Connect with us

ជីវិតកម្សាន្ដ

ផលិតករភាពយន្ត ហុយ យ៉ាឡេង ព្រមានចំពោះជនលួចកម្មសិទ្ធិបញ្ញា

បានផុស

នៅ

ភ្នំពេញ៖ លោក ហុយ យ៉ាឡេង ដែលត្រូវបានគេស្គាល់ជាផលិតករភាពយន្តល្បីឈ្មោះបានថ្លែងប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះថា លោកពិតជាមិនសប្បាយចិត្តពេលឃើញជនមួយចំនួនបានលួចស្នារដៃរបស់លោកទៅផ្សាយបន្តដើម្បីផលប្រយោជន៍បុគ្គល។ លោកថាកម្មសិទ្ធិបញ្ញា ពាក្យនេះប្រហែលបងប្អូនខ្លះមិនទាន់យល់ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុយ យ៉ាឡេង បាននិយាយទៀតថាដោយ សារតែសង្កេតឃើញសកម្មភាពនេះបានកើតមានច្រើនឡើងៗដោយលួយស្នារដៃលោកទៅធ្វើអាជីវកម្មបន្តនោះ ពេលនេះលោកបាន និងកំពុងរៀបចំឯកសារផ្លូវច្បាប់ដាក់ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃដើម្បីស្វែងរកម្ចាស់ផេក ឬម្ចាស់យូធូបដែលលួចស្នាដៃខ្លួនក្នុងករណីមិនព្រមលុបចោល។

លោក ហ៊ុយ យ៉ាឡេង ថ្លែងថា៖ “ច្រើនណាស់! ខ្ញុំមិនសប្បាយចិត្តទេ ពេលឃើញគាត់ធ្វើបែបនេះ។ មកពីគាត់មិនយល់ ហើយអាងមិនអី។ តែបើសិនច្បាប់ចាប់មួយពីរជាការព្រមានប្រហែលគាត់យល់ គាត់ខ្លាច”។

ដោយឡែកនៅលើហ្វេសប៊ុករបស់លោកហ៊ុយ យ៉ាឡេង ក៏បានបង្ហោះដែរថា៖ “បងប្អូនដែលស្គាល់ម្ចាស់ផេកទាំងនេះ ឬបងម្ចាស់ផេកផ្ទាល់ បើសិនបានឃើញ សូមលុបជាបន្ទាន់! ខ្ញុំបានចំណាយពេលផលិត ទាំងកម្លាំង និងថវិការ”។

លោក ហ៊ុយ យ៉ាឡេង បន្ថែមថា ដូចនេះបងប្អូនមិនគួរដោនឡូតយកទៅបង្ហោះបន្តឡើយ! បងប្អូនគ្មានកម្មសិទ្ធិបញ្ញាឡើយបើបងប្អូនចង់ចែករំលែកបន្ត សូមមេត្តាស៊ែរបន្តពីផេក និងឆាណែលផ្លូវការរបស់ខ្ញុំ ហើយបើបងប្អូនឃើញជួយ Repot Page ទាំងនោះផង៕

នៅពាក់កណ្ដាលខែកុម្ភៈនេះ លោក ហ៊ុយ យ៉ាឡេង ទើបបានរៀបចំពិធីក្រុងពាលីប្រកាសចេញផលិតភាពយន្តខ្នាតធំថ្មីរបស់ខ្លួនមួយទៀត គឺរឿង “គ្រោះជីវិតកូវីដ-១៩” ។បន្ទាប់ពីរឿងដែលបានផលិតកន្លងមកដូចជា រឿង “ធ្មប់” រឿង “ទារុណកម្មខ្មោច” រឿង “វិកលចរិក” និងរឿង “ដើម្បីកូន” ជាដើម។

អត្ថបទ៖ ចាន់រ៉ា

សូមអានព័ត៌មានពាក់ព័ន្ធ៖ ព្រឹត្តិការណ៍​មិន​ធ្លាប់មាន ថ្ងៃ ១៣ មករា ​អញ្ជើញ​​អ្នកធាក់​ស៊ីក្លូ​ ៧០ នាក់ ទៅ​មើល​កុន​​

ហ៊ុយ យ៉ា​ឡេង ជួប​រឿង​រីករាយ​និង​កើតទុក្ខ​ព្រម​គ្នា​នៅ​​បំណាច់​ឆ្នាំ​២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម