ជីវិតកម្សាន្ដ
សាយ ប្រកាសសកម្មភាពបំផុសស្មារតីមហាជនខ្មែរឱ្យថែរក្សា និងស្រលាញ់វប្បធម៌ជាតិ
ភ្នំពេញ៖ បន្ទាប់ជោគជ័យនៃសកម្មភាពស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជាដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ថ្មីៗនេ តារាចម្រៀង Original song លោក អួន បឋម ហៅ សាយ បានបង្ហាញឆន្ទៈចូលរួមបន្តបំផុសស្មារតីដល់យុវជនខ្មែរទូទាំងប្រទេសឱ្យចេះស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។

សាយ បានបង្ហាញទស្សនៈរបស់ខ្លួនដោយបំផុសដូច្នេះថា៖ “ការស្រលាញ់វប្បធម៌ មិនមែនស្រលាញ់គ្រាន់តែនិយាយឱ្យរួចពីមាត់នោះទេ ការរក្សាវប្បធម៌ក៏មិនមែនគ្រាន់តែរក្សានៅតែក្នុងចិត្តនោះដែរ គឺត្រូវបង្ហាញការគោរព ការស្រលាញ់ ដោយការអនុវត្ត ការបង្ហាញការចូលរួមគាំទ្រ ការលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួន ការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិ ឱ្យបានគង់វង្សស្គាល់ដល់យុវជនជំនាន់ក្រោយដោយមោទកភាព”។
លោក អួន បឋម ហៅ សាយ បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំបាទ សាយ សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យស្រលាញ់វប្បធម៌ជាតិ បេតិកភណ្ឌជាតិ និងចូលរួមថែរក្សាវប្បធម៌ជាតិទាំងអស់គ្នា។ វប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន, រត់ជាមួយសាយ , រត់ដើម្បីទិវាវប្បធម៌ជាតិ, ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ ឆាប់ៗនេះ។

ការប្រកាសឆន្ទៈរបស់ សាយ នេះបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ហើយគាំទ្រពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានស្របពេលដែលមានការលើកឡើងថា សាយ គឺជាបុគ្គលគំរូល្អសម្រាប់សង្គមជាតិដែលយុវជនឯទៀតគួរយកតម្រាប់តាម និងត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាវប្បធម៌ជាតិ។
មហាជនជាច្រើនបានសម្តែងការគាំទ្រហើយលើកឡើងថា នេះគឺជាការបំផុសស្មារតីដល់យុវជនខ្មែរដើម្បីចូលរួមលើកតម្កើងវប្បធម៌ជាតិរបស់ខ្លួនក្នុងការជួយផ្សព្វផ្សាយ និងការថែរក្សានូវវប្បធម៌ជាតិឱ្យបានគង់វង្ស។ ម្យ៉ាងទៀតគោលបំណងរបស់ សាយ ពេលនេះបានកាន់តែធ្វើឱ្យពិភពលោកយល់កាន់តែច្បាស់អំពីតម្លៃដ៏ថ្កើនថ្កានវប្បធម៌ជាតិខ្មែរយ៉ាងល្អផូរផង់មួយនេះ។
គួរបញ្ជាក់ថា សាយ បានប្រើពេលប្រមាណជាង៣ខែ រត់ឆ្លងកាត់ប្រមាណ២១ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ។ ក្នុងយុទ្ធនាការ “រត់ជាមួយសាយ” បានទទួលការបរិច្ចាគជាទឹកប្រាក់ច្រើនលើសពីការរំពឹងទុករបស់តារាចម្រៀងរូបនេះមួយទ្វេជាពីរ ពោលទឹកប្រាក់ដែលលោក សាយ បានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ សរុបចំនួន ២,០២៥,៦០៩,៧១០រៀល ស្មើរប្រមាណជា ៥០ម៉ឺនដុល្លារអាមេរិក ខណៈការរំពឹងរបស់លោកពេលចាប់ផ្តើមយុទ្ធនាការនេះ ត្រឹម២៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមាគមអន្តរជាតិ និងសិស្សនិស្សិតដើម្បីសន្តិភាព បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ វីរយុវជន ឆ្នាំ២០២០ទៅឱ្យ សាយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


