ជីវិតកម្សាន្ដ
ចេញបទស្វាគមន៍ឆ្នាំថ្មី “កុំបាញ់ទឹកដាក់មុខអូន” មាស សុខសោភា រងការរិះគន់យ៉ាងស្ពឹកមុខ
បន្ទាប់ពីប្រកាសត្រៀមចេញ MV បទ “កុំបាញ់ទឹកដាក់មុខអូន” មិនទាន់បានប៉ុន្មានផងស្រាប់តែតារាចម្រៀងសំនៀងមនោសញ្ចេតនាអ្នកនាង មាស សុខសោភា បានរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។

ទន្ទឹមគ្នានេះក៏មានការបញ្ចេញមតិវែកញែកចំពោះចំណងជើង និងអត្ថន័យនៅក្នុងបទនេះផងដែរ ខណៈមានមហាជនមួយចំនួនយល់ថាក្នុងបទនេះអាចបង្កប់អត្ថន័យផ្សេងពីចម្រៀង។ ប៉ុន្តែគេសង្កេតឃើញថា ថ្វីត្បិតមានការរិះគន់ និងវែកញែកយ៉ាងណាក្តី ក៏តារាចម្រៀងចាស់វស្សា មាស សុខសោភា ហាក់មិនមានការបញ្ចេញប្រតិកម្មឆ្លើយបកស្រាយ ឬតបតអ្វីទេពោលគឺនាងរក្សាភាពស្ងប់ស្ងាត់។
យ៉ាងណាមិញ មជ្ឈដ្ឋានមហាជនមើលឃើញថាចំណុចនេះ អ្នកនាង មាស សុខសោភា បានផ្លាស់ប្តូរទាំងស្រុងក្រោយការប្រកាសចេញ បទ “កុំបាញ់ទឹកដាក់មុខអូន” ផ្ទុយពីឆ្នាំកន្លងមកដែលនាងតែងមានបទចម្រៀងបែបចង្វាក់ប្រពៃណីដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាការរាំងលេងសប្បាយ។

អ្នកនិយមតាមដានវិស័យសិល្បៈខ្មែរបានលើកឡើងថា «បង មាស សុខសោភា កុំបាញ់ទឹកដាក់មុខអូននិពន្ធនិងមានន័យថាម៉េចបង អ្នកនិពន្ធអើយយកខួរមកសសេរ ឬយកស្អីមកសសេរលោក? ខ្ញុំស្ដាប់ទៅបទហ្នឹងមានបង្កប់អត្ថន័យស្អីចឹងចាំមើលមហាជនមានប្រតិកម្មអត់?» ចំណែកអតីតអ្នកនិពន្ធល្បីឈ្មោះម្នាក់បានលើកឡើងថា «កុំបាញ់ទឹកដាក់មុខអូនស្តាយទឹក បាញ់ឲ្យចំគោលដៅបងអ្នកនិពន្ធមើលរឿងជប៉ុនច្រើនពេក»។
នៅលើគណីហ្វេសប៊ុកឈ្មោះ Pich Sien Reap បានរិះគន់ថា «ខ្ញុំសុំទោសបងៗអ្នកនិពន្ធបទចម្រៀង ខ្ញុំសុំសួរបងៗតាមត្រង់មុនបងៗនិពន្ធតើបងៗស្វាងហើយឬនៅ? ពេលបងៗចាប់កាន់ប៊ិចប្រើចុងប៊ិចមានយក សិលធម៌មកដាក់មុខទេ? មួយកេះម្នាក់ឯង, កុំបាញ់ទឹកដាក់មុខអូន, ឆ្នាំនេះសប្បាយខ្លាំង…..»។

គេកត់សម្គាល់ថាតារាចម្រៀងស្រីអ្នកនាង មាស សុខសោភា កន្លងមកថ្វីត្បិតតែនាងចាក់ចេញពីទ្រនុំចាស់ផលិតកម្ម «ថោន» មានរយៈពេលជាយូឆ្នាំហើយពិតមែន តែសម្រាប់ទីផ្សាគាំទ្រ និងកេរ្តិ៍ឈ្មោះល្បីរបស់នាងនៅតែដក់ជាប់ក្នុងអារម្មណ៍ទស្សនិកជនមិនអន់ថយឡើយ។ ប៉ុន្តែទើបថ្មីៗនេះ បែរជារងការរិះគន់យ៉ាងចាស់ដៃក្រោយចេញបទ “កុំបាញ់ទឹកដាក់មុខអូន” ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


