Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង​ស្រី​សម្បូរ​ទឹកភ្នែកប្រកាសថា មានម្ចាស់បេះដូង​ហើយ តែមិនហ៊ានបង្ហាញមុខ​

បានផុស

នៅ

បន្ទាប់ពី​បាត់​មុខក្នុងវិស័យ​សិល្បៈមួយរយៈ ក្រោយពេល​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​បែកបាក់​អតីត​គូ​ដណ្តឹង​ដែល​ជា​អាណិកជន​ខ្មែរ​នៅ​អាមេរិក​នោះ ​តារា​សម្តែង​ទឹកភ្នែក នី មុន្នីនាថ ថ្មីៗ​នេះ​បាន​ចេញមុខ​ប្រ​កាស​ដោយ​ក្លាហាន​អំពី​ចំណងស្នេហា​ថ្មី​របស់ខ្លួន​។​

ជួប​នៅក្នុង​កិច្ចសម្ភាសន៍​តារា​សម្តែង​សម្បូរ​ទឹកភ្នែក នី មុន្នីនាថ បាន​ថ្លែងថា ​ការបាត់​មួយរយៈកន្លង​ទៅនោះ ​ដោយសារតែ​នាង​រវល់​ការងារ​រកស៊ី​ផ្ទាល់ខ្លួន​។ ដោយឡែក​ទាក់ទង​នឹង​រឿង​ជីវិត​ស្នេហា​ត្រូវបាន នី មុន្នីនាថ សារភាពថា ​បច្ចុប្បន្ន​នាង​មាន​ម្ចាស់​បេះ​ដូង​រួចហើយ ​ក្រោយ​ចំណង​ស្នេហ៍​ចាស់​ត្រូវបាន​កាត់ផ្តាច់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី​ស្រស់ នី មុន្នីនាថ ​បាន​បញ្ជាក់ថា ​សម្រាប់​នាង​និង​គូដណ្តឹង​គឺ​ស្រលាញ់គ្នា​មាន​រយៈពេល​ជាង​២ ឆ្នាំ​មកហើយ​តែ​ស្ថិតក្នុង​ពេលនេះ​ គឺ​កំពុង​តាមដាន មើលចិត្ត​គ្នា​ផងដែរ​។​ នាង​ថា​ ខ្ញុំ​ទទួល​មាន​ទំនាក់​ទំនង​ស្នេហា​២​ឆ្នាំ ​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​ នៅ​មិន​ទាន់​ហ៊ាន​បង្ហាញមុខ​គាត់​ទេ​(​គូស្នេហ៍​)​ ព្រោះ​រង់ចាំ​ដល់​ថ្ងៃ​ក្រាប​ក្បាល​ដល់ក​ន្ទេល​តែម្តង​។​

តារា​សម្តែង នី មុន្នីនាថ បាន​និយាយទៀតថា ​នាង​នឹង​បង្ហាញមុខ​ម្ចាស់​បេះដូង​ឲ្យ​មហាជន​បានដឹង​ជា​សារ​ធា​រណៈប្រសិន​ដល់ពេល​វេលា​ល្អ​នៃ​ថ្ងៃ​ចូល​រោង​ជ័យ​ដើម្បី​បញ្ជាក់​ពី​សក្ខីភាព​ស្នេហា​ស្មោះ​ស្ម័គ្រ​រវាង​នាង​និង​អ​នា​គត់​ស្វាមី​។​ ប៉ុន្តែ​យ៉ាងណាមិញ​នាង​មិន​បញ្ជាក់​ទេ​ថា​ថ្ងៃ​ល្អ​ថ្ងៃ​ជោគជ័យ​របស់​នាង​និង​គូស្នេហ៍​អាច​ធ្វើឡើង​ពេលវេលា​ណាមួយ​នៅឡើយ​ទេ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម