ជីវិតកម្សាន្ដ
Miss Preteen Junior Idol ជូរី ល្អហួស ប្រកាសថា កញ្ញា ទូច ស៊ុននិច ជា Idol របស់ខ្លួន
Miss Preteen Junior Idol 2024 ជូរី ល្អហួស ប្រកាសថា ស្រលាញ់តារាចម្រៀងរៀមច្បង ទូច ស៊ុននិច ខ្លាំងណាស់ និងយក ជា Idol របស់ខ្លួន ខណៈមហាជន ពិសេសយុវជន និងកុមារជាច្រើនទៀត ទោះធំមិនទាន់ ឬកើតមិនទាន់ ជំនាន់តារាចម្រៀង ទូច ស៊ុននិច នៅមានសកម្មភាពច្រៀងសម្ដែងឡើងឆាកតន្ត្រីក្ដី ប៉ុន្តែពួកគេក៏គាំទ្រខ្លាំងដូចគ្នា។

ម្ចាស់មកុដ Miss Preteen Junior Idol 2024 យុវតី ជូរី ល្អហួស បានឆ្លើយតបដោយខ្លឹមសារខ្លីថា៖ “មនុស្សស្រីដែលក្មួយស្រលាញ់ មនុស្សស្រីដែលក្មួយតែងតែយកធ្វើជាអាយដល គឺជាអ្នកមីង”។ ជាមួយគ្នានេះ ល្អហួស បានទៅ បញ្ចេញមតិ ក្នុង ហ្វេសប៊ុក តារាចម្រៀងរៀមច្បងទៀតថា៖ “ក្មួយពិតជានឹកអ្នកមីងណាស់ អ្នកមីងជា Idol របស់ក្មួយ”។

ការលើកឡើងនេះ បន្ទាប់ពី យុវតី ជូរី ល្អហួស ទទួលបានការសរសើរពីសំណាក់អតីតតារាចម្រៀងរៀមច្បង ទូច ស៊ុននិច ក្រោយពេល ល្អហួស ច្រៀង និងសម្ដែងតាមតារារៀមច្បង។

កញ្ញា ទូច ស៊ុននិច លើកឡើងថា៖ “សំឡេងច្រៀង និងការសម្តែងរបស់ប្អូនៗ និងក្មួយស្រី ល្អហួស ក្នុងបទចំរៀង (ស្រលាញ់មួយណា?) ពិតជាមានទេពកោសល្យល្អណាស់ រីឯការតុបតែងខ្លួនសម្លៀកបំពាក់វិញគឺស្អាតសមសួនណាស់។ ឃើញហើយធ្វើឱ្យបងនឹកគិតថា បងកំពុងតែសម្តែងនៅក្នុងបទនោះអ៊ីចឹង ព្រោះកាយវិការសម្តែងរបស់ប្អូនៗ និងក្មួយស្រីពិត ជាដូចបងៗពេលសម្តែងបទនោះណាស់ ហើយនាងខ្ញំុក៏អរគុណ និងពិតជាមានមោទនភាពជាខ្លាំងដោយការច្រៀង ការសម្តែង និងការស្លៀកសម្លៀកបំពាក់របស់នាងខ្ញុំ បានធ្វើឱ្យប្អូនៗ និងក្មួយៗជំនាន់ក្រោយយកធ្វើជាគំរូ ស្រលាញ់ និងនឹករលឹកដល់បងប្អូនទាំងអស់គ្នា”។

គួររម្លឹកថា តារាច្រៀងល្បីឈ្មោះលំដាប់ប្រទេស កញ្ញា ទូច ស៊ុននិច បានអវត្តមានពីវិស័យសិល្បៈ បន្ទាប់ពីរងការបាញ់ប្រហារកាលពីឆ្នាំ២០០៣។ ថ្វីដ្បិតតែ កញ្ញា ទូច ស៊ុននិច បានបាត់មុខពីសិល្បៈក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ ស្នាដៃចម្រៀង ការសម្ដែងកាយវិការ អត្តចរិត ការស្លៀកពាក់ ការសិក្សារហូតក្លាយជាសាស្ត្រាចារ្យ របស់ កញ្ញា ទូច ស៊ុននិច នៅតែដក់ជាប់ក្នុងស្រទាប់មហាជនខ្មែរទាំងចាស់ ទាំងក្មេង សូម្បីអ្នកកើតមិនទាន់កញ្ញានៅមានសកម្មភាព ខណៈមានតារាចម្រៀងជំនាន់ក្រោយរីកព្រោងព្រាតក៏ដោយ។

គួរបញ្ជាក់ថា ជូរី ល្អហួស មានដុងសិល្បៈជាច្រើនទម្រង់ទាំងការច្រៀង ការសម្ដែង រាំរបាំក្បាច់បុរាណ រាំចង្វាក់ប្រជាប្រិយ រាំចង្វាក់អន្តរជាតិ ជាដើម។ ល្អហួស ក៏ឧស្សាហ៍ ថតចម្រៀង ស្លៀកពាក់ និងសម្ដែងតាមលំនាំ តារាចម្រៀង ទូច ស៊ុននិច ជារឿយៗផងដែរ៕




អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


