួនឯង​។

លោកស្រី​បាន​ថា ​សម្រាប់​ការ​ជ្រើស​រើស​យក មាស សុខ​សោភា ជា​តារា​ស្រី​ដំបូង​គេ​នៅក្នុង​ផលិតកម្ម​រាម នេះ​ក៏​ព្រោះតែ​លោកស្រី​ស្រលាញ់​ហើយ​គាំទ្រ​សម្លេង​រាល់​បទ​ចម្រៀង មាស សុខ​សោភា តាំងពី​ដំបូង​មក​ម្ល៉េះ។

លោកស្រី​បាន​បន្ថែម​ថា ​ផលិតកម្មរាម បង្កើត​ឡើង​គ្មាន​គោលដៅ​ប្រជែង​ផលិតកម្ម​ណាមួយ ​ឬ​ទីផ្សារ​ក្នុង​ស្រុក​ឡើយ​ ពោល​គឺ​បង្កើត​ឡើយ​ដោត​ក្តី​ស្រ​លាញ់​ចេញពី​បេះដូង ហើយក៏​ដើម្បី​នាំ​យក​នូវ​តម្លៃ​វប្បធម៌ ចម្រៀង​ខ្មែរ​បង្ហាញ​ឆាក​អន្តរជាតិ​។ រាម បង្កើត​ឡើង​ដោយ​គ្មាន​គោលដៅ​រក​ប្រាក់​ចំណេញ​ប៉ុន្តែ រាម ធ្វើឡើង​ដើម្បី​ចូលរួម​ថែរក្សា​លើ​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​ពិសេស​សិល្បៈ​បុរាណ​តែម្តង៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម