ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើល ក្រោយ 2NE1 ប្រារព្ធខួបលើកទី ១៥ ជាមួយនឹងការថតរូបជុំគ្នាយ៉ាងពិសេស
សមាជិកក្រុមចម្រៀងស្រីកូរ៉េដ៏ល្បីកាលពីជំនាន់ឆ្នាំ២០០៩ ក្រុម 2NE1 បានចែករំលែករូបថតខ្លះៗពីការជួបជុំគ្នាក្នុងទំព័រ Instagram រៀងខ្លួន និងបង្ហោះសារដ៏កក់ក្តៅបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនក្នុងការអបអរសាទរខួបលើកទី ១៥ របស់ពួកគេ កាលពីថ្ងៃទី ១៦ ខែឧសភា។

មេក្រុមដំបូងបង្អស់គឺ CL បានសរសេរសារទៅកាន់អ្នកគាំទ្រចំពោះក្តីស្រឡាញ់ និងការគាំទ្រដែលទទួលបានរហូតមកដល់ពេលនេះ។ នាងនិយាយថា “វាបានមួយរយៈហើយ នៃការប្រារព្ធខួបលើកទី ១៥ របស់យើងនៅថ្ងៃនេះ ថ្ងៃទី១៦ ខែឧសភា” នាងក៏សង្ឃឹមថានឹងបង្កើតអនុស្សាវរីយ៍បន្ថែមទៀតជាមួយ 2NE1 និងអ្នកដែលនៅជាមួយពួកគេតាំងពីថ្ងៃដំបូង។
លើសពីនេះទៀតដែរ មេក្រុមរូបនេះបានសរសេរបន្ថែមទៀតថា ” ខ្ញុំឈរនៅមុខកាមេរ៉ាជាមួយ 2NE1 ជាលើកដំបូងក្នុងរយៈពេលដ៏យូរ។ មានអាថ៍កំបាំងមួយចំនួនដែលនៅតែមិនផ្លាស់ប្តូរជាមួយនឹងពេលវេលា ឫសគល់ដ៏ជ្រៅនៃអ្វីដែលផ្លាស់ប្តូរ និងរីកចម្រើនជាមួយគ្នាតាមពេលវេលា។ តើថ្ងៃណាមួយនឹងមានអារម្មណ៍ស្រស់ស្អាតយ៉ាងណា។ ក្រុម 2NE1 តែងតែជាផ្ទះរបស់ខ្ញុំ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសេរីភាពក្នុងការស្រលាញ់ ការលេង បញ្ចេញមតិ បង្កើត បញ្ចេញពន្លឺ លាយបញ្ចូលគ្នា ភ្ជាប់ទំនាក់ទំនង និងចែករំលែកជាមួយមនុស្ស។ ខ្ញុំសង្ឃឹមថាថ្ងៃនេះ 2NE1 រំលឹកអ្នកឲ្យអ្នកគ្រប់គ្នាអារម្មណ៍ថាមានពន្លឺមានសង្ឃឹមឡើងវិញ”។
ដោយឡែកងាកទៅកាន់សមាជិកផ្សេងទៀតដូចជា Dara, Minzy និង Bom ម្នាក់ៗគ្រាន់តែបង្ហោះរូបថតរបស់ពួកគេជាមួយនឹងពាក្យស្វាគមន៍ “រីករាយខួបលើកទី ១៥” នៅក្នុងចំណងជើងអមដោយរូបភាពតែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពី 2NE1 បានចែករំលែករូបភាពក្រុមលើបណ្ដាញអ៉ិនធើណេតផ្ទាល់ខ្លួនមក អ្នកគាំទ្រទូទាំងពិភពលោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងមិនជឿថា នេះគឺជារូបភាពដ៏កម្របំផុតលេចឡើងនោះទេ បន្ទាប់ពីពួកគេសម្រេចចែកផ្លូវគ្នាតាំងពីឆ្នាំ២០១៦។ ជាពិសេស ចាប់តាំងពីបំបែកក្រុមមក អ្នកទាំងបួនមិនដែលបង្ហាញវត្តមានជុំគ្នា ប៉ុន្តែពួកគេបានជួបគ្នាលើកចុងក្រោយនៅលើឆាក Coachella ក្នុងខែមេសា ឆ្នាំ ២០២២ ជាកន្លែងដែលពួកគេបានសម្តែងបទចម្រៀងល្បីឆ្នាំ ២០១១ រួមគ្នាក្រោមចំណងជើងថា I Am The Best ប្រាំពីរឆ្នាំ បន្ទាប់ពីការរំសាយក្រុម។
សូមបញ្ចាក់ដែរថា 2NE1 បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ ក្រុមចម្រៀងស្រីនេះត្រូវបានគេស្គាល់តាមរយៈបទចម្រៀងល្បីរបស់ពួកគេដូចជា Fire, I Don’t Care, Lonely, Ugly និង Come Back Home ។ ប៉ុន្តែ ជារឿងសោកស្ដាយបំផុតសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកក្រោយ YG Entertainment បានប្រកាសពីការចាកចេញរបស់ Minzy នៅខែមេសា ឆ្នាំ ២០១៦។ ក្រោយមកទើប អតីតភ្នាក់ងាររបស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់ការថា 2NE1 បានចែកផ្លូវគ្នានៅចុងឆ្នាំនោះតែម្ដង ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Da Eun ប្រឈមការរិះគន់យ៉ាងខ្លាំង ក្រោយឮថា កំពុងមានស្នេហាជាមួយ Jimin ក្រុម BTS
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


